ចម្រៀងរាត្រី
Appearance
ច្រៀងដោយ ហួយ មាស និពន្ធដោយ កែវ ច័ន្ទបូរណ៍[តំណភ្ជាប់ខូច] សម្រួលបទភ្លេង ដោយ ប៊ុន ថង និង ម៉ាឡៅពី ឆ្នាំ១៩៦៩
១. រាត្រីស្ងាត់សូន្យ អូននៅឯកា ស្នេហាបាត់ទៅ សល់ក្តីសោកសៅ ចិត្តអូនរែងកង្វល់ខ្វល់ ដល់ស្នេហ៍។
២. គន់មើលចន្ទ្រា រះលើមេឃា រងាក្នុងចិត្ត ត្បិតព្រាត់ស្នេហា ហូហូ៎ហូ៎! វាសនាផ្កាស្រពោន។
បន្ទរ. សូមផ្ញើចម្រៀង ច្រៀងលោម ថ្នមតាមវាយោ រំភើយ! សូមអោយចម្រៀងដល់ ត្រាណត្រើយ ស្បើយ ទុក្ខា!
៣. យប់យន់ក៏ជ្រៅ នឹកគ្រាកើយភ្លៅ ពៅថ្នមលោមស្នេហ៍ ខែរះភ្លឺថ្លា ហូហូហូ៎! ស្នេហាខ្ញុំអើយ!!