Jump to content

ចាន់ ស៊ី

ពីវិគីភីឌា
ចាន់-ស៊ី
ព័ត៌មាន​មួយ​ចំនួន
ឈ្មោះ ចាន់-ស៊ី
កំណើត ឆ្នាំ១៩៣២
មរណៈភាព ឆ្នាំ១៩៨៤
ទីកន្ឡែងកំណើត ខេត្តកំពង់ឆ្នាំង
ឋានៈ នាយករដ្ឋមន្ត្រីទី២
បន្តពីលោក ប៉ែន-សុវណ្ណ
អ្នកបន្ទាប់ ហ៊ុន-សែន
សម័យកាល សាធារណរដ្ឋប្រជាមានិតកម្ពុជា

លោកចាន់-ស៊ី បានចាប់កំណើតនៅឆ្នាំ ១៩៣២ នៅខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា ហើយទទួលមរណៈភាព នៅឆ្នាំ១៩៨៤ នាទីក្រុង មូស្គូ។ គាត់គឺជាអ្នកនយោបាយម្នាក់ ហើយធ្លាប់ជានាយករដ្ឋមន្ត្រីទី២ នៅក្នុងរបប សាធារណរដ្ឋប្រជាមានិតកម្ពុជា ពីឆ្នាំ១៩៨១ ដល់ ឆ្នាំ១៩៨៤។

ឯកសារ​យោង​

[កែប្រែ]

ចាន់ ស៊ី ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ដ្រី​(​នាយករដ្ឋមន្ដ្រី​) នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បាន​ប្រមាណ​៣​ឆ្នាំ​៖

៥ ធ្នូ ១៩៨១ -២៦ ធ្នូ ១៩៨៤​បន្ទាប់ពី​លោក​ទទួលមរណភាព លោក ហ៊ុន សែន​ក៏បាន​ចូលកាន់​តំណែង​ជំនួស ។ លោក ចាន់ ស៊ី បានកើត​នៅ​ឆ្នាំ ១៩៣២ នៅ​ខេត្តកំពង់ឆ្នាំង ។ លោក ចាន់ ស៊ី បាន​ស្លាប់​ដោយ​អាថ៌កំបាំង​នៅ​ដើមខែ​ធ្នូ ឆ្នាំ ១៩៨៤ ក្នុង​វ័យ ៥២​ឆ្នាំ ដោយសារ​ជម្ងឺ​បេះដូង​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​មូ​ស្កូ ប្រទេស​រុស្ស៊ី​។

ការស្លាប់​របស់លោក ចាន់ ស៊ី ត្រូវបាន​ទីភ្នាក់ងារ​ព័ត៌មាន​របស់​វៀតណាម​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣១​ធ្នូ បើទោះជា​គេ​ដឹងថា​ការស្លាប់​នេះ​បាន​កើតឡើង​ច្រើន​ថ្ងៃ​មកហើយ​ក៏ដោយ​។ ចាន់ ស៊ី ជា​មិត្តភក្ដិ​របស់ ប៉ែន សុវណ្ណ ដែលជា​អ្នក​ស្រឡាញ់​វៀតណាម​ហើយ​វៀតណាម​ទុកចិត្ត​បំផុត​នៅមុន​ឆ្នាំ​១៩៨១ ។ ការស្លាប់​របស់ ចាន់ ស៊ី នៅតែ​ជា​អាថ៌កំបាំង​នៅឡើយ បើទោះជា​គេ​ប្រកាសថា​ដោយសារ​ជម្ងឺ​បេះដូង​ក៏ដោយ​។​ ភរិយា​៖ ផាម ធី​អៀន​(​កូនកាត់​ឡាវ​) ប្រសូត​ឆ្នាំ​១៩៣៦​។ លោកស្រី ផាម ធី​អៀន នៅ​ឆ្នាំ​២០១៤ អាយុ​៧៨​ឆ្នាំ រស់នៅ​ជាមួយ​កូនស្រី​ក្នុង​រាជធានី​ភ្នំពេញ​។​

ចាន់​ស៊ី​និង​ផាម ធី​អៀន មានកូន​៥​នាក់​

-​    ​ចាន់ អាន​ហ្សី​ណា​(​ស្រី​) បានធ្វើ​អត្តឃាត​ដោយ​ចាក់​សាំង​ដុត​ខ្លួនឯង​នៅ​ឆ្នាំ​១៩៨៩ បន្ទាប់ពី​មានទំនាស់​ក្នុង​គ្រួសារ​

-​    ​ចាន់ សូ​នី (​ប្រុស​) រស់នៅ​រាជធានី​ភ្នំពេញ (​ឆ្នាំ​២០១៤)

-​    ​ចាន់ សុភាព​(​ស្រី​) រស់នៅ​រាជធានី​ភ្នំពេញ​(​ឆ្នាំ​២០១៤)

-​    ​ចាន់ សូ​វៀត​(​ប្រុស​) រស់នៅ​អាមេរិក​(​ឆ្នាំ​២០១៤)

-​    ​ចាន់ សីហា​(​ស្រី​) រស់នៅ​អាមេរិក​(​ឆ្នាំ​២០១៤)

ចាន់ ស៊ី​ចូលចិត្ត​ហូប​ម្ហូប​ខ្មែរ ពិសេស​ទឹកគ្រឿង សម្លម្ជូរគ្រឿង​និង​សម្លកកូរ​។ សម្រាប់​កីឡា កាល​នៅ​ក្មេង លោក​ចូលចិត្ត​លេង​បាល់ទាត់ តែ​ពេល​វ័យ​ចំណាស់ លោក​ចូលចិត្ត​ដើរ​។​

កិច្ចការ​នយោបាយ​និង​ប្រទេសជាតិ

ចាន់ ស៊ី ជា​អ្នកនយោបាយ និង​ជា​កូនកាត់​ខ្មែរ​-​ចិន​។ ដូច ប៉ែន សុវណ្ណ ដែរ ចាន់ ស៊ី បាន​ស្នាក់​និង​រៀនសូត្រ​នៅ​ប្រទេស​វៀតណាម​ជា​យូរ​ឆ្នាំ ហើយ​ជា​ស្ថាបនិក​នៃ​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ដែល​បាន​ផ្ដួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរក្រហម ប៉ុលពត នួន ជា អៀង សារី និង​ខៀវ សំផន នា​ថ្ងៃ​៧​មករា ១៩៧៩​។

លោក​ជាម​នុស្ស​ស្លូតបូត ហើយ​មិនសូវ​និយាយ​ច្រើន​ឡើយ តែដោយសារ​ជាម​នុស្ស​ដែល​ស្និទ្ធ​និង​វៀតណាម ហើយ​មាន​ប្រពន្ធ​ខ្មែរ​កាត់​ឡាវ​និង​វៀតណាម រដ្ឋាភិបាល​ក្រុង​ហាណូយ​ក៏បាន​តែងតាំង​លោក​ឲ្យ​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ដ្រី​(​នាយករដ្ឋមន្ដ្រី​)​។​

ដើម​ទសវត្សរ៍ ១៩៥០៖ ក្រោយពេល​បាន​ចូលរួម​ជាមួយ​កងទ័ព​វៀត​មិញ​មក ចាន់​ស៊ី ក៏​ក្លាយជា​ឥស្សរជន​យោធា​ជាន់ខ្ពស់​។​

១៩៥៤៖ នៅពេល​ប្រទេស​ទទួលបាន​ឯករាជ្យ​ពី​បារាំង ចាន់ ស៊ី បាន​ចាក​ចេញទៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ។​

១៩៦០៖ ចាន់ ស៊ី ក្លាយជា​សមាជិក​បក្ស​កុម្មុយនីស្ដ​កម្ពុជា​

១៩៧០៖ បន្ទាប់ពី​សម្ដេច នរោត្តម សីហនុ ត្រូវបាន លន់ នល់ ទម្លាក់​ចេញពី​ព្រះប្រមុខរដ្ឋ​នា​ថ្ងៃទី​១៨ មីនា ១៩៧០ ចាន់ ស៊ី​បាន​ត្រឡប់មក​ប្រទេស​វិញ ហើយ​ចូលរួម​ជាមួយ​ខ្មែរក្រហម ប៉ុលពត និង ខៀវ សំផន​។​

១៩៧៣៖ ចាន់ ស៊ី ត្រូវបាន​ឃុំខ្លួន ដោយសារ​លោក​ប្រឆាំងនឹង ប៉ុល ពត តែ​ក្រោយមក​បាន​ដោះលែង ហើយ​បានគេច​ខ្លួន​ទៅ​វៀតណាម​ជាថ្មី​។​

១៩៧៨៖ ចាន់ ស៊ី បាន​លេចមុខ​ជាមួយនិង​កម្លាំង “​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​”​ដែល​ក្រោយមក​បាន​ដូរ​ទៅជា “​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​”​នោះ បានទទួល​ការឧបត្ថម្ភ​និង​គាំទ្រ​ពី​រដ្ឋាភិបាល​វៀតណាម​។​

៨ មករា ១៩៧៩៖ មួយថ្ងៃ​បន្ទាប់ពី​ប្រទេស​ត្រូវបាន​រំដោះ​ចេញពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​បង្កើត​របប​ថ្មី​ឈ្មោះ “​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​” ដែលជា​របប​កុម្មុយនីស្ដ​ក្រោម​កាត​ត្រួតត្រា​របស់​វៀតណាម ចាន់ ស៊ី ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​នយោបាយ​របស់​ក្រសួងការពារជាតិ​។

១៩៨០៖ ចាន់ ស៊ី ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​រៀន​ផ្នែក​យោធា​នៅ​សហភាពសូវៀត (​រុស្ស៊ី​) បី​បួន​ខែ ហើយ​នៅពេល​ត្រឡប់មក​ប្រទេស​វិញ ជា​បន្តបន្ទាប់ លោក​ត្រូវបានតែងតាំង​ជា​អនុរដ្ឋមន្ដ្រី​(​រដ្ឋលេខាធិការ​) ក្រសួងការពារជាតិ ជា​អនុប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ដ្រី​(​ឧបនាយករដ្ឋមន្ដ្រី​) និង​ជា​សមាជិក​ការិយាល័យ​នយោបាយ​របស់​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បច្ចុប្បន្ន​ជា​គណបក្ស​ប្រជាជន​កម្ពុជា​)​។ លោក​ក៏​ជា​តំណាងរាស្ដ្រ​ប្រចាំខេត្ត​ដែរ​។​

២៧ មិថុនា ១៩៨១៖ ខណៈដែល ប៉ែន សុវណ្ណ ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ដ្រី ចាន់ ស៊ី ជា​អនុប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ការពារជាតិ​។

៥ ធ្នូ ១៩៨១៖ បន្ទាប់ពី​នាយករដ្ឋមន្ដ្រី ប៉ែន​សុវណ្ណ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី ២ ធ្នូ និង​បញ្ជូនទៅ​វៀតណាម​នៅ​ថ្ងៃទី ៤​ធ្នូ ចាន់ ស៊ី ត្រូវបានតែងតាំង​ជំនួស​នៅ​ថ្ងៃទី​៥​ធ្នូ​។ ស្ថិតនៅក្នុង​មុខតំណែង​កំពូល​នេះ ចាន់ ស៊ី ត្រូវបាន​គេ​មើលឃើញថា ជា​អ្នក​គោរព​គោលនយោបាយ​របស់​វៀត​ណា​មយ៉ាង​ខ្ជាប់ខ្ជួន​ហើយ​លោក​ក៏បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ប៊ុលហ្គារី អាល្លឺម៉ង់​ខាងកើត និង​សហភាពសូវៀត ដែល​សុទ្ធតែជា​ប្រទេស​កុម្មុយនីស្ដ​និង​ជា​សម្ព័ន្ធមិត្ត​របស់​វៀត​ណា​ម​។

ខែ ធ្នូ ១៩៨៤៖ ក្នុង​វ័យ ៥២​ឆ្នាំ ចាន់ ស៊ី បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី ។ ការស្លាប់​របស់លោក​នៅ​តែ​ជា​អាថ៌កំបាំង​នៅឡើយ ហើយ​ទីភ្នាក់ងារ​របស់​វៀតណាម​ផ្សព្វផ្សាយ​នៅ​ថ្ងែ​ទី ៣១ ធ្នូ ១៩៨៤ ថា ចាន់ ស៊ី បាន​ស្លាប់​ដោយ​ជម្ងឺ​បេះដូង​។ ឆ្លៀត​ឳ​កាស​ចំណេញ​ផ្នែក​នយោបាយ​ដើម្បី​វាយបំបាក់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា  និង​រដ្ឋាភិបាល​កុម្មុយនីស្ដ​ក្រុង​ហាណូយ ក្រុម​ចលនា​ប្រឆាំង​បាន​ផ្សព្វផ្សាយ

ពត៌មាន​ថា ការស្លាប់​របស់ ចាន់ ស៊ី ស្ថិតនៅក្នុង​សភាព​អាថ៌កំបាំង​គឺអាច​ត្រូវបាន​វៀតណាម​ចាក់​ថ្នាំ​សម្លាប់ចោល​។ ទោះជា​យ៉ាងនេះ​ក្ដី ក៏​ពួកគេ​មិនមាន​ភស្ដុតាង​ណាមួយ​បញ្ជាក់​ឡើយ ហើយ​វិទ្យុជាតិ​កម្ពុជា​របស់​រដ្ឋា​ភិ​បាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ក៏បាន​ប្រកាសថា ចាន់ ស៊ី បាន​ស្លាប់​ដោយសារ​ជម្ងឺ​ពិតប្រាកដ​មែន មិនមែន​ដូច​ការឃោសនា​បោកប្រាស់​របស់​ខ្មាំង​នោះឡើយ​។

នៅក្នុង​បទ​អត្ថាធិប្បាយ​ប្រវត្តិសាស្ដ្រ​របស់លោក​ពី​ប្រទេស​បារាំង ក្នុង​វិទ្យុ RFI ដែល​បាន​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី​១៥ កក្កដា ឆ្នាំ​២០១១ លោក វ៉ាន់ឌី កា​អុន បាន​រៀបរាប់ថា រដ្ឋាភិបាល​របស់​ចាន់ ស៊ី នាពេលនោះ​ពិតជា​បាន​ប្រឈមមុខ​នឹង​បញ្ហា​ដ៍​ចម្រូងចម្រាស់​ដោយ​លោក​បាន​បញ្ជាក់ថា បញ្ហា​ដែល​សំខាន់​ជាងគេ​គឺ​លោក​ទប់​ទល់នឹង​ចលនា​ផ្ទៃក្នុង​ប្រឆាំងនឹង​វត្តមាន​របស់​កងទ័ព​វៀតណាម​នៅ​កម្ពុជា​ផង និង​ការទប់ស្កាត់​ការ​វាយបក​ពី​ពួក ប៉ុល ពត និង​សម្ព័ន្ធមិត្ត​ផង ដែល​ក្នុងនោះ​ក៏មាន​សម្ដេច នរោត្តម សីហនុ ដែរ​។

ការដោះស្រាយ​របស់​រដ្ឋា​ភិ​បាល ចាន់ ស៊ី មាន​លក្ខណៈ​ស្មុគស្មាញ​បំផុត ព្រោះថា អ្នក​ស្មោះត្រង់​នឹង ប៉ែន សុវណ្ណ ដែល​ប្រឆាំងនឹង​វៀតណាម​នៅតែមាន បើទោះបីជា ប៉ែន សុវណ្ណ​ត្រូវ​ចាប់ខ្លួន នា​ថ្ងៃទី​២ ធ្នូ ១៩៨១​ក៏ដោយ​។ នៅក្នុង​គ្រប់​វគ្គ​សិក្សា​នយោបាយ​សាស្ដ្រាចារ្យ​វៀតណាម​តែងតែ​ថ្កោលទោស​ដោយ​ប្រយោល​ដល់​អ្វីដែល​គេ​ហៅថា រដ្ឋអំណាច​មុខ​ពីរ​។ គឺ​នៅក្នុង​បរិបទ​នេះហើយ​ដែល​លោក ចាន់ ស៊ី គ្រប់គ្រង​ប្រទេស លោក ចាន់ ស៊ី ក៏​មិន​ខុសពី​លោក​ប៉ែន សុវណ្ណ និង​អ្នក​ដែល​ស្មោះត្រង់​នឹង​លោក ប៉ែន សុវណ្ណ​ដូចជា​លោក រស់ សម័យ ជា​សុទ្ធ​ជាដើម​ដែល​ត្រូវបាន​ដកហូត​មុខតំណែង​ជា​បន្តបន្ទាប់​។

បញ្ហា​ចម្បង​មួយទៀត​ដែល​កើតមាន​នៅក្នុង​សម័យរ​ដ្ឋា​ភិ​បាល​លោក ចាន់ ស៊ី នា​ឆ្នាំ​១៩៨៣ វៀតណាម​បង្ខំ​ឲ្យ​កសាង​កំពែង “​ក​៥” ដើម្បី​ទប់ទល់​នឹង​ចលនា​តស៊ូ​ខ្មែរ​ពិសេស​កម្លាំង​របស់​ខ្មែរក្រហម​ប៉ុលពត​ដែល​ប្រឆាំងនឹង​ការឈ្លានពាន​និង​កាន់កាប់​ទឹកដី​កម្ពុជា​របស់​កងទ័ព​វៀតណាម​។ កំផែង​”​ក​៥” នេះ​គឺមាន​ការបញ្ជូន​ប្រជាជន​ទៅ​កាប់​ព្រៃឈើ និង​សាងសង់​ផ្លូវ​ជា​យុទ្ធសាស្ដ្រ ដើម្បី​កុំ​ឲ្យ​ពួក​ខ្មែរក្រហម និង​កម្លាំង​តស៊ូ​ឯទៀតៗ​លាក់ខ្លួន​បាន​។

“​ក​៥”​គឺជា​ផែនការ​ការពារជាតិរ​បស់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​សម្រាប់រ​យៈ​ពេល ៥​ឆ្នាំ (១៩៨០-៨៤ និង ១៩៨៥-៨៩) ហើយ​ផែនការ​នេះ​បាន​ផ្ដោតលើ​ការកាប់​ព្រៃ​នៅតាម​តំបន់​មួយចំនួន​ទាំង​នៅតាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ និង​នៅក្នុង​ប្រទេស ក្នុង​គោលបំណង​បំផ្លាញ​ជម្រក​លាក់ខ្លួន និង​របៀប​ជ្រៀតចូល​ក្នុងប្រទេស​របស់​ពួក​ខ្មែរក្រហម និង​ពួក​ចលនា​តស៊ូ​ដទៃៗ​ទៀត​នៃ​រដ្ឋាភិបាលជម្រុះ​ត្រីភាគី​ដែល​ដឹកនាំ​ដោយ​សម្ដេច នរោត្តម សីហនុ ប្រឆាំងនឹង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​។

ពួក​ចលនា​តស៊ូ​ប្រឆាំងនឹង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​វៀតណាម​បាន​ចោទប្រកាន់ថា ការបង្កើត​យុទ្ធនាការ​”​ក​៥” នេះ​ជា​យុទ្ធនា​ការដែល​នាំ​ឲ្យ​ពលរដ្ឋ​កម្ពុជា​រាប់ពាន់នាក់​បាន​ស្លាប់​។ ទាក់ទិន​នឹង​យុទ្ធនាការ​” ក​៥” នេះ ហ៊ុន សែន ធ្លាប់បាន​ឆ្លើយតប​ថា គឺជា​ការ​ទប់ទល់​ជាមួយ​ពួក​ចលនា​តស៊ូ ពិសេស​ទប់ស្កាត់​មិន​ឲ្យ​របប​ខ្មែរក្រហម​ប្រល័យពូជសាសន៍​វិលត្រឡប់​មកវិញ ដោយ​លោក​បាន​បញ្ជាក់ថា បើ​កុំ​តែមាន​ពួក​ខ្មែរក្រហម និង​ក្រុម​ផ្សេងៗ​ទៀត​ដែល​បាន​យក​ព្រៃ​ធ្វើជា​ជម្រក ហើយ​ចេះតែ​លួច​វាយប្រហារ​មកលើ​តំបន់​កាន់កាប់​ដោយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​នោះ នោះ​ក៏​មិនមាន​ផែនការ​”​ក​៥” នេះដែរ​។

នៅក្នុង​ការអនុវត្ត​ផែនការ​”​ក​៥” នេះ ខ្ញុំ អ្នក​ចងក្រង​សៀវភៅ និង​មិត្ត​រួម​សាលា​ភ្នំ​ដូនពេញ នៅ​ឆ្នាំ​១៩៨៦ (​បច្ចុប្បន្ន វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​) ក៏បាន​ចូលរួម​កាប់​ឆ្ការព្រៃ​នៅ​តំបន់​មុខកំពូល​ក្នុង​ខេត្តកណ្ដាល​ដែរ ព្រោះ​នៅ​តំបន់​នោះ ពួក​ខ្មែរក្រហម​ក៏បាន​លាក់ខ្លួន ហើយ​បាន​លួច​វាយឆ្មក់​ចូលមក​ដុតបំផ្លាញ​ផ្ទះសម្បែង​របស់​ប្រជាជន​នៅ​ជុំវិញ​តំបន់​នោះ និង​បាញ់​គ្រាប់​ចូលមកក្នុង​តំបន់​ជាយក្រុង​ភ្នំពេញ​ទៀតផង ។ មុន​ចូល​កាប់​ព្រៃ​នោះ គឺមាន​ក្រុម​ដោះមីន​បាន​ត្រួតពិនិត្យ​រួចហើយ ដើម្បី​ជា​សុវត្ថិភាព​សម្រាប់​យើង​ដែលជា​អ្នក​កាប់​ព្រៃ​៕ ដកស្រង់​ពី (​នាយករដ្ឋមន្ត្រី​ខ្មែរ​ទាំង ៣៩ )