Jump to content

ចិត្តវគ្គបាឡី

ពីវិគីភីឌា

៣. ចិត្តវគ្គ



[៣៣] ផន្ទនំ ចបលំ ចិត្តំ, ទូរក្ខំ ទុន្និវារយំ;

ឧជុំ ករោតិ មេធាវី,  ឧសុការោវ តេជនំ។

អ្នកប្រាជ្ញ​តែងធ្វើចិត្តដែលញាប់ញ័រ ឃ្លេងឃ្លោង រក្សាបានដោយកម្រ ហាមឃាត់​បាន​ដោយលំបាក ឲ្យជាចិត្តត្រង់បានដូចអ្នកធ្វើព្រួញ ពត់ព្រួញឲ្យត្រង់។


[៣៤]  វារិជោវ ថលេ ខិត្តោ, ឱកមោកតឧព្ភតោ;

បរិផន្ទតិទំ ចិត្តំ, មារធេយ្យំ បហាតវេ។

ចិត្តនេះដែលបុគ្គលលើកឡើងចាកអាល័យគឺកាមគុណ ៥ បោះទៅក្នុងវិបស្សនាកម្មដ្ឋាន ដើម្បីលះបង់នូវវដ្ដៈជាទីនៅនៃមារ រមែងញាប់ញ័រ​ដូចត្រីដែលគេលើកឡើងចាកទីនៅគឺទឹក បោះទីលើគោក​ដូច្នោះឯង ។


[៣៥] ទុន្និគ្គហស្ស លហុនោ, យត្ថកាមនិបាតិនោ;

ចិត្តស្ស ទមថោ សាធុ, ចិត្តំ ទន្តំ សុខាវហំ។

ការទូន្មានចិត្ត ដែលសង្កត់សង្កិនបានដោយលំបាក ជាធម្មជាតិរហ័ស មានប្រក្រតី ធ្លាក់ចុះទៅតាមសេចក្ដីប្រាថ្នាក្នុងអារម្មណ៍ណាមួយ រមែងជាគុណញ៉ាំងប្រយោជន៍​ឲ្យសម្រេច (ព្រោះថា) ចិត្តដែលហ្វឹកហ្វឺនបានហើយ​រមែងនាំមកនូវសេចក្ដីសុខ ។


[៣៦] សុទុទ្ទសំ សុនិបុណំ, យត្ថកាមនិបាតិនំ;

ចិត្តំ រក្ខេថ មេធាវី, ចិត្តំ គុត្តំ សុខាវហំ។

អ្នកមានប្រាជ្ញាគួររក្សាចិត្តដែលឃើញដោយកម្រក្រៃពេក ដែលល្អិតពេកណាស់ មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្ដីប្រាជ្នា ក្នុងអារម្មណ៍ណាមួយ (ព្រោះថា) ចិត្តដែលគេរក្សាបានហើយ រមែងនាំមកនូវសេចក្ដីសុខ។


[៣៧] ទូរង្គមំ ឯកចរំ, អសរីរំ គុហាសយំ;

យេ ចិត្តំ សញ្ញមេស្សន្តិ, មោក្ខន្តិ មារពន្ធនា។

អ្នកទាំងឡាយណា​នឹងសង្រួមចិត្តដែលទៅឆ្ងាយ ជាចិត្តត្រាច់ទៅតែឯង មិនមាន​សរីរៈ មានគូហាគឺមហាភូតរូប ៤ ជាទីអាស្រ័យនៅ អ្នកទាំងនោះឯង​រមែងរួចចាក​ចំណងនៃមារ។


[៣៨] អនវដ្ឋិតចិត្តស្ស, សទ្ធម្មំ អវិជានតោ;

បរិប្លវបសាទស្ស, បញ្ញា ន បរិបូរតិ។

ប្រាជា្ញរមែងមិនបរិបូណ៌ដល់បុគ្គលដែលមានចិត្តមិនខ្ជាប់ខ្ជួន មិនដឹងច្បាស់នូវព្រះសទ្ធម្ម មានសេចក្ដីជ្រះថ្លាអណ្ដែតទៅហើយ។


[៣៩] អនវស្សុតចិត្តស្ស, អនន្វាហតចេតសោ;

បុញ្ញបាបប្បហីនស្ស, នត្ថិ ជាគរតោ ភយំ។

ភ័យរមែងមិនមានដល់បុគ្គលអ្នកមានចិត្តមិនទទឹកដោយរាគៈ មានចិត្តដែលទោសខ្ទាំងខ្ទប់មិនបាន មានបុណ្យនិង​បាប លះចោល ហើយភ្ញាក់រឭកជានិច្ច។


[៤០] កុម្ភូបមំ កាយមិមំ វិទិត្វា, នគរូបមំ ចិត្តមិទំ ឋបេត្វា;

យោធេថ មារំ បញ្ញាវុធេន, ជិតញ្ច រក្ខេ អនិវេសនោ សិយា។

បុគ្គលគប្បីដឹងច្បាស់នូវកាយនេះថា​ដូចជាឆ្នាំង គប្បីបិទនូវចិត្តនេះឲ្យដូចជាបិទទ្វារ​នគរ គប្បីច្បាំងនូវមារដោយអាវុធ​គឺបញ្ញា គប្បីរក្សាទុកនូវធម៌ ដែលខ្លួនឈ្នះ​ហើយ មិនគប្បីជាអ្នកដំអក់នៅ (ក្នុងធម៌) ឡើយ។


[៤១] អចិរំ វតយំ កាយោ, បថវិំ អធិសេស្សតិ;

ឆុទ្ធោ អបេតវិញ្ញាណោ, និរត្ថំវ កលិង្គរំ។

ឱហ្ន៎ មិនយូរប៉ុន្មានទេតើ កាយនេះ​មានវិញ្ញាណទៅប្រាស គេយកទៅចោលផុត ហើយ​មុខជានឹងដេកស្ដូកស្ដឹងលើផែនដី ដូចជាអង្កត់ឱស​រកប្រយោជន៍គ្មាន ។


[៤២] ទិសោ ទិសំ យន្ដំ កយិរា, វេរី វា បន វេរិនំ;

មិច្ឆាបណិហិតំ ចិត្តំ, បាបិយោ នំ តតោ ករេ។

ចោរក្រឡេកឃើញចោរផងគ្នា ឬក៏បុគ្គលមានពៀរក្រឡេកឃើញបុគ្គលមាន​ពៀរផង​គ្នា គប្បីធ្វើនូវសេចក្ដីវិនាសណាមួយដល់គ្នា ចិត្តដែលបុគ្គលតាំងទុកខុស​ហើយ រមែងធ្វើបុគ្គលនោះឲ្យអាក្រក់ក្រៃលែង​ជាង​សេចក្ដីវិនាសនោះទៅទៀត។


[៤៣] ន តំ មាតា បិតា កយិរា, អញ្ញេ វាបិ ច ញាតកា;

សម្មាបណិហិតំ ចិត្តំ, សេយ្យសោ នំ តតោ ករេ ។

មាតាបិតា មិនគប្បីធ្វើហេតុនោះបាន ឬជនទាំងឡាយដទៃជាញាតិមិនគប្បីធ្វើនូវ​ហេតុនោះបាន ចំណែកខាងចិត្ត​ដែលបុគ្គលតាំងទុកត្រូវហើយ រមែងធ្វើបុគ្គលនោះ​ឲ្យប្រសើរជាងហេតុនោះបាន។


ចប់ចិត្តវគ្គ


ព្រះត្រៃបិដកខ្មែរ​ សៀវភៅលេខ ៥២ ទំព័រទី ២៨ ដល់ទំព័រទី ៣០ (សុត្តន្តបិដក ខុទ្ទកនិកាយ ខុទ្ទកបាឋ, ធម្មបទគាថា, ឧទាន)