ចិត្តស្នេហ៍មួយនិងមួយ

ពីវិគីភីឌា

ចិត្តស្នេហ៍មួយនិងមួយ ទំនុកច្រៀងនិងបទភ្លេង ដោយអ្នកស្រី កែវ ចន្ទ័បូរណ៍ សម្រួលបទភ្លេង ដោយលោក នភ ហង្សផលា

1/ ទឹកហូរ ហូរទៅ ទៅសែនឆ្ងាយ នាំចិត្តស្តាយ ស្តាយស្នេហ៍ ស្នេហ៍វរនាថ ទឹកហូរ ហូរនាំ ចិត្តចង្អៀត ថាបងឃ្លាត ឃ្លាតអូន ត្រឹមតែកាយ។

2/ ទឹកភ្នែក ហូរជ្រែក រង្វង់ភក្រ្ត បញ្ជាក់ ចិត្តស្មគ្រ័ លើឆោមឆាយ ឃ្លាតតែខ្លួន តែចិត្ត មិនឃ្លាតឡើយ ឧិត្រាណត្រើយ បងស្នេហ៍ពិត ឥតថ្ងៃប្រែ។

បន្ទរ. ពៅបងអើយ! កុំឡើយសោកា ជឿបងណា ណាមាសមេ បងនឹងវិល វិលវិញ ជួបមាសស្នេហ៍ ថ្នមថែ ស្នេហ៍យើង ដូចសន្យា។

3/ ទឹកចិត្ត ចិត្តស្មគ្រ័ ស្មគ្រ័និមល ប្រគល់ ជូនអូន ស្ងួនចិន្តា សូមប្រណម្យ បែបន់ ឥន្ទទេវតា សច្ចា ស្នេហា មួយនិងមួយ (ស្ទួនបញ្ចប់)។