Jump to content

ចុល្លសករាជ

ពីវិគីភីឌា

ចុល្លសករាជ​ (ច.ស.) គឺជា “សករាជតូច” ដែល​កើត​ឡើង​នៅ​ថ្ងៃ​ចន្ទ ១២​កើត​ ខែ​ចែត្រ​ ឆ្នាំ​កុរ​ ឯក​ស័ក​ ព. ស. ១១៨៣។ នេះ​បើ​យោង​តាម​វចនានុក្រមខ្មែរ​ ភាគ១​ ទំព័រ​១៥២​។ ​រីឯព្រះរាជពង្សាវតារខ្មែរ​ក៏​បាន​ពន្យល់​បង្ហាញ​ផ​ងដែរ​ថា ព្រះបាទ​សម្ដេច​សន្ធិព​អមរិន្ទ​បរម​ព្រហ្ម​កិល​ (ពញាក្រែក) បាន​តាំង​ចុល្លសករាជ​១​ ក្នុង​ព.ស​.១១៨១ ​គឺ​ក្នុង​ឆ្នាំ​ដែល​ទ្រង់​បាន​សោយរាជ្យ​នៅ​នគរ​ធំ​។​

ឯកសារយោង

[កែប្រែ]