ចេកជ្រំ
ចេកជ្រំជាភូមិមួយនៅក្នុងស្រុកផ្នោដាច់ នឹងចម្ងាយពីក្រុងព្រះត្រពាំងរវាង១៤គីឡូម៉ែត្រ។ ដែលមានប្រជាជនខ្មែររស់នៅ៩១% ។ ភូមិចេកជ្រំគ្មានតំបន់ទេសចរណ៍ពិសេសទែ តែមានវត្តមួយ វត្តជយសត្ថារតនឧត្តម ជាទីសក្ការៈរបស់ប្រជាជនខ្មែរនៅក្នុងភូមិ ជាសាលាបង្រៀនអក្សរសាស្ត្រខ្មែរ បណ្តុះធនធានមនុស្សក្លាយជាអាចារ្យ បណ្ដិត កវី គ្រប់ប្រភេទ និងយើងអាចចូលទៅលំហែរកាយ ស្រូបយកអាកាសល្អដោយទេសភាពក្បូរក្បាច់ពណ៌មាសរបស់សំណង់ និងសួនផ្កាក្រអូបឆ្ងុយ។
ប្រជាជនប្រកបរបរកសិកម្ម៨០% ដែលមានវាលធំពីរគឺវាលកើត ( វាលនៅខាងកើតថ្នល់) ផ្តល់ផលស្រូវអង្ករនិងត្រីសាច់ជាច្រើន។ វាលលិច (វាលនៅខាថលិចថ្នល់) ធ្វើស្រែបានផលជាងវាលខាងកើត ព្រោះទឹកសាប់ប្រចាំ។
ភូមិសាស្ត្រ
ខាងជើងជាប់ភូមិផ្នោព្រាម ខាងកើតជាប់ភូមិក្តុំ ខាងលិចជាបភូមិ កិញឆាង ភូមិ អូររៃ ភូមិ ណាំងណើង ខាងត្បូងជាប់ភូមិធ្លក។
ខាងកើតដល់រដូវដូនតាច្រើនមានទឹកជន់ដោយហូរមកពីដៃទន្លេ មេអរ និងទន្លេ ច្រវា ក៏ជារដូវត្រជាក់ដែរ។