Jump to content

ចៅពញាអភ័យភូបេស្ស (កថាថនឈុំ)

ពីវិគីភីឌា

ចៅពញាអភ័យភូបេស្ស (កថាថនឈុំ) លោកគឺម្ចាស់ចុងក្រោយដែលកាន់កាប់ខេត្តបាត់ដំបង (កើតថ្ងៃទី២៩ កក្កដា ១៨៦១-២៧ សីហា ១៩២២) លោកគឺជាជីតារបស់ព្រះនាងសុវឌ្ឍនា អគ្គមហេសីស្តេចវជិរាវុធ (រាមាទី៦) និងជាជីតាទួតរបស់ព្រះនាងពេជ្ររតន៍រាជសុតា ហើយលោកក៏មានកូនប្រុសដែលបានក្លាយជានាយករដ្ឋមន្ត្រីថៃគឺឃួង អភ័យវង្ស លោកជាពូជពង្សរបស់ ចៅហ្វាបែន ដែលក្រោយមក ក៏ប្តូរឈ្មោះ «ត្រកូលអភ័យវង្ស» ដែលបានគ្រប់គ្រងខេត្តបាត់ដំបង រហូត៥ជំនាន់តៗគ្នា គឺចាប់ពីលោកកថាថនញ៉ុញ បន្តដល់កូនប្រុស គឺលោកកថាថនឈុំ នេះឯង។ លោកគឺជាស្តេចត្រាញ់ចុងក្រោយនៃខេត្តបាត់ដំបង។ សម័យនោះ លោកបានចាត់ទុក ចិន និង យួន ជាជនបរទេស រីឯ សៀម និង កូឡា ចាត់ទុកថាជាជនជាតិជាមួយគ្នា ។ តាមប្រវត្តិសាស្រ្តខ្លះសរសេរថា ដោយសារមានទំនាក់ទំងជិតស្និទ្ធនឹងសៀមដូច្នេះទើប មានការចោទប្រកាន់ថាលោកជាជនក្បត់ជាតិ ស្របពេលសម័យដែលបារាំងបានទិញយកអចលនទ្រព្យរបស់លោក និងស្នើឲ្យលោកចាកចេញពីកម្ពុជា។ មនុស្សជាច្រើនរយគ្រួសារនឹងអ្នកដែលស្រឡាញ់លោក រួមជាមួយទ្រព្យសម្បត្តិ ក្បួនខ្នាតរបស់ខ្មែរ ជាង៥០០រទេះ ត្រូវបានលោកយកទៅរស់នៅជាមួយ និងកសាងចនាបថថៃ ទើបយើងឃើញថា ថៃនិងខ្មែរ មានរចនាបថកាន់តែស្រដៀងគ្នាទៅៗ។

នៅពេលដែលបារាំងប្រគល់ខេត្តបាត់ដំបងមកឱ្យខ្មែរវិញនៅឆ្នាំ១៩០៧ លោកកថាថនឈុំបានលក់គេហដ្ឋានរបស់លោកដែលទើបសង់ឱ្យទៅបារាំង (ក្រោយមកក្លាយជាសាលាខេត្តបាត់ដំបង) រួចនាំគ្រួសារភៀសខ្លួនទៅរស់នៅខេត្តបស្ចឹមបុរី (ខេត្តប្រាចិនបុរី) ប្រទេសសៀម ហើយក៏ទទួលមរណភាពនៅទីនោះទៅ។[]

ឯកសារយោង

[កែប្រែ]
  1. "កថាថនឈុំ". www.chanbokeo.com. Retrieved 2023-04-17.