Jump to content

ចំណាត់ថ្នាក់ក្រុម:ខ័ណ្ឌមិត្តភាព

ពីវិគីភីឌា

សង្កាត់មិត្តភាព

[កែប្រែ]

ខណ្ឌ័មិត្តភាពជា ខណ្ឌ័មួយនៅក្នុងចំណោមខណ្ឌ័ទាំងបី(ខណ្ឌមិត្តភាព ខណ្ឌព្រៃនប់ ខណ្ឌស្ទឹងហាវ) ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុដែលពីភ្នំពេញមកកាន់តំបន់នេះមានចំងាយ២៣២គ.ម។ប៉ុន្ដែចាប់តាំងពីឆ្នាំ២០០៩មកក៍បានប្ដូរមកជាក្រុងព្រះសីហនុ ខេត្តព្រះសីហនុវិញ។

នៅក្នុងខណ្ឌ័នេះមាន០៥ឃុំ ១៩ភូមិ៖

សង្កាត់១ (មណ្ឌល១, មណ្ឌល២, មណ្ឌល៣) សង្កាត់២ (មណ្ឌល១, មណ្ឌល២, មណ្ឌល៣) សង្កាត់៣ (មណ្ឌល១, មណ្ឌល២, មណ្ឌល៣) សង្កាត់៤ (មណ្ឌល១, មណ្ឌល២, មណ្ឌល៣, មណ្ឌល៤, មណ្ឌល៥, មណ្ឌល៦) កោះរុង (កោះតូច, ដើមថ្កូវ, ព្រែកស្វាយ, មណ្ឌលកោះរ៉ុងសន្លឹម)

ក្នុងតំបន់នេះមានធនាគារ អង្គការ មន្ទីពេទ្យ សាលារៀនជាច្រើនដូចជា សាលាបឋមសិស្សា នឹង អនុវិទ្យាល័យកម្មករក្រុងព្រះសីហនុ សាលាឋបមសិស្សាជាស៊ីម សាលាបឋមសិក្សា​ផ្សារ​​លើ អនុ​​​​​​​​វិទ្យាល័យសម្តេចឪ វិទ្យាល័យក្រុងព្រះសីហនុ បឋមសិស្សាឡាយហ្វ សាលាហ៊ុនសែនមិត្តភាព មត្តេយ្យេខេត្តព្រះសីហនុ សាលាឃ្លាំងលើ។ ហើយមានសាកលវិទ្យាល័យចំនួន០៤៖ សាកលវិទ្យាល័យ BBU សាកលវិទ្យាល័យ UME សាកលវិទ្យាល័យ KUTM សាកលវិទ្យាល័យ Life ។ ចំនែកផ្សារនៅតំបន់នេះមាន០៤ ផ្សារលើ ផ្សារអូរមួយដែលមានប្រជាជនមួយចំនួនហៅថាផ្សារចិន ផ្សារពាណិជ្ជកម្ម នឹងផ្សារឃ្លាំងលើ វត្តអារាមនៅក្នុងតំបន់មានវត្តចំនួនបីគឺ វត្តលើ វត្តក្រោម វត្តអូរត្រេះ ។ នៅតំបន់នេះក៏មានកាស៊ីណូធំៗចំនួន០4ផងដែរ គឺកាស៊ីណូកំពង់សោមសីធី កាស៊ីណូដាយមិនស៊ី កា​ស៊ីណូអូ​រតែល​សុខា​ ​និង​ កា​ស៊ី​ណូហូររីដេ ។ នៅពាក់កណ្តាលនៃក្រុងនេះពន្ធ័ជុំវិញទៅដោយទឹកសមុទ្រនឹងកោះដែលបានធ្វើអោយតំបន់នេះជាតំបន់ផ្លូវទឹកសមុទ្រធំជាងគេ។ ហើយដែលពិសេសទៅទៀតនោះក្រុងព្រះសីហនុមានកំពង់ផែដ៏ធំមួយគឺ កំពុងផែស្វយ័ត ជាកំពុងផែអន្តរជាតិនៅព្រះរាជាណាចក្រកម្ពុជាដែលមានទូក នឹង កាប៉ាល់តូចធំដឹក ទំនិញពីប្រទេសនានាចូលមកកាន់ប្រទេសកម្ពុជាតាមផ្លូវសមុទ្រនេះជារៀងរាល់ថ្ងៃ។

ទំព័រ​ក្នុង​ចំណាត់​ថ្នាក់​ក្រុម "ខ័ណ្ឌមិត្តភាព"

ចំណាត់ថ្នាក់ក្រុមនេះមានទំព័រមួយដូចខាងក្រោម។