Jump to content

ចំណាត់ថ្នាក់ក្រុម:ចិត្តវិទ្យា

ពីវិគីភីឌា

១) ចិត្ត​វិទ្យា​ជា​អ្វី? ចំ, ចិត្ត​វិទ្យា​ជា​វិទ្យាសាស្ត្រ​ដែល​សិក្សា​ពី​បាតុភូត​ចិត្ត ច្បាប់​កំណកំណើត និង​ការ​លូតលាស់។ ២) តើ​ចំណុច​អ្វីខ្លះ​ដែល​គេ​ចាត់​ទុក​ចិត្ត​វិទ្យា​ជា​វិទ្យាសាស្ត្រ?

ចំ, គឺ​មាន​កម្មវត្ថុ​សិក្សា​ច្បាស់​លាស់​មាន​វិធី​សិក្សា​ច្បាស់លាស់​និង​នាំមក​នូវ​ផល​ប្រយោជន៍​ដល់​សង្គម​មនុស្ស។

៣) ដូច​ម្ដេច​ដែល​ហៅថា បាតុភូត​ចិត្ត? គឺជា​បាតុភូត​ទាំងឡាយ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ខួរក្បាល​របស់​មនុស្ស និង សំដែង​ចេញ​មក​ក្រៅ​តាមរយៈ ​អំពើ និង អាកប្បកិរិយា (កាយវិការ ទឹកមុខ ពាក្យសំដី ……)។ ៤) ដូច​ម្តេច​ដែល​ហៅថា​ធម្មជាតិ​នៃ​បាតុភូត​ចិត្ត? មាន​អ្វីខ្លះ? គឺ​ចិត្ត​ជា​រូបភាព​អត្តនោម័តិ​នៃ តថ​ភាព​បរានុម័ត​ក្នុង​ខួរ​ក្បាល​របស់​មនុស្ស​ម្នាក់ៗ ។ វា​មាន​ចរិត​សង្គម​ប្រវត្តិ ។ មានៈ - តថភាពបរានុម័ត - ចរិតអត្តនោម័ត​របស់​ចិត្ត - ចិត្ត​ជា​មុខ​ងារ​របស់​ខួរក្បាល - ចិត្ត​ជា​បទ​ពិសោធន៍​ដែល​មាន​ចរិត សង្គម​ប្រវត្តិ ហើយដែល​មនុស្ស​បាន ប្រែក្លាយ​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន ។ ៥) *ដូច​ម្តេច​ដែល​ហៅ​ថា​តថភាពបរានុម័ត ឬ ពិភពបរានុម័ត​? គឺ​ជា​អ្វីៗ​ទាំងអស់ “ រូប​ធាតុ​ក្តី គំនិត​ក្តី “ ដែល​នៅ​ក្រៅ​ខ្លួន​ហើយ​មិន​ចំណុះ​ញាណ និង ឆន្ទៈ​យើង​ទេ។ វា​ត្រូវ​បាន​ឆ្លុះបញ្ចាំង​ចូល​ក្នុង​ខួរក្បាល​របស់​មនុស្ស​ហើយ​បង្កើត​បាន​ជា​រូបភាព​ចិត្ត។ រូបភាព​ចិត្ត​ផ្សារភ្ជាប់​តថភាពបរានុម័ត​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​ខួរក្បាល ។ ហើយ​ដោយ​សារ​តែ​មនុស្ស​មាន​ទំនាក់ទំនង​ជា​មួយ​មជ្ឈដ្ឋាន​ជុំវិញ ដូចនេះ រូបភាព​ចិត្ត​កកើត​មាន​ឡើង​គ្រប់​ពេលវេលា ។ ៦) ចរិតអត្តនោម័ត​របស់​ចិត្ត​ជា​អ្វី ? រូបភាពចិត្តនៃ វត្ថុមួយ ឬ បាតុភូតមួយ មាន​ភាព​ខុសប្លែក​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ពី​ព្រោះ ការ​ឆ្លុះបញ្ចាំង​តាម​ខួរក្បាល​នេះ វា​ផ្លាស់ប្ដូរ​ទៅតាម​បទពិសោធន៍ និង វិសេស​ភាព​របស់​បុគ្គល​ម្នាក់ៗ ។ ឧៈ គំ​ហើយ​ខុស​គ្នា​នៃ​ផ្លែ​ស្វាយ​មួយ ដោយ​មនុស្ស​ធម្មតា​មនុស្ស​ឈឺ​ក្រពះ និង ស្រ្តី​មានពោះ ។ ៧) តើចិត្តមានមុខងារប៉ុន្មានយ៉ាង? អ្វីខ្លះ ? មាន​មុខងារ ៣ យ៉ាង គឺៈ តំរង់ទិស ណែនាំ ដឹកនាំអំពើរបស់មនុស្ស ។ ឧៈ អ្នកប្រមាញ់សំដៅទៅកន្លែងដែលសត្វយំ  រុញច្រាន ធ្វើអោយកាន់តែខ្លាំងនូវអំពើ ទាំងឡាយ ។ ឧៈ ទឹកចិត្តឪពុកម្តាយស្រឡាញ់កូន ធ្វើ​អោយ​កូនហ៊ានតស៊ូ ខិតខំ ប្រឹងប្រែងក្នុងការការរៀនសូត្រ ការងារ តំរែតំរង់ កែតំរូវអំពើៈ នៅក្នុងសកម្មភាព គេអាចភាន់ច្រលំ ។ គោលបំណងដែលបានកំនត់ជួយ​អោយមានភាពត្រឹមត្រូវពិតប្រាកដ និង មានប្រយោជន៍  ៨) បាតុភូតចិត្តមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? មានបីប្រភេទ គឺៈ លំនាំចិត្តៈ ជាបាតុភូតទាំងឡាយណា ដែលប្រព្រឹតទៅក្នុងរយៈ ពេលមួយខ្លី វាអាចចាប់ផ្តើម ការប្រព្រឹត្តទៅ និង ការបញ្ចប់ សភាពចិត្តៈ ជាបាតុភូតចិត្ត ដែលប្រព្រឹត្តទៅអស់រយៈពេលយូរបន្តិច ។ ជាធម្មតាសភាព​ចិត្ត​ដើរ​តាម​លំនាំចិត្តដទៃទៀត ដោយយកលំនាំចិត្តទាំងនោះធ្វើជាបង្អែក  លក្ខណៈចិត្តៈ ជាបាតុភូតចិត្តទាំងឡាយដែល ប្រព្រឹត្តទៅអស់រយៈពេលយ៉ាងវែង ជួនកាលរហូត​អស់មួយជីវិត ហើយមានសភាពនឹងនរ ចំពោះបុគ្គលមួយជាក់លាក់  ៩) តើវិធីសិក្សាចិត្តវិទ្យាមានប៉ុន្មានយ៉ាង ? អ្វីខ្លះ ? មាន ៦ យ៉ាង គឺៈ វិធីសង្កេតៈ ជាវិធីគេប្រើច្រើនជាងគេក្នុងចិត្តវិទ្យា។ វិធីនេះ សិក្សាអំពីសកម្មភាព (កាយវិការ ទឹកមុខ ពាក្យសម្តី …..) របស់មនុស្សម្នាក់ៗ ដើម្បីស្គាល់ពីគុណសម្បត្តិ និង គុណវិបត្តិ របស់ មនុស្សនោះ ។ ឧៈ សង្កេតទៅលើ​ចំណូល​ចិត្ត និង តំរូវ​ការ​របស់​អតិថិជន   វិធីវិភាគផលិតផលសកម្មភាពៈ នៅពេលដែលមនុស្សបង្កើតផលិតផលគឺ ពួកគេបាន បន្សល់ទុកនូវស្នាកស្នាមបុគ្គលិកលក្ខណៈរបស់ពួកគេក្នុងលទ្ធផលនេះ ។ ដូចនេះ ឆ្លងកាត់តាម ផលិតផលយើងនឹងដឹងពីអត្តចរិត ឬ ឫកពារបស់មនុស្សបាន ។ ឧៈ តាមរយៈប្រាសាទ អង្គរ វត្ត ដែលបានបន្សល់ទុក នាំអោយយើងដឹងពីស្នាដៃរបស់បុព្វបុរសខ្មែរ​សម័យនោះ​ថាជាមនុស្ស​ឧស្សាហ៍ និង​ជាមនុស្សដែលមានការបំរុងប្រយ័ត្នខ្ពស់  វិធីសន្ទនាៈ ជាលំនាំសួរនិងឆ្លើយដោយផ្ទាល់ រវាងអ្នកស្រាវជ្រាវ ។ ហើយដោយសារសំនួរទាំងឡាយដែលបានគ្រោងទុកមុនយើងអាចស្គាល់បានពីចិត្តកំនិតអាថ៌កំបាំងរបស់មនុស្សតាម ការវិភាគលើប្រតិកម្មសំដីរបស់មនុស្សដែលយើងសន្ទនាជាមួយ   វិធីអង្គេតៈ យើងរៀបរាប់កំរងសំនួរដាក់ក្នុងក្រដាសមួយ ហើយចែកអោយកម្មវត្ថុស្រាវជ្រាវ និង អនុញ្ញាតអោយគេបំពេញរាល់សំនួរដែលមាននោះ បន្ទាប់មកទើបយើងប្រមូលចំលើយ ហើយធ្វើការបូកសរុប  វីធីតេស្តៈ តេស្តជាប្រភេទលំហាត់ដែលគេដាក់អោយកម្មវត្ថុធ្វើ វិធីពិសោធន៍ៈ វិធីនេះមានបំណងបង្កបាតុភូតចិត្តដែលត្រូវសិក្សា ដើម្បីអាចសង្កេតពី បំរែបំរួលធាតុផ្សេងៗរបស់បាតុភូតនោះ ។ វិធីនេះអាចប្រព្រឹត្តទៅក្រោមរូបភាពពីរ គឺ ពិសោធន៍ធម្មតា និង ពិសោធន៍នៅក្នុងមន្ទីរពិសោធន៍  ១០) តើសកម្មភាពពុទ្ធិមានប៉ុន្មានយ៉ាង ? អ្វីខ្លះ ? ចំៈ មានពីរ គឺៈ ពុទ្ធិឥន្រ្ទីយ៍ៈ ជាលំនាំពុទ្ធិដែលឆ្លុះបញ្ចាំងតថភាពបរានុម័ត ដោយប្រើឥន្ទ្រីយ៍ ។ ពុទ្ធិឥន្រ្ទីយ៍មាន ឥន្រ្ទីយារម្មណ៍ និង ប្រត្យក្សារម្មណ៍  ពុទ្ធិវាចារៈ ជាលំនាំពុទ្ធិដែលឆ្លុះបញ្ចាំងដោយប្រយោពីលក្ខណៈ ខាងក្នុងនៃវត្ថុ ឬ បាតុភូត ដែលកន្លងហួសមកហើយ ឬ ដែលស្ថិតនៅចំពោះមុខ ឬ នៅអនាគត ហើយបង្កើតបានជា សញ្ញាណអរូបី និង ទូទៅ  ១១) ដូចម្តេចដែលហៅថាឥន្រ្តីយារម្មណ៍ ​? គឺជាលំនាំចិត្តសាមញ្ញបំផុតដែលឆ្លុះបញ្ចាំងលក្ខណៈដាច់តែឯងនៃវត្ថុ ឬ បាតុភូតទាំងឡាយដែលប្រព្រឹត្តផ្ទាល់មកលើសរីរាង្គ ឥន្រ្ទីយ៍។ ឥន្រ្ទីយារម្មណ៍ឆ្លុះបញ្ចាំងផងដែរនូវសភាពខាងក្នុងនៃសារពាង្គកាយ ។ ឧៈ ហូបនំ ច្រមុះដឹងក្លិន អណ្តាតដឹងរសជាតិ . ១២) *ដូចមេ្តចដែលហៅថាប្រត្យក្សារម្មណ៍ ? គឺជាលំនាំចិត្តដែលឆ្លុះបញ្ចាំងទាំងស្រុងនូវលក្ខណៈ ឬ បាតុភូត ដែលប្រព្រឹត្តផ្ទាល់មក​លើ​សរីរាង្គ​ឥន្រ្ទីយ៍ ។ ១៣) ប្រៀបធៀប ឥន្ទ្រីយារម្មណ៍ និង ប្រត្យក្សារម្មណ៍  ?  លក្ខណៈដូចគ្នាៈ ឆ្លុះបញ្ជាំងពីវត្ថុ ឬ បាតុភូតដែលប្រព្រឹត្តផ្ទាល់មកលើសរីរាង្គឥន្ទ្រីយ៍ ។  លក្ខណៈខុសគ្នា ឥន្ទ្រីយារម្មណ៍ ប្រត្យក្សារម្មណ៍ - ផ្តល់នូវលក្ខណៈទោលនៃវត្ថុ - ផ្តល់នូវលក្ខណៈទាំងស្រុង ឬបាតុភូត នៃវត្ថុទាំងមូល - លទ្ធផលឥន្រ្ទីយារម្មណ៍ផ្សេងៗ - លទ្ធផលរូបភាព ។ ១៤) ដូចម្តេចដែលហៅថាលំនឹក ? គឺជាលំនាំចិត្តដែលថតយក ផ្តិតយក រក្សាទុកស្គាល់ឡើងវិញ និងបង្កើតឡើងវិញនូវរូបភាពនៃវត្ថុ ឬ បាតុភូតដែលគេបានជួប ប្រទះពីមុន និង បទពិសោធន៍ទាំងឡាយដែលមនុស្សម្នាក់ៗបានឆ្លងកាត់ក្នុងអតីតកាល ។ ១៥) *ការគិតជាអ្វី ? មានប៉ុន្មាន ? អ្វីខ្លះ ? គឺជាលំនាំចិត្តដែលឆ្លុះបញ្ជាំងនូវលក្ខណៈសំខាន់ៗ ទំនាក់ទំនងខាងក្នុង ដែលមានចរិតជាក្រឹតក្រមនៃវត្ថុ ឬ បាតុភូតដែលពុទ្ធិឥន្ទ្រីយី៍ ពុំអាចឆ្លុះបញ្ចាំងបានពីលក្ខណៈទាំងនោះ ។ការគិតមានបីប្រភេទគឺៈ + ការគិតរូបីដោយដៃ + ការគិតរូបីដោយរូបភាព + ការគិតអរូបី ១៦) ដូចម្តេចដែលហៅថារូបារម្មណ៍ ?

ចំៈ គឺជាលំនាំចិត្តដែលឆ្លុះបញ្ចាំងវត្ថុទាំងឡាយដែលពុំទាន់កើតមាននៅឡើយ ក្នុងបទពិសោធរបស់បុគ្គល ។ លំនាំនេះ ប្រព្រឹត្តទៅដោយបង្កើតរូបភាពថ្មីៗ ដែលចាប់ផ្តើមពី រូបតំណាងចាស់ៗទំាងឡាយ ។ មូលដ្ឋានរូបធាតុនៃបាតុភូតចិត្តគឺ ខួរក្បាល និង សំបកខួរក្បាល ។ ១៧) ភាសាជាអ្វី  ? ចំៈគឺជាការប្រមូលផ្តុំនៃប្រព័ន្ធសញ្ញាទាំងឡាយដែលជាគ្រឹះក្នុងការធ្វើទំនាក់ទំនងរវាងមនុស្សក្នុងសង្គម ។ ភាសាជាការសម្តែងសកម្មភាពដោយនិមិ្មតរបស់មនុស្សពោលគឺ សម្បទារបស់គេ ក្នុងការសម្តែងចិត្តគំនិត និង ជាហេតុការណ៍នានាតាមសូរសំលេង និង កាយវិការ ។ សរុបមក ភាសាគឺជាឧបករណ៍នៃគំនិតដែលមនុស្សបង្កើតឡើងសំរាប់បញ្ជូលទំនាក់ទំនងក្នុងសង្គម ។ ១៨) ចូរអោយនិយមន័យចិត្តរំភើប សញ្ចេតនា ? គឺជាឥរិយាបថចំពោះវត្ថុ ឬបាតុភូតបរានុម័តទំាងឡាយដែលទាក់ទងទៅនឹងការពេញចិត្ត ឬ មិនពេញចិត្តនៃតំរូវការផ្នែកសំភារៈ និង ស្មារតី ។ ១៩) ឥន្ទ្រីយារម្មណ៍ក្រៅមាន ៥ - ចក្ខុឥន្ទ្រីយារម្មណ៍ ឬ ចក្ខុវិញ្ញាណ - សោតិន្ទ្រីយារម្មណ៍ ឬ សោតវិញ្ញាណ - ឃានិន្ទ្រីយារម្មណ៍ ឬ ឃានវិញ្ញាណ - ជីវ្ហិន្ទ្រីយារម្មណ៍ ឬ ជីវ្ហាវិញ្ញាណ - កាយិន្ទ្រីយារម្មណ៍ ឬ កាយវិញ្ញាណ មូលដ្ឋានសរីរៈមានៈ - សរីរាង្គទទួល - សរសៃប្រសាទ ប្រទាញ - ផ្នែកមួយដែលទាក់ទងនឹង អឌ្ឍគោលខួរ ច្បាប់នៃឥន្រ្ទីយារម្មណ៍ មានបួន គឺ - ច្បាប់ព្រំ - ច្បាប់បន្ស៊ាំ - ច្បាប់អំពើប្រតិឃាដរវាងឥន្រ្ទីយារម្មណ៍នានា - ច្បាប់ផ្ទុយគ្នានៃឥន្រ្ទីយារម្មណ៍ ។ ច្បាប់ផ្សេងៗនៃប្រត្យក្សារម្មណ៍ មានៈ - ច្បាប់ជំរើស - ច្បាប់អត្ថន័យ - ច្បាប់ស្ថិរភាព - ច្បាប់មាយាការ ២១) បាតុភូតចិត្តចែកជាប៉ុន្មាន? ចំ, លំនាំចិត្ត សភាពចិត្ត លក្ខណៈចិត្ត ២២) តើវិទ្យាសាស្ត្រអ្វីខ្លះដែលសិក្សាពីមនុស្ស? ចំ, ជីវៈវិទ្យា ចិត្តវិទ្យា ទស្សនៈវិទ្យា សរីរៈវិទ្យា ប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ច។ ២៣) កត្តា​អ្វីខ្លះដែលជះឥទ្ធិពលដល់បុគ្គលិកលក្ខណៈរបស់បនុស្ស? កត្តា​អប់រំ(សាលារៀន) សង្គម(គ្រួសារ) ខ្លួនឯង តំណពូជ ២៤) តើ​កត្តា​អ្វីដែលអាចកែប្រែអត្តចរិតមនុស្សបាន? លក្ខខណ្ឌ សង្គម ការអប់រំ ទម្លាប់ ២៥) លំនឹក​គឺ​ជា​អ្វី? លំនាំផ្លូវចិត្តដែលឆ្លុះបញ្ចាំងបទពិសោធរបស់បុគ្គលម្នាក់ៗដែលបានឆ្លងកាត់កន្លងរួចមកហើយ ក្រោមទំរងនៃរូបតំណាំង រូបភាព (មានន័យថាជអ្វីៗដែលយើងមើលឃើញជាក់ស្ដែងដូចជា ទូរស័ព្ទ) រូបតំណាំង(មានន័យថាជអ្វីៗដែលយើងនឹកឃើញពីរូបរាងមិនមែនជាការពិត) ២៦) ប្រត្យក្សារម្មណ៍

ទំព័រ​ក្នុង​ចំណាត់​ថ្នាក់​ក្រុម "ចិត្តវិទ្យា"

ទំព័រចំនួន៣ក្នុងចំណោមទំព័រសរុប ៣ ដូចខាងក្រោមស្ថិតក្នុងចំណាត់ថ្នាក់ក្រុមនេះ។