Jump to content

ចំណីអាហារ៩ប្រភេទ ជួយដល់សុខភាពភ្នែក

ពីវិគីភីឌា

អំពីប្រភេទអាហារ

[កែប្រែ]

រូបភាពតូច អាហារគឺវាមានសារៈប្រយោជន៍ចំពោះសុខភាពរបស់មនុស្សយើងជាច្រើនទៅតាមប្រភេទនៃអាហារ។ នៅក្នុងប្រទេសកម្ពុជាយើងគឺសំបូរទៅដោយអាហារប្រភេទនេះជាច្រើនណាស់ជាពិសេសនៅតាម តំបន់ស្រុកស្រែចំការ។ប៉ុន្ដែមានប្រជាជនមួយចំនួនមិនទាន់យល់ដឹងពីអត្ថប្រយោជន៍របស់វានៅ ឡើយ។ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ប្រភេទបន្លែទាំង៩ប្រភេទ៖

១-ការ៉ុត

[កែប្រែ]

ត្រូវបានដឹងបានយ៉ាងយូរហើយថា ពួកវាគឺជាអាហារសម្រាប់បំប៉នគ្រាប់ភ្នែក ដោយសារតែ វាមាន ផ្ទុកនូវ សារជាតិ វីតាមីន A ដ៏ច្រើន។

២-ផ្លែបឺរ

[កែប្រែ]

គឺជាប្រភេទអាហារម្យ៉ាង ក្នុងចំណោមពពួកអាហារដែលសំបូរទៅដោយសារ ជាតិបំប៉នជាច្រើន

ដូច្នេះ វាគ្មាន អ្វីចម្លែកនោះទេ ដែលថា ពួកវាពិតជាមានភាពអស្ចារ្យចំពោះសុខភាពគ្រាប់ភ្នែក។

៣-ស៊ុត

[កែប្រែ]
គឺពិតជាប្រភពដ៏ប្រសើរបំផុត នៃពពួកសារជាតិបំប៉នសម្រាប់សុខភាពមានដូចជា៖វីតាមីន A, 

zinc, lutein, lecithin, វីតាមីន B12 , វីតាមីន D និង cysteine ។

៤-ផ្កាខាត់ណាខៀវ

[កែប្រែ]
គឺជាប្រភពដ៏ល្អ នៃសារជាតិវីតាមីន C, កាល់ស្យូម, lutein, zeaxanthin និង sulforaphane ។

៥-ស្ពៃក្តោបច្រើនមុខ

[កែប្រែ]

ស្ពៃក្តោបប្រភេទផ្សេងៗជាច្រើន ក៏ដូចជាស្ពីណាចផងដែរ វាគឺជាប្រភពដ៏ល្អ នៃសារជាតិវីតាមីន A, lutein និង zeaxathin ។

៦-ផ្លែប៉េងប៉ោះ

[កែប្រែ]
គឺមានផ្ទុកនូវសារជាតិ វីតាមីន C និង lycopene ដ៏ខ្ពស់ ដែលវាជាសារជាតិបំប៉នពីរប្រភេទ 

យ៉ាងសំខាន់ សម្រាប់គ្រាប់ភ្នែក ។

៧-គ្រាប់ផ្កាឈូករ័ត្ន

[កែប្រែ]

គ្រាប់ផ្កាឈូករ័ត្ន មានផ្ទុកសារជាតិ selenium ដែលវាជាសារជាតិបំប៉នមួយប្រភេទ ដែលអាច ការពារ

អ្នកពីជំងឺភ្នែកឡើងបាយ និង ជម្រុញការពារសុខភាពទាំងអស់របស់គ្រាប់ភ្នែក ។

៨-ខ្ទឹមស

[កែប្រែ]

ខ្ទឹមស មានផ្ទុកសារជាតិ selenium និង សារជាតិបំប៉នសម្រាប់គ្រាប់ភ្នែកដ៏ទៃទៀត មានដូច ជា វីតាមីន C និង quercetin ។

៩-ត្រីសាម៉ុង

[កែប្រែ]

គឺសំបូរទៅដោយអាស៊ីតខ្លាញ់ត្រី អូមេហ្គា៣ ដែលវាមានសារៈប្រយោជន៍ យ៉ាងខ្លាំង

ក្នុងការ រក្សាការពារ សុខភាពភ្នែកបានទាំងស្រុង។ វាក៏មានផ្ទុកផងដែរ នូវ អាស៊ីតហ្វូលីក, វីតាមីន D,
វីតាមីន B6 , វីតាមីន B12 និង វីតាមីន A។