ចំណែកថ្នាក់នៃភាវៈរស់
ចំណែកថ្នាក់នៃភាវៈរស់ ចំណែកថ្នាក់នៃភាវៈរស់ គឺជាការបែងចែកប្រភេទវត្ថុ ឬភាវៈរស់ទៅតាមលក្ខណៈដូចគ្នា។
ភាវះរស់មួយប្រភេទមានស្តែម៉ាតូកូនីពូជចំនួន 300 ធ្វើមីតូស 3ដងបន្តបន្ទាប់គ្នា។
[កែប្រែ]អ្នកដែលបង្កើតប្រព័ន្ធចំណែកថ្នាក់មុនដំបូងគេ គឺ លោកអារីស្តូត ជនជាតិក្រិច ជាទស្សនៈវិទូ។ ២០០០ឆ្នាំមុន ទស្សនៈវិទូម្នាក់បានបង្កើតប្រព័ន្ធមួយនៃការធ្វើចំណែកថ្នាក់ភាវៈរស់ ដោយបានហៅឈ្មោះភាវៈរស់ថា វត្តិករសាស្ត្រ (taxonomy) ។ អារីស្តូត បានបង្កើតប្រព័ន្ធ វត្តិករសាស្ត្រ ហើយបែងចែកភាវៈរស់ជា២រជ្ជៈ គឺ រជ្ជៈសត្វ និង រជ្ជៈរុក្ខជាតិ។ ចំណែកថ្នាក់បានពឹងផ្អែកទៅលើទីកន្លែងរស់នៅ និងទម្រង់របស់វា។ រជ្ជៈគឺជាក្រុមធំជាងគេបង្អស់នៃ តាក់សូណូមី។
ការហៅឈ្មោះភាវៈរស់តាមវិទ្យាសាស្ត្រ
[កែប្រែ]ការូលុសលីណេ គ្រូពេទ្យជនជាតិស៊ុយអែត ជាជីវវិទូ បានប្រព័ន្ធចំណែកថ្នាក់មួយរបស់ភាវៈរស់ ដោយផ្អែកលើភាពប្រហាក់ប្រហែលគ្នានៃទម្រង់សាព៌ាង្គកាយ ទំហំ រូបរាង ពណ៌សម្បុរ និងរបៀបចាប់អាហារ។ ប្រព័ន្ធចំណែកថ្នាក់របស់លោក លីណេ ហៅឈ្មោះភាវៈរស់ទាំងអស់ដោយពាក្យពីរម៉ាត់ថាជាឈ្មោះវិទ្យាសាស្ត្រ ឬឈ្មោះឡាតាំងរបស់ភាវៈរស់។
- ពាក្យទី១៖ ឈ្មោះរបស់ពួក (អក្សរធំ)
- ពាក្យទី២៖ ឈ្មោះពិសេសរបស់ភាវៈរស់ (អក្សរតូច)។
ចំណែកថ្នាក់ទំនើប
[កែប្រែ]ប្រព័ន្ធចំណែកថ្នាក់ទំនើបខុសពីប្រព័ន្ធចំណែកថ្នាក់អារីស្តូត និង លីណេ ដោយសារប្រព័ន្ធចំណែកថ្នាក់ទំនើប សិក្សាតាមតារាងប្រវត្តិ និងការវិវត្តរបស់ភាវៈរស់។
- ក- ប្រព័ន្ធនៃរជ្ជៈទាំងប្រាំ
រជ្ជៈទាំងប្រាំមាន រជ្ជៈសត្វ រជ្ជៈផ្សិត រជ្ជៈរុក្ខជាតិ រជ្ជៈប្រូទីស និង រជ្ជៈម៉ូណេរ៉ា។ ប្រព័ន្ធចំណែកថ្នាក់នៃរជ្ជៈទាំងប្រាំ ផ្អែកទៅលើ ណ្វៃយ៉ូ កោសិកា អាហារ និង បំលាស់ទី។ ការហៅឈ្មោះដោយពាក្យពីរម៉ាត់ចំពោះអ្នកវិទ្យាសាស្ត្រ គឺមិនធ្វើឲ្យភ័ន្តច្រឡំទេ ព្រោះភាវៈរស់ពីរមិនមានឈ្មោះវិទ្យាសាស្ត្រដូចគ្នាឡើយ។
- ខ- ក្រុមផ្សេងៗនៅក្នុងរជ្ជៈ
រជ្ជៈនីមួយៗត្រូវបែងចែកជា សាខា → ថ្នាក់ → លំដាប់ → អំបូរ → ពួក → ប្រភេទ ៕
ម៉ូណេរ៉ា(វេត្រាណូ) | ប្រូទីស | ផ្សិត | រុក្ខជាតិ | សត្វ | |
---|---|---|---|---|---|
ប្រភេទកោសិកា | ប្រូការីយ៉ូត | អឺការីយ៉ូត | អឺការីយ៉ូត | អឺការីយ៉ូត | អឺការីយ៉ូត |
សាព៌ាង្គកាយកើត
ពីកោសិកា មួយឬច្រើន |
កោសិកាមួយ | កោសិកា
មួយឬ ច្រើន |
កោសិកា
មួយឬ ច្រើន |
កោសិកាច្រើន | កោសិកាច្រើន |
បំលាស់ទី | ខ្លះផ្លាស់ទី | ខ្លះផ្លាស់ទី | មិនផ្លាស់ទី | មិនផ្លាស់ទី | ផ្លាស់ទី |
ការចិញ្ចឹមជីវិត | ខ្លះផលិតអាហារ
ដោយខ្លួនឯង ហើយខ្លះស្រូបយក អាហារពីសព៌ាង្គកាយដទៃ |
ខ្លះផលិតអាហារ
ដោយខ្លួនឯង ហើយខ្លះស្រូបយក អាហារពីសព៌ាង្គកាយដទៃ |
ស្រូបយកអាហារ
ពីសាព៌ាង្គកាយដទៃ (សាកសពឬ សាព៌ាង្គរស់) |
ផលិតអាហារដោយខ្លួនឯង | ស៊ីរុក្ខជាតិ និងសត្វដទៃ |