ឆ្នាំពន្លឺ

ដោយវិគីភីឌា
Jump to navigation Jump to search

ឆ្នាំពន្លឺ (ជាភាសាអង់គ្លេស light year) គឺមិនមែនជារង្វាស់នៃពេលវេលាទេ ប៉ុន្ដែជារង្វាស់ខ្នាតនៃចំងាយ ដែលពន្លឺនឹងធ្វើដំនើរក្នុងរយៈមួយឆ្នាំសកល (ជាភាសាអង់គ្លេស Julian year ដែលស្មើនឹង ៣៦៥.២៥ ថ្ងៃ) ក្នុងល្បឿននៃពន្លឺ[១]

មួយឆ្នាំពន្លឺគឺប្រហែលនឹង ៦ រយកោដិ ម៉ាយល៍ (6 trillion miles) ឬ ១០ រយកោដិ គីឡូម៉ែត្រ (10 trillion kilometers)។ ដោយហេតុដែលចក្រវាឡ មានវិសាលភាពធំទូលាយ ដូចនេះហើយទើបពីភពមួយទៅភពមួយ ឬពីផ្កាយមួយទៅផ្កាយមួយមានចំងាយឆ្ងាយរហូតដល់ទៅរាប់រយ រាប់ពាន់ ឬរាប់លានឆ្នាំពន្លឺក៏មាន។

ពន្លឺដែលចេញមកពីផ្កាយដែលមានចម្ងាយ ១០០ឆ្នាំពន្លឺ នឹងត្រូវចំណាយពេល ១០០ឆ្នាំដើម្បីធ្វើដំណើរមកដល់យើង។ នេះមានន័យថា ពេលយើងមើលឃើញពន្លឺរបស់ផ្កាយមួយនោះ តាមពិតពន្លឺេនោះបានបាញ់ចេញពីផ្កាយ តាំងពី ១០០ឆ្នាំមុនមកម៉្លេះ។ ទោះបីជាយ៉ាងណា រយ:ពេលសម្រាប់ពន្លឺធ្វើដំណើរពីផ្កាយមកដល់ផែនដី គឺអាចខុសគ្នា អាស្រ័យទៅតាមទីតាំង និងចម្ងាយរបស់ផ្កាយនីមួយៗ មកផែនដី។

ហេតុអ្វីត្រូវគិតខ្នាតជា ឆ្នាំពន្លឺ?[កែប្រែ]

ឆ្នាំពន្លឺគឺជាការគណនារយះចំងាយពី ទីតាំងមួយទៅទីតាំងមួយទៀតនៅក្នុងចក្កវាឡ (ដូចជា system, constellation and galaxy etc..) ទៅតាមល្បឿននៃពន្លឺដោយសារតែ ចម្ងាយនោះឆ្ងាយពេក មិនអាចគណនាតួលេខជាសម្លេងបានងាយ (អង់គ្លេសអស់ត្រឹមពាក្យ Trillion)។ ជាធម្មតាពន្លឺមានល្បឿនលឿន ណាស់ដោយអាចរត់បាន ៣០០ ០០០គីឡូម៉ែត្រក្នុង១វិនាទី(ដូចនេះ មួយឆ្នាំពន្លឺគឺស្មើនឹង ៣០០០០០គីឡូម៉ែត្រx៦០វិនាទីx៦០នាទី x២៤ម៉ោងx៣៦៥ថ្ងៃនិង៦ម៉ោង) នេះហៅមហាសែនពិបាក។


​ឯកសារ​យោង​[កែប្រែ]

  1. The IAU and astronomical units, International Astronomical Union, http://www.iau.org/public_press/themes/measuring/, បានយកមក 2008-07-05