ជយវម៌្មទី៩

ពីវិគីភីឌា
ជយវម៌្មទី៩
សីហនុរាជ
ចក្រវរ្តិន
រជ្ជកាល១៣២៧-១៣៥៨?
រាជ្យមុនឝ្រីន្ទ្រជយវម៌្ម
រាជ្យបន្តអង្គជ័យ?
ព្រះនាមពេញ
វ្រះបាទជយវម៌្មបរមេឝ្វរ
សន្តតិវង្សឝ្រីន្ទ្រវម៌្ម
បិតាឝ្រីន្ទ្រជយវម៌្ម

វ្រះបាទជយវម៌្មទី៩ រឺ សីហនុរាជ រជ្ជកាល (១៣២៧-១៣៣៦) ព្រះនាមពេញ វ្រះបាទជយវម៌្មបរមេឝ្វរ។ រាជបុរោហិត វិទ្យេឝវិទ និង វិទ្យេឝធិមន្ត។ (បើរាប់ទាំងស្ទួនដល់ទៅបីអង្គ ទ្រង់ត្រូវលេខរៀងថា ជយវម៌្មទី១២)

ការសោយរាជ្យ[កែប្រែ]

បន្ទាប់​ពី​រាជ្យ​របស់​វ្រះបាទ​ឝ្រីន្ទ្រជយវម៌្ម ព្រះរាជ​បុត្រ​របស់​ព្រះអង្គ​ព្រះនាម សីហនុ បាន​ឡើង​គ្រងរាជ្យ​ស្នង ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា វ្រះបាទ​ជយវម៌្មទី៩នៅ​ក្នុង​ឆ្នាំ ​១៣២៧ នៃ​គ្រិស្ដសករាជ។ គេ​មិន​បាន​ដឹង​ច្បាស់​ពី​រយៈ​កាល​គ្រងរាជ្យ​របស់​វ្រះបាទ​ជយវម៌្មទី៩ នៅ​អង្គរ​ពិត​ប្រាកដ​ទេ តែ​គេ​អាច​ដឹង​បាន​ថា គឺ​វ្រះបាទ​ជយវម៌្មទី៩ នេះ​ហើយ ដែល​បញ្ជូន​ទូត​ទៅ​ប្រទេស​ចិន នៅ​ឆ្នាំ​១៣៣០ និង​បាន​ចាត់​គណៈប្រតិភូ​មួយ អោយ​ទៅ​ធ្វើ​វន្ទនកិច្ច​ចំពោះ​ប្រទេស​មហាវៀត នៅ​ច្រក​ភ្នំ​កឿវ៉ៅ នៅ​ឆ្នាំ​១៣៣៥ នៃ​គ្រិស្ដសករាជ។

សាសនា[កែប្រែ]

វ្រះបាទ​ជយវម៌្មទី៩ ជា​ព្រះមហាក្សត្រ​ចុង​ក្រោយ​បង្អស់​ដែល​គេ​ស្គាល់​តាម​សិលា​ចារឹករ។ ព្រះមហាក្សត្រ​អង្គ​នេះ ក៏​ទ្រង់​ជា​ព្រះរាជា​មាន​ជំនឿ​មុតមាំ​បំផុត​លើ​សាសនា​ព្រះ​ឥសូរ។ ក្នុង​បំណង​បង្ហាញ​អោយ​ឃើញ​ជា​សាធារណៈ​នូវ​ជំនឿ​នេះ ព្រះអង្គ​បាន​ទ្រង់​ចាត់​ចែង​អោយ​សាង​សិលា​ចារឹក​មួយ ដាក់​តំកល់​ក្នុង​បូជនីយដ្ឋាន​ព្រះពុទ្ធ​សាសនា​ដ៏​សំបើម​អស្ចារ្យ​មួយ គឺ​ប្រាសាទ​បាយ័ន ដែល​បាន​កសាង​ឡើង​ដោយ​វ្រះបាទ​ជយវម៌្មទី៨ ថែម​ទៀត​ផង។ ទង្វើ​ទាំង​នេះ បាន​ធ្វើ​អោយ​មាន​ប្រតិកម្ម​របស់​មហាជន​កាន់​តែ​ច្រើន និង​កាន់​តែ​កំរោល​ឡើង​នៅ​ទូទាំង​ផ្ទៃ​ប្រទេស[១]

ពង្សាវលី[កែប្រែ]

ឯកសារយោង[កែប្រែ]

គោរម្យងារសំរាប់រាជ្យ
មុនដោយ
ឝ្រីន្ទ្រជយវម៌្ម
ចក្រវរ្តិននៃកម្វុជទេឝ
១៣២៧–១៣៥៨?
តដោយ
អង្គជ័យ?
  1. http://www.rfa.org/khmer/news/history/the-king-of-angkor-continued-06252014003352.html