Jump to content

ជីវិតសិស្សក្រីក្រនៅសាលាបច្ចេកទេសដុបូស្កូ

ពីវិគីភីឌា

ជីវិតសិស្សក្រីក្រនៅសាលាបច្ចេកទេសដុនបូស្កូ

[កែប្រែ]

សាលា​បច្ចេកបទេសដុន បូស្កូ គឺជា​​សាលា អង្គការ​​ក្រៅ​រដ្ឋា​ភិបាល​ មួយ​ដែល​តែង​តែ​ជួយ​ដល់​សិស្សា​នុសិស្ស​ ដែល​ពុំ​មាន​លទ្ធ​ភាព​ទៅ​បន្ត​ការ​

សកម្មភាពពេលប្រលង

​សិក្សា​នៅ​សកល​វិទ្យា​ល័យ​បាន។ ហើយ​នៅ​ក្នុង​នោះផងដែរក៏មានផលវិបាកខ្លះផងដែរ ចំពោះ សិស្សដែលក្រីក្រហើយមានផ្ទះនៅតាមបណ្តាលខេត្តឆ្ងាយៗ ត្រូវការចំណាយប្រាក់មួយចំនួនធំដូចជា៖ ចំណាយទៅលើការ ធ្វើដំនើរ ដើម្បីមកចូលរួម​ការ​ប្រលង​ដែល​តែង​តែ​ធ្វើ​ឡើង​នៅ​ជិត​ចុង​ឆ្នាំ​ដើម្បី​ធ្វើ​ការ​សាក​ល្បង​សម្ថភាព​សិស្ស។​ចំពោះ​សិស្ស​ដែល​ប្រលង​ជាប់​ទើប​អាច​មាន​សិទ្ធ​ចូល​រៀន​បាន​។​សិស្ស​ដែល​បាន​មក​សិក្សា​សុទ្ធ​តែ​ជា​សិស្ស​ដែល​មាន​សំណាង​រួច​ផុត​ពី​ភាព​អវិជ្ជា​។​ ជា​ធម្មតា​សិស្ស​នៅ​សាលា​ដុន​បូស្កូ​ភាគ​ច្រើន​មក​ពី​ខេត្ត​ឆ្ងាយ​និង​គ្មាន​លទ្ធ​ភាព​អាច​រៀន​បន្ត​បាន​។​យើង​ដឹង​ហើយ​ថា​ការ​ដែល​ឃ្លាត​ចាក់​ឆ្ងាយ​ពី​ផ្ទះ​មិន​មែន​ជា​ការ​ស្រួល​នោះ​ទេ​។​ការ​ចេញ​ពី​ឪពុក​ម្តាយ​ទៅ​នៅ​ឆ្ងាយ​វា​មាន​ភាព​លំបាក​ខ្លាំង​ណាស់​ចំពោះ​មនុស្ស​ដែល​មិន​ដែល​ចេញ​ពី​គ្រួសារ​ត្រូវ​ស្វែង​រក​ផ្ទះ​ដើម្បី​ស្នាក់​នៅ​ហើយ​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ទៅ​លើ​ថ្លៃ​បន្ទប់​ម្ហូប​អាហារ​ជា​រៀង​រាល់​ថ្ងៃ​និង​សំភារះ​យ៉ាង​ច្រើន​ក្នុង​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ប៉ុន្តែ​អ្នក​ដែល​បាន​មក​សិក្សា​នៅ​ទី​នេះ​គឺ​ពិត​ជា​មាន​សំណាង​ខ្លាំង​ណាស់​អាច​មាន​សម្ថភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ការ​ងារ​អោយ​ក្រុមហ៊ុន​នៅ​នីមួយៗ​បាន​យ៉ាង​ល្អ។​ហេតុ​ដូចនេះ​ហើយ​ទើប​សាលា​បច្ចេក​ទេស​ដុបូស្កូ​មាន​ឈ្មោះ​បោះ​សំលេង​មក​ដល់​សព្វ​ថ្ងៃ​។​មួយ​វិញ​ទៀត​ការ​ដែល​មាន​សាលា​បច្ចេក​ទេស​ដុន​បូស្កូ​ធ្វើ​អោយ​រដ្ឋា​ភិបាល​មាន​​កា​រ​សប្បាយ​ចិត្ត​ជា​ខ្លាំង​។​