Jump to content

ជីវិតស្រុកស្រែ

ពីវិគីភីឌា

ជីវិតអ្នកស្រែ

និពន្ធដោយ កែវ ច័ន្ទបូរណ៍ សម្រួលតន្ត្រី ដោយអ៊ែលប៊ុណ្ណា ច្រៀងដោយ នាង មិត្ត វណ្ណា

១. មាន់រងាវខ្វើយៗ​ ព្រហាមហើយណា៎បងណា៎ ក្រោកឡើងមករៀបចំខ្លួន ទឹមគោចុះស្រែចំការ អូននៅផ្ទះដាំបាយ ថ្ងៃត្រង់ទូលផ្ញើជីវ៉ា ដាក់ព្យួរពិសាអាហារ (ស្ទួន) ឆ្ងាញ់អស្ចារ្យ ក្រោមម្លប់ក្រសាំង (ស្ទួន) ។

២. ខ្យល់ជំនោរប៉ីៗ ថ្នមប្តីអោយមានកម្លាំង រសជាតិអាហារឈ្ងុយឆ្ងាញ់ ជ្រក់ស្ពៃជាមួយត្រីអាំង ត្រកួនម្ជូរគ្រឿង ដាក់អំពិលជាមួយត្រីឆ្លាំង បាយហើយពិតមានកម្លាំង (ស្ទួន) ចុះតតាំងការងារជាថ្មី (ស្ទួន)។