ជំងឺតុកស៊ីប្លាស្មូស៊ីស
និមិត្តហេតុ (Etiology)
[កែប្រែ]ជំងឺ Toxoplasmosis បង្កឡើងដោយ Toxoplasma gondii។ Felidae គឺជាម្ចាស់ពិតប្រាកដមួយ (Definitive host) សំរាប់ T. gondii ។ បក្សីស្រុក បក្សីព្រៃ ព្រមទាំងសត្វល្មូន ត្រូវបានគេរកឃើញថាជាម្ចាស់កណ្តាល (Intermediate) ឬ Accidental hosts សំរាប់វា។ Toxoplasmosis គឺជាជំងឺមួយដែលអាចឆ្លងពីសត្វទៅមនុស្សបាន។
របៀបឆ្លងជំងឺ (Transmission)
[កែប្រែ]បក្សីអាចឆ្លងជំងឺនេះ ដោយសារការលេបចូលនូវចំណី ដែលលាយឡំជាមួយលាមកដែលមាន Sporulated Oocysts ឬ ការចំអិនសាច់ដែលមានមេរោគ (Contaminated meat) ពុំបានឆ្អិនល្អ ការលេបចូលនូវ Coprophagous arthropods តាមការពីសោធន៍កូនមាន់ ជំងឺនេះអាចឆ្លងពីមេបាមក (ឆ្លងពីកំណើត) ប៉ុន្តែពុំបានគិតថាវាមានសារៈប្រយោជន៍ក្នុងការអនុវត្តន៍ផ្ទាល់ឡើយ។
រោគសញ្ញា (Clinical Sign)
[កែប្រែ]អត្រានៃបក្សីឈឺអាចមានរហូតដល់ ៥០% ព្រមជាមួយអត្រាស្លាប់ត្រូវបានគេកត់សំគាល់ឃើញមានក្នុងហ្វូងដែលមានចំនួនមាន់តិច។
ការឆ្លងកើតមានជាទូទៅចំពោះមាន់បារាំង និងទា ដែលត្រូវបានគេធ្វើការតាមដាន ឬអង្កេតឃើញ។ រោគសញ្ញាមានដូចជា ថ្លោះសរសៃ (Torticollis) ការស្ទះចង្វាក់នៃចលនាសាច់ដុំ (ataxia) ខ្វាក់ភ្នែក (blindness) និងបក្សីស្រកទំងន់ (emaciation)។
ស្លាកស្នាម (Lesions)
[កែប្រែ]ស្លាកស្នាមដែលមានទ្រង់ទ្រាយធំបានត្រូវរៀបរាប់ មិនបានគិតថាវាជា Pathognomoic ឬសារៈសំខាន់សំរាប់ការធ្វើរោគវិនិច្ឆ័យទាំងនោះរួមមានៈ ផាល និងថ្លើមរីកធំ រលាកស្រោមបេះដូង (Pericarditis) រលាកខួរក្បាល (Encephalitis)។
រោគវិនិច្ឆ័យ (Diagnosis)
[កែប្រែ]រោគវិនិច្ឆ័យគឺអាស្រ័យទៅនឹង
- ការបង្ហាញនៃ Encysted organisms ក្នុងការរៀបចំជាលិកាវិជ្ជា នៃជាលិកាសរសៃប្រសាទ ជាលិកាសាច់ដុំបេះដូង និងអាការៈក្នុងផ្សេងៗទៀត។
- មេរោគអាចបំបែកចេញដោយសត្វដែលចិញ្ចឹមនៅមន្ទីរពិសោធន៍ រួមទាំងកណ្តុរ ដែលត្រូវបានចាក់បញ្ចូលនូវ Suspension of Infected tissues។
- អំប្រ៊ីយ៉ុងនៃស៊ុតមាន់ ដែលមានអាយុពី ៧-១០ថ្ងៃ អាចចាក់បញ្ចូលនូវ Suspensions of Material ដែលមាន T. gondii តាម Chorioallantoic route។
- Serologial Test រួមបញ្ចូលទាំង Complement fixation and indirect fluoresceut antibody test ហើយនិង subinfeldman dye test ត្រូវបានប្រើប្រកបដោយជោគជ័យ ដើម្បីកំណត់ Reactors ក្នុងចំណោមបក្សីទាំងអស់។
រោគវិនិច្ឆ័យប្រៀបធៀប (Differential Diagnosis)
[កែប្រែ]លក្ខខណ្ឌណាដែលពាក់ព័ន្ធ និងធ្វើឲ្យបក្សីចុះស្គមគួររាប់បញ្ចូលទាំង E-coli granuloma ជំងឺរបេងបក្សី និង Neoplasia។ ជំងឺដែលបណ្តាលឲ្យមានរោគសញ្ញាសរសៃប្រសាទ ក្នុងនោះមាន Neoplasia និងការពុល។
ការព្យាបាល (Treatment)
[កែប្រែ]ពុំមានការរាយការណ៍ណាមួយជាក់លាក់ដែលបញ្ជាក់ថា គេបានអនុវត្តន៍ការព្យាបាលពពួកបក្សីដែលត្រូវឈឺដោយជំងឺនេះឡើយ ហើយជាទូទៅបក្សីឈឺដោយជំងឺនេះគេត្រូវតែកំទេចចោលជាដាច់ខាតឲ្យបានម៉ត់ចត់។
ការការពារ (Prevention)
[កែប្រែ]កម្មវិធីបង្រ្កាបសត្វកកេរ ការការពារកុំឲ្យបក្សីចឹកគ្នា (Cannibalism) ធ្វើការរំងាប់មេរោគនៅក្នុងទ្រុង ការដាក់មេមាន់ជាពិសេស គឺបរិវេណចិញ្ចឹមបក្សីដែលប្លែក ឬពូជបក្សីមកពីបរទេស។ ការរកឲ្យឃើញ និងការកំចាត់នូវពពួកបក្សីទាំងឡាយណាដែលផ្ទុកមេរោគដោយពុំមានបញ្ចេញនូវរោគសញ្ញាឲ្យឃើញ។