ជំងឺបក្សីដែលបណ្តាលមកពីប្រូតូសូអ៊ែរផ្សេងៗទៀត
ប្រូតូសូអ៊ែរ (Protozoai)
Plasmodium Gallinaceun (Avian malaria)
[កែប្រែ]របៀបឆ្លងជំងឺ (Transmission)
[កែប្រែ]មូស ជំពូក Aedes ជាអ្នកចំលងជំងឺ
រោគសញ្ញា (Clinical Signs)
[កែប្រែ]កូនបក្សី បង្ហាញឲ្យឃើញសញ្ញានៃជំងឺភ្ហាមៗ ចំណែកឯបក្សីធំវិញបង្ហាញឲ្យឃើញនូវសញ្ញារ៉ាំរ៉ៃ ដូចជាសីតុណ្ហភាពរបស់បក្សីឡើងខ្ពស់ (ឡើងកំដៅ) រាគពណ៌ខៀវ ចុះស្គមជាបន្តបន្ទាប់ កង្វះឈាម ស្លេកស្លាំង ស្ពឹកកំរើកលែងរួច (Paralysis) និងស្លាប់។
រោគវិនិច្ឆ័យ (Diagnosis)
[កែប្រែ]អាចប្រព្រឹត្តទៅដោយពិនិត្យទៅលើរោគសញ្ញា ពិនិត្យឈាម ពិនិត្យថ្លើម ផាល និងខួរក្បាល (គៀសដាក់នៅលើកញ្ចក់ពិនិត្យ) ផាលរីកធំ (Spleromegaly) ថ្លើមរីកធំ (Hepatomegaly) ទីកន្លែងរបស់ (Merozoites ឬ Schizonts) ។
ការព្យាបាល (Treatment)
[កែប្រែ]- Mepacrire កំរិតៈ ៧,៥ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់
- Chloroquin កំរិតៈ ៥ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់
- Poludrine កំរិតៈ ៧,៥ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់
- Pyrimethamine កំរិតៈ ០,៣ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់
- Sulphadiazine កំរិតៈ ១០០ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់
Trichomonas gallinae (Avian trichomoniasis)
[កែប្រែ]របៀបឆ្លងជំងឺ (Transmission)
[កែប្រែ]អាចឆ្លងតាមចំណី និងទឹក ដែលមានមេរោគ
រោគសញ្ញា (Clinical Signs)
[កែប្រែ]សង្កេតឃើញបក្សីអន់ចំណី ស្រកទំងន់ (ស្គម) ហៀរទឹកមាត់ មានក្លិនមាត់អាក្រក់ មានសារធាតុដូចជាប្រូុម៉ានៅចំពុះ និងសិរ ចំណែកណង់មានពណ៌រាងស្វាយជាំក្រម៉ៅ។
រោគវិនិច្ឆ័យ (Diagnosis)
[កែប្រែ]អាស្រ័យទៅនិងរោគសញ្ញា ពិិនិត្យដោយមីក្រូទស្សន៍ នូវគំនាសវត្ថុវិភាគដែលបានមកពីគែរ និងបំពង់អាហារ នៅលើកញ្ចក់បណ្តុះ Glucose broth serum media។
ការព្យាបាល (Treatment)
[កែប្រែ]- Copper Sulphate កំរិតៈ ១:២០០០ ដោយធ្វើការព្យាបាលរយៈពេលពី ៣-៥ថ្ងៃ
- Methronidazole កំរិតៈ ៦០ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់ ដោយធ្វើការព្យាបាលរយៈពេលពី ៥-៧ថ្ងៃ
- Furazolidine កំរិតៈ ២៥-៣០ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់ ដោយធ្វើការព្យាបាលរយៈពេល ៧ថ្ងៃ។
Trypanosoma Avium (Trypanosomiasis)
[កែប្រែ]របៀបឆ្លងជំងឺ (Transmission)
[កែប្រែ]មិនច្បាស់លាស់ អាចជារុយ Hippoboscid
រោគសញ្ញា (Clinical Signs)
[កែប្រែ]បក្សីចុះទំងន់ ខ្សោយ និងខ្វះឈាម (ស្លេកស្លាំង)
រោគវិនិច្ឆ័យ (Diagnosis)
[កែប្រែ]អាស្រ័យទៅលើរោគសញ្ញា និងពិនិត្យគំនាសឈាមនៅលើកញ្ចក់ (ដោយមីក្រូទស្សន៍)
ការព្យាបាល (Treatment)
[កែប្រែ]យើងអាចប្រើថ្នាំ Berenil ២ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់ (ចាក់សាច់ដុំ)។
Sarcocystis Spp (Sarcosporidiosis)
[កែប្រែ]របៀបឆ្លងជំងឺ (Transmission)
[កែប្រែ]មានវដ្តជីវិតមិនច្បាស់លាស់ វាអាចឆ្លងតាមចំណីដែលមានមេរោគ
រោគសញ្ញា (Clinical Signs)
[កែប្រែ]សញ្ញាពុំមានលក្ខណៈច្បាស់លាស់ ស្លាកស្នាមនៅលើស្បែក ស្លាកស្នាមនៅលើសាច់ដុំ ខ្ចើកខ្ចកជើង Paralysis ហើយបក្សីអាចស្លាប់។
រោគវិនិច្ឆ័យ (Diagnosis)
[កែប្រែ]ការប្រែប្រួល (ស្លាកស្នាម) នៅលើសាច់ដុំ ការវះកាត់សាច់ដុំ ដើម្បីរកកន្លែងដែល Cyst នៅ និងធ្វើ Histopathology នៃសាច់ដុំ ដើម្បីរកមើល Sac like bodies។
ការព្យាបាល (Treatment)
[កែប្រែ]ពុំមានការព្យាបាលណាមួយអាចទទួលលទ្ធផលវិជ្ជមានទេ (មិនអាចព្យាបាល) បក្សីស្លាប់ត្រូវយកទៅចោលឲ្យបានត្រឹមត្រូវ។