Jump to content

ជំងឺប៉ារ៉ាទីហ្វូអ៊ីដ

ពីវិគីភីឌា

Fowl Paratypoid ឬ Avian Salmenellosis

ប៉ារាទីហ្វូអ៊ីដ ជាជំងឺមួយដែលកើតមានឡើងជាទំរង់ស្រួចស្រាវចំពោះកូនមាន់ ដែលមានអាយុក្រោម១ខែ ។ ជំងឺ

នេះអាចបណ្ដាលឲ្យបក្សីស្លាប់ច្រើននៅក្នុងសមាមាត្រមួយដែលគួរឲ្យភ្ញាក់ផ្អើល ។ ចំពោះបក្សី (មាន់)ធំ ប្រសិនបើវា

ទទួលរងគ្រោះដោយសារជំងឺនេះ វានឹងបង្ហាញឲ្យឃើញនូវចំណុចមួយដែលគួរឲ្យចាប់អារម្មណ៍នោះ គឺការឆ្លងរាលដាល ដល់ស៊ុត ។ ស៊ុតដែលមានមេរោគនឹងចោទជាបញ្ហាសំខាន់ដែលមានដូចជា ធ្វើឲ្យចុះថយនៃភាពបង្កកំណើត និងលទ្ធ ភាពដែលអាចញាស់បានរបស់ស៊ុត ។ បក្សីអាចស្លាប់បានដោយសារ septicaemia នេះ ។

និមិត្ដហេតុ (Ethiology)

[កែប្រែ]

Paratypoid ជាពាក្សមួយសំរាប់ចង្អុលបង្ហាញនូវសា្ថនភាព septicaemia ហើយជាជំងឺមួយបណ្ដាលមកពី Salmonella ដ៏ទៃទៀតក្រៅពី S. galliarum និង S.Pullorum ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់បក្សី ។ S. typhimurium គឺជាមេរោគសំខាន់បំផុតដែលបណ្ដាលឲ្យមានកើតជំងឺនេះ ។ ពពួក Salmonella ផ្សេងៗទៀត ដែលត្រូវបានដាក់ចេញ ដោយឡែកនោះមានដូច​ជាៈ S. entiritides, S. chester, S. Thompson, S. nilos, S. anatum, S. anatis, S. infantis, S. doubling, S. weltevreden, S.stanley, S. saintpaul, S. Alachua. S. Litchfield ។

របៀបចំលងជំងឺ (Transmission)

[កែប្រែ]

Paratyphoid អាចឆ្លងតាមពីររបៀបៈ Vertical និង Horizontal ។

១- ការឆ្លងទៅតាមរយៈ Veritcal

[កែប្រែ]

- សំបកស៊ុតដែលប្រឡាក់ទៅដោយលាមកដែលមានមេរោគ អាចបណ្ដាលឲ្យមានការឆ្លងទៅអំប្រ៊ីយ៉ុងដែលកំ ពុងរីកលូតលាស់ ។

- វាអាចឆ្លងតាមរយៈ បក្សីដែលជាសះស្បើយពីជំងឺ ។ ចំពោះហ្វូងមាន់ពូជដែលមានជំងឺ អាចចំលងជំងឺនេះតាម   រយៈស៊ុតរបស់វា រឺអូវែរ ហើយបណ្ដាលឲ្យកូនមាន់ជាច្រើនឆ្លងជំងឺនេះ បន្ទាប់ពីញាស់ចេញមកតែម្ដង។

២- ការឆ្លងទៅតាមរយៈ Horizontal

[កែប្រែ]

- កូនមាន់ដែលកើតជំងឺនេះ អាចឆ្លងរាលដាលទៅហ្វូងបក្សី (មាន់) ផ្សេងទៀត

- ការឆ្លងជំងឺពីសត្វ(បក្សី) ឈឺទៅបក្សីដែលមានសុខភាពល្អ អាចមានតាមរយៈទឹក និងចំណីដែលមានមេរោគ

- ការចំលងមេរោគអាចមានកើតឡើងនៅតាមម៉ាស៊ីនភ្ញាស់ ក្រាបនិងទ្រុងមាន់

- កណ្ដុរនិងពពួកសត្វល្អិតអាចជាអ្នកធ្វើឲ្យជំងឺនេះ ឆ្លងរាលដាល

- ចំណីដែលបានមកពីសត្វដូចជា អាហារឆ្អឹង (Bone meal) អាហារឈាម (Blood meal) និងសាច់ ។ល។ អាច ផ្ទុកទៅដោយមេរោគឆ្លង ធ្វើឲ្យហ្វូងបក្សីឈឺ

- ស្បែកជើង សំល្លៀកបំពាក់របស់ភ្ញៀវ រឺអ្នកធ្វើការនៅស្ថានីយនោះ អាចជាប្រភពនៃការចំលងមេរោគ

- សំបកស៊ុតអាចឆ្លងជំងឺនេះ តាមរយៈកាកសំណល់ផ្សេងៗដែលបញ្ចេញមកក្រៅដូចជា (លាមក...) របស់បក្សីឈឺ          

រោគសញ្ញារបស់ជំងឺមានមិនពិតប្រាកដ ហើយមានការពិបាកក្នុងការញែកចេញឲ្យដាច់ពីជំងឺរាគស ។ បក្សី(កូន មាន់) ប្រមូលផ្ដុំគ្នានៅក្បែរប្រភពកំដៅ ។ បក្សីបង្ហាញឲ្យឃើញនូវភាពស្រេចទឹក ហើយបក្សីនេះអាចស្លាប់មួយរំពេចបាន បន្ទាប់ពីផឹកទឹកលើសចំណុះ ។​ បក្សីអន់ចំណីហើយឆ្លងកាត់នូវដំណាក់កាល Greenish loose droppings (រាគពណ៌រាង បៃតង) ។ ដោយអាស្រ័យទៅនឹងការរាគរួសនេះ ជាញឹកញាប់សង្កេតឃើញមានលាមកដែលរាគប្រឡាក់រន្ធគូទ ធ្លាក់ស្លាប និងរោមបះ ។ កូនមាន់អាចស្លាប់ដោយពុំមានការបញ្ចេញនូវរោគសញ្ញាអ្វីទាំងអស់ ។ អត្រាស្លាប់អាចកើតមានឡើងខ្ពស់ រហូតដល់ ៨០% ហើយភាគច្រើនស្លាប់ដោយសារការខ្សោះជាតិទឹក ។ កូនមាន់ទាំងនេះច្រើនតែស្លាប់ បន្ទាប់ពីឈឺបាន រយៈពេលពី ២-៣ថ្ងៃ ។

ចំពោះមាន់ធំវិញ មិនសូវបង្ហាញឲ្យឃើញនូវរោគសញ្ញាពិសេសឡើយ តែសញ្ញាខ្លះត្រូវបានសង្កេតឃើញដូចជាៈ ផលិតកម្មស៊ុតធ្លាក់ចុះ រោមបះ រាគ ខ្សោះជាតិទឹក និងស្បែកឡើងពណ៌ខៀវស្វាយ (Cyanosis) ។

រោគវិនិច្ឆ័យ (Diagnosis)

[កែប្រែ]

រោគវិនិច្ឆ័យត្រូវធ្វើឡើងដោយពឹងផ្អែកទៅលើចំណុចសំខាន់ៗដូចជាៈ

- រោគសញ្ញាដែលមានចំពោះបក្សី កូនមាន់ស្លាប់ច្រើនដោយសង្កេតឃើញមានប្រឡាក់ប្រឡូសទៅដោយលាមក ដែលរាគហើយកើតឡើងនូវការស្រេកទឹក

- ការបំបែកចេញ និងកាកសំណត់រកឲ្យឃើញនូវមេរោគពិតប្រាកដ ដែលជាដើមហេតុធ្វើឲ្យមានការស្លាប់នេះ

- Bateririological test ដើម្បីបំបែកមេរោគនេះចេញពីមេរោគ ដ៏ទៃទៀត

- ធ្វើតេស្ដសេរ៉ូម (Serological test) ដើម្បីរកឲ្យឃើញនូវ Serotype របស់ Salmonella នោះ ។

ស្លាកស្នាម (Lesions)

ចំពោះកូនមាន់មានៈ

- Retained ស៊ុតលឿង - Omphalitis - រលាកថ្លើម (Hepatitis) និង - ផាលរីកធំ ។

ចំពោះមាន់ធំមានៈ

- Pericarditis (រលាកស្រោមបេះដូង) – Cecal cores - Enteritis (រលាកពោះវៀន) - Panophtalmia  - Arthritis (រលាកសន្លាក់) ។

វិធានការការពារ (Control)

[កែប្រែ]
  • បក្សីដែលទុកពូជ រឺទុកចិញ្ចឹមជាលក្ខណៈឧស្សាហកម្ម ត្រូវតែទិញពីកន្លែងណាដែលយើងដឹងថា ពុំមានជំងឺឡើង បណ្ដាលមកពីពពួក Salmonella នេះ មិនត្រូវប្រើប្រាស់ហ្វូងបក្សីទាំងឡាយណាដែលមានកើតជំងឺនេះ សំរាប់ទុកពូជឡើយ
  • ត្រូវមានវិធានការអានាម័យឲ្យបាន ដិតដល់គ្រប់ពេលវេលា
  • យកស៊ុតដែលពុំមានមេរោគភ្ញាស់ រឺមិនត្រូវយកស៊ុតដែលបានមកពីមេមាន់ដែលមានជំងឺនោះយកទៅភ្ញាស់ឡើយ
  • ត្រូវធ្វើការសំលាប់មេរោគ (Fumigation) នៅក្នុងម៉ាស៊ីនក្រាបភ្ញាស់ ឲ្យបានត្រឹមត្រូវនិងសំបុករបស់មាន់
  • មិនត្រូវឲ្យពពួកកណ្ដុរ និងពពួកសត្វល្អិតផ្សេងទៀតចូលទៅក្នុងកសិដ្ឋានដាច់ខាតដោយប្រើថ្នាំសំរាប់សំលាប់ សត្វករកេរ និងថ្នាំសំលាប់សត្វល្អិត
  • ត្រូវមានវិធានការណ៍តឹងរឹងបំផុតដែលអាចធ្វើទៅបាន ចំពោះភ្ញៀវដែលចូលមកកន្លែងចិញ្ចឹមមាន់
  • ត្រូវធ្វើការរំងាប់មេរោគដល់ស៊ុតសិន មុនពេលយកវាទៅភ្ញាស់
  • ត្រូវកំចាត់ចោលនូវសត្វស្លាប់ឲ្យបានត្រឹមត្រូវទៅតាមបច្ចេកទេស
  • ត្រូវធ្វើការពិនិត្យបក្សីដែលជាសះស្បើយហើយនោះ ដោយធ្វើតេស្ដសេរ៉ូម
  • មិនត្រូវប្រើប្រាស់នូវចំណី និងទឹកដែលសង្ស័យថាមាន រឺមានមេរោគ
  • ប្រើវីតាមីន ដើម្បីធ្វើឲ្យមា​នភាពទប់ទល់នឹងជំងឺនេះ ។