ជំងឺហើមសួត

ពីវិគីភីឌា

រោគ​នេះ​អាច​កើត​ដល់​មនុស្ស​គ្រប់​វ័យ និង គ្រប់​ប្រភេទ។

អាការ​រោគ[កែប្រែ]

  1. កើត​គ្រុន​ភ្លាម ៤០​អង្សា រងា​ញាក់​ញ័រ​យ៉ាង​យូរ
  2. ចុក​ចាប់​ក្នុង​ទ្រូង​យ៉ាង​ខ្លាំង
  3. មាន​កន្ទួល​នៅ​បបូរ​មាត់
  4. មាន​ក្អក ស្លេស្ម​អន្ធិល​ស្អិត
  5. ទឹក​នោម តិច ពណ៌​ក្រម៉ៅ
  6. ជីព​ចរ​ដើរ​ញាប់
  7. សីតុណ្ហភាព​នៅ​ដដែល​គឺ ៤០~៤១​អង្សា
  8. នៅ​ថ្ងៃ​ទី​៩ បើ​អ្នក​ជំងឺ​បម្រុង​ជា សីតុណ្ហភាព​ធ្លាក់​ចុះ ហើយ​មាន​ទឹក​នោម​ច្រើន

វិធី​ព្យាបាល​រោគ[កែប្រែ]

  1. កុំ​ឲ្យអ្នក​ជំងឺ​និន្ទ្រា​ស្ងៀម យក​ខ្នើយ​កល់​ខ្នង ដើម្បី​ឲ្យ​ទ្រូង​ខ្ពស់
  2. លាង​មាត់​ដោយ ទឹកវីស៊ី
  3. ស្ដោះ​កំហាក​ដាក់​កន្ថោរ ដែល​មាន​ទឹកក្រេស៊ីល ព្រោះ​កំហាក​មាន​រោគ​នាំ​ឲ្យ​ឆ្លង​បាន
  4. បរិភោគ​អាហារ​រាវៗ ដូចទឹកដោះគោ ទឹកតែ ទឹក​ក្រូច ឲ្យ​បាន​ច្រើន​ក្នុង​១​ថ្ងៃ ១យប់ ៣លីត្រ
  5. គួរ​ចាក់​ថ្នាំ​ជួយ​បេះដូង