ឈរគោរពទង់ជាតិ និងភ្លេងជាតិ
Appearance
[១] កាលបើយើងដោះរនៅថ្នល់ ឬ នៅទីណាមួយ នៅប្រទះប៉ះលើពេលដែលគេកំពុងធ្វើពិធិបង្ហូតទង់ជាតិ មានថ្លុំត្រែក្ដី យើងគប្បីឈប់ដើរ ឈរទឹមជើងសំយុងដៃទាំងពីរ ងើបងើយក្បាលឡើង ភ្នែកសំឡឹងទៅទង់ជាតិដែលកំពុងបង្ហូតនោះ រួចហើយសឹមដើរទៅទៀត ។
ទាំងភ្លេងជាតិ(នគររាជ) ក៏ដូចគ្នា បើយើងដើរក្ដី នៅលើរថយន្ដក្ដី លើទោចក្រយានក្ដី ... ។ល។ បើទៅប្រទះគេកំពុងលេងភ្លេងជាតិក្នុងពិធីអ្វីមួយ ត្រូវតែប្រើកិរិយាឈប់ឈរគោរពឲ្យអស់រយៈភ្លេងសឹមតដំណើរទៅទៀត ។
កិច្ចឈរគោរពទង់ជាតិនឹងភ្លេងជាតិនេះ ប្រសើរណាស់ សម្រាប់ជនជាតិនីមួយៗ ព្រោះក្នុងលោកនេះ គេតែងតែគោរពទង់ជាតិគេដោយស្មោះអស់ពីចិត្តគ្រប់ៗគ្នា ។
ឯកសារយោង
[កែប្រែ]- ↑ ទំម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ