ឈរជិតអ្នកអង្គុយ
Appearance
[១] នៅទីណាក៏ដោយ បើមានគេអង្គុយរាបក្ដី អង្គុយកៅអីក្ដី យើងមិនត្រូវទៅឈរជិតហួសប្រមាណទេ គឺឈរស្ទើរតែជាន់គេ ឬវាសដៃលើកដាក់ចុះឡើង ស្ទើរតែប៉ះខ្លួនប្រាណគេ យ៉ាងនេះត្រូវប្រយ័ត្នឲ្យណាស់ ព្រោះមានកាលបណ្ដាលទៅជាជម្លោះប្រមាថគ្នាក៏មាន វាយតប់គ្នាក៏មាន ។ តែបើយើងភ្លេចស្មារតី លើកដៃទៅប៉ះអ្នកនៅឈរជិតខាងគ្នាដោយឥតមានបំណង នោះយើងគប្បីបន្លឺនូវវាចាថា «សូមទោស» ដោយសំឡេងទន់សុភាព ។ អ្នកដែលត្រូវគេប៉ះពាល់នោះគប្បីអត់នូវទោសនោះឲ្យអ្នកដែលសូមទោស ដោយប្រើឫកពារល្អមិនខឹងសំបារ មិនប្រើកិរិយាកញ្ចុកកញ្ចូវឡើយ ។
ឯកសារយោង
[កែប្រែ]- ↑ ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ