ឈរនៅទីប្រជុំ
Appearance
[១]
មានកាលនៅទីប្រជុំអ្វីមួយ គេឈរផ្ដុំប្រជុំគ្នាជាវង់ ដោយពួក ដោយក្រុម ដើម្បីសន្ទនានោះអ្នកទាំងឡាយដែលឈរក្នុងវង់ ត្រូវរំពៃប្រយ័ត្នក្នុងគារវកិច្ចនៃឥរិយាបថដែលឈរនោះ ក៏ត្រូវកុំឈរប្រកិតជិតលោកដែលមានយសសក្ដិធំជាងខ្លួន ឬ លឿនលយចូលទៅទន្ទឹម ។ មិនតែប៉ុណ្ណោះទេ ត្រូវរវាំងទាំងជើងដៃទៀតផង ។ មិនត្រូវយកដៃច្រត់ចង្កេះ លូកក្នុហោប៉ៅខោ ហោប៉ៅអាវ បោះជើងទៅមុខ ទៅក្រោយ ចំទែងកន្ធែក យោលខ្លួនប្រាណឡើយ ព្រោះជាការខ្វះនូវកិរិយាគោរពដល់ចាស់ព្រឹទ្ធាចារ្យ និងមន្ត្រីធំ តូច ដែលរួមប្រជុំជាមួយផង ។
ចុះបើយើងឈរប្រជុំជាមួយនឹងមិត្រស្និទ្ធរបស់យើងនោះ កិច្ចគារវៈជាធម្មតាតាមសមគួរមើលដល់ភ្នែកអ្នកដទៃឲ្យផុតសេចក្ដីរិះគន់ ។
ឯកសារយោង
[កែប្រែ]- ↑ ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ