ដាវិកា ហូណេ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ដាវិកា ហោរ៍ណេ)
ដាវិកា ហូណេ
ដាវិកា ហូណេ នៅឆ្នាំ២០១៥
ឈ្មោះកំណើតដាវិកា ហូណេ (ดาวิกา โฮร์เน่)
កើត (1992-05-16) May 16, 1992 (អាយុ 31)
បាងកក, ប្រទេសថៃ
ឈ្មោះផ្សេងទៀតម៉ៃ (ใหม่)
អាជីព
  • តារាសម្តែង
  • ម៉ូដ
  • យូធូប៊ឺរ
ឆ្នាំដែលសម្តែង២០១០–បច្ចុប្បន្ន

ដាវិកា ហូណេ ( ថៃ: ดาวิกา โฮร์เน่ ) មាន​ឈ្មោះហៅក្រៅ​ថា ម៉ៃ (ថៃ: ใหม่) ជាតារាសម្ដែង និងជាតារាម៉ូតស្រីជនជាតិថៃ នាងបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០១០ ក្នុងរឿងភាគទូរទស្សន៍។ នាងទទួលបានភាពល្បីល្បាញពីខ្សែភាពយន្តរបស់នាងមួយចំនួន នាង​ជា​តួ​ឯក​ស្រី​ក្នុង​រឿង​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​គ្រប់​ពេល​របស់​ប្រទេស​ថៃ។

នាងកើតក្នុង​ឪពុក​ជាជនជាតិ​បែលហ្សិក និង​ម្ដាយ​ជា​ជនជាតិ​ថៃ​នៅ​ទីក្រុង​បាងកក។ [១] ម្ដាយ​របស់​នាង​បាន​ដាក់​​ឈ្មោះហៅក្រៅ​នាង​ថា "ម៉ៃ"។ [២] ឪពុកម្តាយរបស់នាងបានលែងលះគ្នានៅពេលដែលនាងមានអាយុ១០ ឆ្នាំ ហើយនាងត្រូវបានចិញ្ចឹមដោយម្តាយនិងមីងរបស់នាង។ [៣]

បន្ទាប់ពីការចូលនិវត្តន៍របស់ឪពុកនាងក្នុងឆ្នាំ២០១៤ នាងបានទិញផ្ទះមួយសម្រាប់ឪពុករបស់នាង និងគ្រួសារថ្មីរបស់គាត់ដើម្បីរស់នៅក្នុងប្រទេសថៃ។ [៤] [៥]

ឯកសារយោង[កែប្រែ]

  1. Limited, Bangkok Post Public Company. "Mai, what do we have here?". bangkokpost.com. Retrieved 2019-09-13.
  2. "ใหม่คูณสอง!! "ใหม่ เจริญปุระ" เปิดใจความรู้สึก เมื่อโคจรมาจ๊ะเอ๋ "ใหม่ ดาวิกา"". ทีวีพูล (in ថៃ). Bangkok. 2015-08-15. Retrieved 2019-08-11.
  3. https://www.instagram.com/p/BIQEIYrDSON/ อินสตาแกรมผู้จัดการส่วนตัวและเป็นคนสนิทของใหม่ดาวิกา
  4. https://www.instagram.com/p/BF54UJanGSF/?taken-by=davikah อินสตาแกรมส่วนตัว ใหม่ ดาวิกา
  5. http://www.thairath.co.th/content/418313 เงินจากน้ำพักน้ำแรง 'ใหม่' ซื้อบ้านให้พ่อเป็นของขวัญ