ដុនបូស្កូខេត្តព្រះសីហនុ
ដុនបូស្កូ
[កែប្រែ]សាលាដុនបូស្កូនៅប្រទេសកម្ពុជាគឺជាប្រភេទសាលាដែលមានបងៀ្រនជំនាញបច្ចេសទេសសំរាប់យុវជននឹងយុវនារី។មានសាលាដុនបូស្កូនៅ១២៤ប្រទេសនៅលើ ពិភពលោក។លើសពីនេះទៅទៀតសាលាក៏បានទទួលអោយសិស្សស្នាក់ផងដែរ ទាំងការហូបចុកនឹងព្រមទាំងដំណើរកំសាន្តផ្សេងៗកោ្រយពេលបញ្ចប់វគ្គសិក្សា រយះពេលពីរឆ្នាំ។
ពាក្យដុនបូស្កូ
[កែប្រែ]• ដុនបូស្កូគឺជាឈោ្មះរបស់មនុស្សម្នាក់។ "ដុន" មានន័យថា»ឪពុក»ជាភាសាអ៊ីតាលី។
• "បូស្កូ" ជាឈោ្មះរបស់លោកតាយូហានបូស្កូកើតនៅឆ្នាំ(១៨១៥-១៨៨៨)។លោកតាបានរស់នៅប្រទេសអ៊ីតាលី។លោកតាបានបងើ្កតក្រុមអ្នកបួស និងអ្នកស្ម័គ្រចិត្តសំរាប់បន្តនឹងជួយកិច្ចការអប់រំ យុវជនយុវនារីដែលក្រីក្រនឹងក្មេងកំព្រា។
ប្រព័ន្ឋការងារ
[កែប្រែ]សាលាដុនបូស្កូបងៀ្រននឹងអប់រំអោយគេចេះរស់នៅប្រកបទៅដោយភាពថៃ្លថ្នូ ទៅថៃ្ងអនាគត ពួកគេនឹងក្លាយជាមនុស្សល្អរស់នៅក្នុងសង្គម នឹងធើ្វជាសរសរទ្រូងនៃប្រទេសជាតិ។ សាលាដុនបូស្កូគិតថាភាពក្រីក្រគឺបណ្តាលមកពីខ្វះការអប់រំនឹងការកេងប្រវញ្ញពលកម្ម។
គោលការរបស់សាលា
[កែប្រែ]• ការបង្ការគឺជាការជួយយុវជនយុវនារីអោយដឹងជាមុននូវរាល់បញ្ហាដែលនឹងកើតឡើងទាំងអស់។
• វិន័យអាចជួយអោយពួកគេក្លាយខ្លួនជាមនុស្សល្អ។
• ស្រឡាញ់ប្រទេសជាតិ។
• គោរពចាស់ទុំ។
• គោរពឪពុកម្ដាយ។
• ចូលចិត្តនឹងស្រលាញ់ការងារ។
• ចូលចិត្តនឹងប្រឹងបែ្រងរៀនសូត្រ។
• មានចិត្តអត់ធ្មត់ក្នុងការងារ និងការសិក្សា។
• បង្រៀនអោយយើងក្លាយជាពលរដ្ឋល្អក្នុងសង្គម។
ដុនបូស្កូខេត្តព្រះសីហនុ
[កែប្រែ]សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅផ្លូវអូរប្រាំ ក្រុមទី១៣ មណ្ឌល៥សង្កាត់៤ ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ។ សាលាដុនបូស្កូនៅក្រុងព្រះសីហនុ បានចាប់ផ្តើមនៅឆ្នាំ១៩៩៨។ ព្រះករុណាសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅទីក្រុងព្រះសីហនុ ដើម្បីសម្ភោធអាគាថ្មីនៃសាលាដុនបូស្កូនៅខែកុម្ភះថ្ងៃទី១២ឆ្នាំ២០០៧។ សាលាដុនបូស្កូព្រះសីហនុមានដូចទៅ
• ផ្នែកយន្តសាស្រ្តទូទៅក្រឡឹងនិងផ្សារ
• ផ្នែកអគិ្គសនី
• ផ្នែកយន្តសាស្រ្តរថយន្តជាងម៉ាស៊ីន
• ផ្នែកកលេខាធិការ
• ផ្នែកជាងផ្សារ
• ផ្នែកការងារបោះពុម្ភ
• មូលនិធិកុមារ
• ផ្នែកទំនាក់ទំនងសង្គម
• សាលាសណ្ឋាគារដុនបូស្កូ
សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុមានទទួលសិស្សជារៀងរាល់ឆ្នាំដើម្បីចូលរៀននូវជំនាញផ្សេងៗជាច្រើនដូចជា:
• ផ្នែកអគ្គិសនី
• ផ្នែកយន្តសាស្ត្រទូទៅ
• ផ្នែកយន្តសាស្ត្ររថយន្ត
• ផ្នែកលេខាធិការ
• ផ្នែកទំនាក់ទំនងសង្គម
មិនត្រឹមតែមាន ការបណ្តុះបណ្តាលវិជា្ជជីវះ តែប៉ុណ្ណោះទេ ដុនបូស្កូក៏មាន មួលនិធិកុមារ សំរាប់ជួយកុមារក្រីក្រ នៅប្រទេសកម្ពុជាផងដែរ។ មូលនិធិកុមារ ដុនបូស្កូក្រុងព្រះសីហនុនេះបានជួយអោយកេ្មងក្រីក្រ កំព្រា ជាពិសេសទៅទៀតគឺ ក្មេងកំព្រាដោយសារឪពុកម្តាយកើតជំងឺអេដ៏ មូលនិធិកុមារ ដុនបូស្កូ្កក្រុងព្រះសីហនុ មានជួយដល់ក្មេង អោយចូលរៀនសាលារៀនរដ្ឋ មានពីរខណ្ឌដូចជា ខណ្ឌមិត្តភាព , ខណ្ឌព្រៃនប់ សាលាបច្ចេកទេសដុនបូស្កូមាន ៦ ទីតាំង នៅ ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅផ្សេងៗគ្នា ប៉ុន្តែមានគោលដៅដូចគ្នា គឺ បងៀ្រន ផ្នែកបច្ចេកទេសវិជ្ជាជីវះ សំរាប់យុវជនយុវនារី ដើម្បីផ្តល់នូវចំនេះដឹងមួយដែលប្រកបដោយសមត្ថភាពខ្ពស់នៅក្នុងជីវិត ។
ប្រវត្តិដុនបូស្កូនៅប្រទេសកម្ពុជា
[កែប្រែ]សាលាដុនបូស្កូ បានបងើ្កតឡើង ដោយក្រុមអ្នកបួស ក្រុមសាលេស៊ានសាលាដុនបូស្កូ)។ ក្រុមនេះបានចាប់ផើ្តម នៅឆ្នាំ១៨៥៤ នៅ ប្រទេសអ៊ីតាលី ជាមួយលោកឪពុកបូស្កូ។
• ឆ្នាំ១៩៨៩ ដុនបូស្កូចាប់ផ្តើមកសាង ៦ សាលា នៅជុំរុំជនភៀសខ្លូនខ្មែរ តាមបណ្តោយព្រំដែនខ្មែរ-សៀម ក្នុង ប្រទេសថៃ។
• ឆ្នាំំ១៩៩១ រដ្ឋាភិបាលខ្មែរ ស្វាគមន៍សាលាដុនបូស្កូ អោយចូលតាំងទី នៅទីក្រុងភ្នំពេញ សំរាប់ធ្វើការ ជាមួយយុវជនយុវនារីកំព្រា។
- ទីតាំងនៃសាលាទាំង ៦ នោះ គឺ ៖
• ដុនបូស្កូ ក្រុងភ្នំពេញ មានពីរគឺ ទីមួយនៅ សាលាបច្ចេកទេស និង មួយទៀតនៅទឹកថ្លា សំរាប់យុវនារី
• ដុនបូស្កូ ខេត្តប៉យប៉ែត ជាសាលាបច្ចេកទេសសំរាប់យុវជន យុវនារី
• ដុនបូស្កូ ខេត្តព្រះសីហនុ ជាសាលាបច្ចេកទេសសំរាប់យុវជន យុវនារី
• ដុនបូស្កូ ខេត្តបាត់ដំបង ជាសាលាបណ្តុះបណ្តាលវិជ្ជាជីវះសំរាប់យុវនារី
• ដុនបូស្កូ ខេត្តបន្ទាយមានជ័យ ជាសាលាបច្ចេកទេសសំរាប់យុវជន
• ដុបូស្កូ ខេត្តកែប ជាសាលាបណ្តុះបណ្តាលវិជ្ជាជីវះសំរាប់យុវនារី ។ ការងាររបស់សាលាបច្ចេកទេសដុនបូស្កូ នៅប្រទេសកម្ពុជា ដូចគ្នានឹងនៅប្រទេសទាំងអស់លើពិភពលោក ដែលមាន សាលាដុនបូស្កូ សរុបទាំងអស់នៅ ១២៤ប្រទេស មានគោលដៅ ជួយបណ្តុះបណ្តាល វិជ្ជាជីវៈ ដល់យុវជនយុវនារី ក្រីក្រ អោយមានសមត្ថភាពក្នុងការប្រកបការងារ ។
សមាគមសិស្សចាស់ នៃដុនបូស្កូកម្ពុជា
[កែប្រែ]សមាគមសិស្សចាស់ នៃដុនបូស្កូកម្ពុជានេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីអោយសិស្សចាស់ទាំងអស់ មានទំនាក់ទំនងគ្នាល្អ ក្នុងវិជ្ជាជីវះ និង ក្នុងជីវភាពរស់នៅ។ សាខាទាំងបួនរបស់ដុនបូស្កូនៅកម្ពុជា
- ក្នុងនោះ មានរោងជាងដូចជា ៖
- សាលាដូនបូស្កូភ្នំពេញ
• សាលាដុនបូស្កូ»បុរស»នៅទីក្រុងភ្នំពេញ បានចាប់ថើ្ដមនៅ ឆ្នាំ ១៩៩១ នៅ»ភ្នំពេញថ្មី»។
• រោងជាងម៉ាស៊ីន។
• រោងជាងអគិ្គសនី។
• រោងជាងស្វ័យយន្ដ។
• រោងជាងបោះពុម្ភ។
• រោងជាងផ្សារ។
• រោងជាងអគិ្គសនីអវិជ្ជមាន។
• សាលាដុនបូស្កូ»ទឹកថ្លា»សំរាប់យុវនារី បានចាប់ផ្តើមនៅ ឆ្នាំ១៩៩៣។
• សាលាដុនបូស្កូ»ទូលគោក» បានចាប់ផើ្តមបាន ចំនួន ១៥ឆ្នាំ។ '
- សាលាដូនបូស្កូនៅទីក្រុងព្រះសីហនុ
សាលាដុនបូស្កូនៅក្រុងព្រះសីហនុ បានចាប់ថើ្ដមនៅឆ្នាំ១៩៩៨។ ព្រះករុណាសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅទីក្រុងព្រះសីហនុ ដើម្បីសម្ភោធអាគាថ្មីនៃសាលាដុនបូស្កូនៅខែកុម្ភះថ្ងៃទី១២ឆ្នាំ២០០៧។ សាលាដុនបូស្កូព្រះសីហនុមានដូចទៅ • ផ្នែកយន្តសាស្រ្តទូទៅក្រឡឹងនិងផ្សារ
• ផ្នែកអគិ្គសនី
• ផ្នែកយន្តសាស្រ្តរថយន្តជាងម៉ាស៊ីន
• ផ្នែកកលេខាធិការ
• ផ្នែកជាងផ្សារ
• ផ្នែកការងារបោះពុម្ភ
• មូលនិធិកុមារ
• ផ្នែកទំនាក់ទំនងសង្គម
• សាលាសណ្ឋាគារដុនបូស្កូ
- សាលាដូនបូស្កូនៅខេត្តបាត់ដំបង
សាលាដុនបូស្កូនៅខេត្តបាត់ដំបងបានចាប់ផើ្តមនៅឆ្នាំ២០០២។នេះជាសាលាសំរាប់យុវនារី។មានមុខជំនាញដូចជា
• ការដេរប៉ាក។
• រៀនវិជ្ជាធ្វើម្ហូប។
• លេខាធុការដ្ឋាន។
• ការចេះអាននិងសរសេរ។
- សាលាដូនបូស្កូនៅខេត្តបន្ទាយមានជ័យ
សាលាដុនបូស្កូនៅខេត្តបន្ទាយមានជ័យ(ឃុំប៉ោយប៉ែត)បានចាប់ផើ្តមនៅឆ្នាំ២០០២។នេះជាសាលាសំរាប់កុមា។ សាលាដុនបូស្កូមានផ្ទះមួយនៅប៉ោយប៉ែតសំរាប់កុមារាកុ មារីដែលកំព្រានិងមានបញ្ហាផ្សេងៗនៅក្នុងគ្រួសារ។ មានបងៀ្រនអោយចេះអាននិងសរសេរនឹងសាលាបចេក្ចទេសផងដែរផែ្នកជាងអគ្កិសនី។
ប្រវត្តរបស់លោកឪពុកបូស្កូ
[កែប្រែ]ដុនបូស្កូ (ប្រសូត ថ្ងៃទី១៦ ខែសីហា ធ្នាំ១៨១៥ សុគត ថ្ងៃទី៣១ ខែមករា ធ្នាំ១៨៨៨) ជាបូជាចារ្យនៅប្រទេសអ៊ីតាលី ដែលបង្កើតក្រុមអប់រំ មានឈ្មោះ ក្រុមអ្នកបួសសាឡេស៊ាន សំរាប់អប់រំកុមានិងយុវជនក្រីក្រ។ ពាក្យ ដុន ជាពាក្យភាសាអ៊ីតាលី ដែលបកប្រែ ឪពុក រឺ បិតា នៅប្រទេសអ៊ីតាលី ការតូលីសាសនិក ប្រើនៅពេល គេនិយាយជាមួយ បូជាចារ្យទាំងអស់ ។ នៅភាសាខ្មែរ យើងហៅ ឪពុកបូស្កូ នៅពេលយើងនិយាយ អំពីពុកនេះ ហើយនិង ពាក្យ ដុនបូស្កូ យើងប្រើ នៅពេល យើងនិយាយ អំពី សាលាដុនបូស្កូ ។ ឈ្មោះពុកពេញ ជា យូហាណ បុស្កូ និង ពាក្យ បុស្កូ ជានាមត្រគូល ។ ពុកបុស្កូមានសញ្ជាតិអ៊ីតាលី នៅទ្វីបអឺរ៉ុប ពុករស់នៅសតវត្សរ៏ទី១៩ នៅសករាជ ។ នៅធ្នាំ២០១០ មានសាលាដុនបុស្កូ នៅ១៣១ប្រទេស។
កុមាភាព
[កែប្រែ]យូហាន បូស្កូ ជាកូនរបស់ លោក ខ្វ្រាណស៊ីស បុស្កូ (១៧៨០ - ១៨១៧) និង លោកស្រី ម៉ាការីតា អូគីអេណា (១៧៨៨ - ១៨៥៦) គេជាអ្នកស្រែ នៅភូមិ អ៊ីបេគី ស្រុក ប្រាសាទថ្មី ខេត្តជើងភ្នំ ប្រទេសអ៊ីតាលី។ ភូមិ អ៊ីបេគីនេះ ចម្លាយ៣២គីឡូម៉ែត្រ ពីទីក្រុងតូរីណ។ មុន លោក ខ្វ្រាណស៊ីស បុស្កូ រៀបការ លោកស្រី ម៉ាការីតា អូគីអេណា គាត់បានជា ពោះម៉ាយ និងមានកូនពីនាក់ៈ ក្មេងស្រីដែលស្លាប់ និងក្មេងប្រុសជាមួយគាត់ ក្មេងនោះមានឈ្មោះ អាណតូនី បុស្កូ ។ លោក ខ្វ្រាណស៊ីស បុស្កូ រៀបការ លោកស្រី ម៉ាការីតា អូគីអេណា និងមានកូនពីនាក់ទៀតៈ លោកយូសេភ បុស្កូ (១៨១៣ - ១៨៦២) និង លោកយូហាន បុស្កូ ជា ពុកបុស្កូ នៅពេលពេញវ័យ។ គេរស់ជាមួយ ម្តាយរបស់ លោក ខ្វ្រាណស៊ីស បុស្កូ ដែលមានឈ្មោះ ម៉ាការីតាដែរ។ គ្រួសារបុស្កូនេះ ធើ្វការសំរាប់ គ្រូសារ បីយីអូនេ ដែលជា អ្នកមាន ។ នៅថ្ងៃទី១១ ខែឧសភា ធ្នាំ១៨១៧ លោក ខ្វ្រាណស៊ីស បុស្កូ ស្លាប់ ពីព្រោះ គាត់យក រោគសួត ។ នៅពេលឪពុក ខ្វ្រាណស៊ីសស្លាប់ កុមាយូហាន មានតែអាយុ២ធ្នាំ។ លោកស្រី ម៉ាការីតា អូគីអេណា ដូចមេម៉ាយហើយ ត្រូវមើលកូនប្រុស៣នាក់។
លោកស្រី ម៉ាការីតា អូគីអេណា ជាម្ដាយ យូហាន បុស្កូ
[កែប្រែ]នៅពេលឪពុកស្លាប់ ម្ដាយជា អ្នកអប់រំទីមួយ របស់យូហាន និងបងៗរបស់គាត់ ។ ម្ដាយ ម៉ាការីតា ជាអ្នកដែលមានប្រាជ្ញា និង សេចក្ដីក្លាហានផង ។ នៅពាលនោះ កងទ័ពបារាំងរបស់ ណាប៉ូឡេអុងទីមួយ ចង់បានកាន់ ខេត្តជើងភ្នំ សំរាបប្រទេសបារាំង ដូច្នេះ ទាហានបារាំង ឲ្យរងទុក្ខសំរាប អ្នកស្រែនៅខេត្តជើងភ្នំ។ នៅស្រែនោះ មានការអត់បាយ់ និងគ្មានការធ្វើ ដូច្នេះ មេម៉ាយ មានទុក្ខព្រួយណាស់ ដូច ម្ដាយម៉ាការីតា ។ នាងត្រូវមើល យុវជនអាណតូនី ដែលជាកូនរបស់ប្រពន្ទទីមួយ របស់ លោក ខ្វ្រាណស៊ីស បុស្កូ ។ ក្មេងនោះជាកំព្រា ប៉ុន្តែ ម៉ាការីតាយកវាដូចកូនរបស់ខ្លួន។ នៅផ្ទះម្ដាយម៉ាការីតា អត់មានពេល សម្រាប់ខ្ជិលទេ! ម្ដាយទាំងកូន ធ្វើការណាស់សម្រាប់រួចជីវិត! ហើយ អធិដ្ឋាន ជាអី្វសំខាន់ សំរាប់ព្រះជាម្ចាស់មានសេចក្ដីអាណិត របស់មេម៉ាយមួយនាក់ និងក្មេងប្រុសបីនាក់របស់នាង ។ រាល់ថ្ងៃអាទិត្យ ម្ដាយនិងកូន ទៅអភិបូជា សម្រាប់ការថ្លែងអំណរព្រះគុណព្រះជាម្ចាស់ ។ នៅផ្ទះនោះ គេគោរព ព្រះនាងម៉ារី ជាមាដារបស់ ព្រះយេស៊ូ ។ ម្ដាយម៉ាការីតា អប់រំកូនប្រុសល្អណាស! កូនត្រូវគោរពមនុស្សទាំងអស់ ត្រូវនិយាយអី្វល្អៗ ត្រួវអធិដ្នានបីគ្រាក្នុងមួយថ្ងៃ អត់បាននិយាយជាមួយ បុគ្គលដែល កូនអត់ស្គាល អត់បាននិយាយ ភាពបាទផ្សា និងត្រូវគោរព មនុស្សស្រី ។
សុបិនរបស់ ក្មេងប្រុស យូហាន
[កែប្រែ]នៅឆ្នាំ១៨២៥ ក្មេងប្រុស យូហាន មានអាយុ៩ឆ្នាំ និងមានសុបិន ដែលសំខាន់មួយ សម្រាប់ជីវិត និងគោលបំណងរបស់គេ ។ យូហាន បានប្រាប់សុបិននេះ ដល់ម្ដាយនិងបងៗរបស់ពួកគេ:
ខ្ញុំនៅកន្លែងជិតផ្ទះ នៅទីនោះមានក្មេងប្រុសជាច្រើន ដែលគេនិយាយអាក្រក់ ខ្ញុំខឹង និងទៅវាយពួកគេ ពីព្រោះពូកគេ អត់ចេះគោរពគ្នា ។ នៅពេលខ្ញុំចងវាយពូកគេ ពេលនោះ បានលេចចេញមកនូវ បុរសបុរសម្នាក់អ្នក ហើយគាត់និយាយមកកាន់ខ្ញុំៈ"អ្នកមិនត្រូវប្រើកណ្តប់ដៃ សម្រាប់យកឈ្នះលើក្មេងប្រុសទាំងនេះទេ គួប្រើ សេចក្ដីមេត្តាករុណាវិញ" ខ្ញុំបានតបទៅគាត់វិញថា ខ្ញុំមានតែអាយុ៩ឆ្នាំ ហើយ ខ្ញុំអត់បានធ្វើអ្វីដូចដែលគាត់បាននិយាយនោះទេគាត់ឆ្លើយថា "ខ្ញុំជាបុត្រ របស់សន្ត្រីម្នាក់ ដែលម្ដាយរបស់អ្នក បង្អោនគោរពពីគ្រាក្នុងមួយថ្ងៃ។ សូមសួរមាតា របស់ខ្ញុំអំពី ព្រះនាមខ្ញុំ"ភ្លាមមាននោះស្រ្តីមួយនាក់ ដែលប្រកបដោយសីហវិលាស ។ ខ្ញុំខ្លាចណាស់ ។ ស្ត្រីម្នាក់នោះបានចាប់ដៃខ្ញុំ ។ អ្វីៗទាំងអស់បានប្លាស់ប្តូហើយភ្លាមនោះក៏មាននូវ សត្វព្រៃជាច្រើនផងដែ ។ ព្រះនាងប្រាប់ខ្ញុំថាៈ"អ្នកជាមនុស្សម្នាក់ដែល សុភាព ពូកែ និង ខ្លាំង ។ ឥឡូវនេះ អី្វៗដែលខ្ញុំនិងធ្វើ សម្រាប់សត្វនេះ អ្នកនិងត្រូវធ្វើ សម្រាប់បុត្រធីតារបស់ខ្ញុំ"ខ្ញុំមើល ហើយនិងសត្វព្រៃ ដូរជាសត្វចៀម ។ ខ្ញុំអត់បានយល់ពីអ្វីដែលបានកើតឡើងនោះទេ ប៉ុន្តែ ព្រះនាងបានប្រាប់ខ្ញុំថាៈ"អ្នកនិងយល់អ្វីៗទាំងអស់ នៅពេលដែលអ្នកជួបជាមួយបុរស់ម្នាក់នៅក្នុងសុបិន"។
- ការស្ថាបនាមូលនិធិដុនបូស្កូនៅក្នុងប្រទេសកម្ពុជាហៅកាត់ថា(DBCS) គឺជាអង្គការមិនរកកំរៃដែលជាស្ថាបន័ ប្រពន័អបរំគ្រួសារសាលេសស៊ាននៃដុនបូស្កូ។ ភាពស្ងប់ស្ងាត់ត្រូវធ្វើឡើងដោយអ្នកកាន់សាសនាសាលេស ស៊ានមាន(បូជាចារ បងប្រុសនិងបងស្រី)ដែលដាក់អោយមនុស្សគ្រប់គ្នាមានចិត្តស្រលាញ់គ្នានៃគ្រួសារសា លេសស៊ានដែលធ្វើការក្នុងប្រទេសកម្ពុជា។ វាបានបង្កើតឡើងដើម្បីជួយកុមារ នៅក្នុងនិង យុវជនដែលត្រូវ ការអប់រំនៅក្នុងប្រទេសកម្ពុជា។ ហើយ(DBCS)មានទីស្នាក់ការនៅទី ក្រុងភ្នំពេញ ហើយការិយាលយ័នោះគឺជាអង្គការជាតិនិងអន្តរជាតិ។
ឈ្មោះ
[កែប្រែ]ឈ្មោះនៃ ដុនបូស្កូត្រូវបានយកតាមអក្នដឹកនាំនៃគ្រួសារសាលេសស៊ាន"ស៊ានចនបូស្កូ" ដែលជាសាវក័នៃយុវជន។ហើយគាត់បានជ្រើសយកតែក្មេងប្រុសនិងក្មេងស្រីដែលក្រីក្រដែលធ្វើឡើងនៅ សតវត្សទី១៩ក្នុងប្រទេសអ៊ិតាលី។មូលនិធិស្ថាបនាដុនបូស្កូ(DBCS)ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៤ខែ ឧសភាឆ្នាំ ១៩៩១។ហើយក៏ដូចជាបន្តការអបរំការងារនៃការអប់រំរបស់ដុន បូស្កូជុំវិញពិភពលោកដែរ។ បច្ចុបន្បនេះ(DBCS)មានសាលាបចេ្ចទេសមជ្ឈមណ្ឌលអប់រំ និងអាហាររូបករណ៏សំរាប់កុមារក្រីក្រ(មូលនិធិកុមារដុនបូស្កូ) និងកម្មវិធីស្បៀងអាហារសំរាប់សិស្សានុសិស្ស។ មូលនិធិដុនបូស្កូ(DBCS) បានសង់អគាសិក្សាជាច្រើននៅតាមភូមិនៃប្រទេកម្ពុជាហើយមានកម្មវិធីផ្សេងៗជាច្រើនទៀត ហើយគំរោងដែលសំខាន់នោះគឺបង្កើតឡើងដើម្បីជួយសង្រ្គោះដែលជួបការបោះបង់ចោល។