ដើរជាមួយព្រះសង្ឃ
[១] ព្រះសង្ឃជាទីគោរពរបស់គ្រហស្ថគ្រប់ទីគ្រប់តំបន់ ។ ដូច្នេះបើយើងជាគ្រហស្ថដើរជាមួយភិក្ខុ ឬ សាមណេរ នោះយើងមិនត្រូវដើរមុខ ឬ ទន្ទឹមស្មើនឹងលោកទេ ទោះជាបិតាក្ដី ក៏ពុំគប្បីឡើយ ។ តែមានកាលខ្លះ លោកអនុញ្ញាតឲ្យគ្រសហ្ថដើរមុខបាន ។ ព្រះធម្មកថិកនិមន្តទៅសម្ដែងធម៌នៅគេហស្ថានឧបាសកឧបាសិកា លោកតែងឲ្យក្មេងដែលលីគម្ពីរដើរមុខ ។ យ៉ាងនេះគេពុំសំគាល់យកព្រះធម៌ដែលនៅក្នុងគម្ពីរនោះ លើកតម្កល់ឡើងឲ្យធំជាងព្រះសង្ឃ ។ តែបើព្រះធម្មកថិកអង្គណាយល់ថាក្មេងជាសិស្ស ត្រូវតែដើរក្រោយលោកគ្រូ នោះឃើញថា ព្រះធម៌ដែលមានក្នុងគម្ពីរ មិនប្រសើរលើសលោកដែលចេះសម្ដែងធម៌ទេសនានោះឡើយ ។ លោកសន្ដោសដល់អ្នកនាំផ្លូវទៀត អាចនឹងដើរមុខព្រះសង្ខបានដោយសង្គ្រោះថាជាមគ្គុទ្ទេសក៍ ក៏ត្រូវតែត្រាយផ្លូវខាងមុខទើបស្រួលធ្វើដំណើរ ។
ឯកសារយោង
[កែប្រែ]- ↑ ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ