Jump to content

ដើរអោយមានបី

ពីវិគីភីឌា

ចាស់ផ្តាំថាដើរអោយមានបី

តើមានអត្ថន័យបែបណាខ្លះ

បើសិនពិចារណ៍អោយយល់ច្បាស់

ប្រយោជនក្រៃក្រាស់យ៉ាងប្រត្យ័ក្ស។

ទីមួយពេលដើរជួបអស់ញាតិ

រក្សាមារយាទថ្លៃសមសក្តិ

ប្រព្រឹត្តសុចរិតយ៉ាងសច្ចៈ

មិនអោយផុងធ្លាក់ចាកតម្រា។

ទីពីររក្សានូវខន្តី

មានអធ្យាស្រ័យក្តីមេត្តា

គ្មានចិត្តប្រទុស្តនឹងញាតិណា

សង្គមសុខាត្បិតខន្តី។

ទីបីប្រព្រឹត្តកតញ្ញូ

ដៃទ្វេទាំងគូស្នងគុណស្រ័យ

សាងនូវកុសលប្រសើរក្រៃ

ជូនលោកប្រពៃដែលមានគុណ។

បើសិនរក្សាបានទាំងបី

ថ្កុំថ្កើងរាសីថ្លៃពេកពន់

ជីវិតក្សេមក្សាន្តស្នងជាទុន

មង្គលជាបុណ្យរៀងនិរន្តន៍។


ដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍