Jump to content

ដំណាក់​កាល​វិវត្តន៍​វ័យ​របស់​មនុស្ស

ពីវិគីភីឌា

តាម​សៀវភៅ​វប្បធម៌​ទូទៅ​ភាគ២របស់លោក ឡុង សារិន បាន​បង្ហាញថា ក្នុង​មួយជីវិត​រស់នៅ​របស់​មនុស្ស ត្រូវបាន​បែងចែក​ជា១០វ័យ​គឺ៖

  • ទីមួយ​ ចាប់ពី​ពេល​កើត​រហូតដល់ អាយុ១០ឆ្នាំ ហៅថា មន្ត​ទសកៈ ដែល​ប្រែ​មក​ថា​ជា​វ័យ​កំពុង​សុខ​ស្រួល។
  • ទីពីរ ​ចាប់ពី​អាយុ១១ឆ្នាំ រហូតដល់​អាយុ២០ឆ្នាំ គឺ ខិ​ឌ្ឌ​ទសកៈ ដែល​ប្រែ​មក​ថា ជា​វ័យ​ល្បែង ពោលគឺ​វ័យ ដែល​កំពុង​ភ្លើតភ្លើន ពុំ​សូវ​ចេះ​គិតពិចារណា​បាន​ដិតដល់ ច្រើន​ប្រព្រឹត្ត​នូវ​ទោសកំហុស។
  • ទី​បី​ គឺ​វណ្ណ​ទសកៈ ចាប់ពី​អាយុ២១ឆ្នាំ ដល់​អាយុ៣០ឆ្នាំ ដែល​ប្រែ​មក​ថា​ជា​វ័យ​ល្អ។
  • ទីបួន ​ចាប់ពី​អាយុ៣១ឆ្នាំ​ដល់​អាយុ៤០ឆ្នាំ គឺ​វ័យ ពល​ទសកៈ ដែល​ប្រែ​មក​ថា​ជា​វ័យ ខ្លាំងក្លា។ វ័យ​នេះហើយ​ដែល​មនុស្ស​មាន​កាយសម្បទា​មាំមួន​ទាំង​ចិត្តគំនិត និង​ប្រាជ្ញា​ស្មារតី។
  • ទី​ប្រាំ​ ចាប់ពី​អាយុ៤១ឆ្នាំ​រហូតដល់​អាយុ៥០ឆ្នាំ​គឺ​បញ្ញា​ទសកៈ ដែល​មានន័យថា​ជា​វ័យ​ពិចារណា។ មនុស្ស ឋិត​ក្នុង​វ័យ​នេះ​អាច​ពិចារណា​រកហេតុ​ផល​ច្បាស់លាស់​ជាង​វ័យ​ណា​ទាំងអស់ ដោយ​ផ្អែកលើ​បទពិសោធន៍ និង​ការច្នៃប្រឌិត​បន្ថែម។
  • ទីប្រាំមួយ ​គឺ​ចាប់ពី​អាយុ៥១ឆ្នាំ​ដល់៦០ឆ្នាំ ជា​វ័យ​ហា​និ​ទសកៈ ប្រែ​មក​ថា​វ័យ​ទន់។ មនុស្ស​ចាប់ផ្ដើម​ទ្រុឌទ្រោម​បន្តិចម្ដងៗទាំង​កាយសម្បទា និង​ចិត្តគំនិត​អារម្មណ៍។
  • ទី​ប្រាំពីរ ចាប់ពី​អាយុ៦១ឆ្នាំ​ដល់៧០ឆ្នាំ គឺ ប​ពា្ភ​រ​ទសកៈ ដែល​មានន័យថា​ជា​វ័យ​ជរា។ ដល់​វ័យ​នេះ​ភាព​ទ្រុឌ ទ្រោម​កាន់តែ​ញ៉ាំ​ញី​ដល់​មនុស្ស​គ្មាន​ល្ហែ ឈឺ​ក៏​ច្រើន ធ្វើការ​ងារ​ពុំ​សូវ​បាន​ពេញលេញ។
  • ទី​ប្រាំបី ចាប់ពី​អាយុ៧១ឆ្នាំ​ដល់៨០ឆ្នាំ ជា​វ័យ​កោង ឬ​ហៅថា​វ័យ វង្កា​ទសកៈ
  • ទី​ប្រាំបួន​ ចាប់ពី​អាយុ៨១ឆ្នាំ​ដល់៩០ឆ្នាំ មនុស្ស​ចាប់ផ្ដើម​ភ្លេចភ្លាំង​ច្រើន ជា​វ័យ​ភ្លេច ឬ​វ័យ​មោ​មូ​ហ​ទសកៈ
  • ទីដប់ ចាប់ពី​អាយុ៩១ឆ្នាំ​រហូតដល់១០០ឆ្នាំ គឺ​វ័យ​ដេក ឬ​សយន​ទសកៈ


​ ឯកសារយោង​

[កែប្រែ]