Jump to content

ដំណើរទិដ្ឋិ

ពីវិគីភីឌា

រៀបរៀងដោយ ឧបាសក នា សុខា

ឆ្នាំជូត សំរឹទ្ធិស័ក ព.ស ២៥៥២

ដំណើរទិដ្ឋិ

[កែប្រែ]

សង្ខតធម៌ ជាសភាវៈមាននៅក្នុងលោកដែលប្រសូតចេញនូវដំណើរទិដ្ឋិ ស្ទាបច្របាច់ប៉ះពាល់នូវរសជាតិផ្អែម សាប ប្រៃ ល្វីង ជូរ ចត់ ក្លិនក្រអូប ឬ អាក្រក់ យ៉ាងណា ការប្រកាន់នូវសភាវៈនោះៗ មិនបានលៈបង់ឡើយ។ ពាក្យ ទិដ្ឋិ បានសេចក្តីថា ការយល់ឃើញ តាមការត្រិះរិះខ្លួនឯង អំពីលោកដែលមានការវិនាសប្រែប្រួល កើតឡើងសាជាថ្មី ដោយសារអ្វី ព្រោះហេតុនោះទើបព្រះដ៏មានព្រះភាគទ្រង់សម្តែងពីសភាពមិនទៀង របស់សង្ខារលោក ទៅតាមកម្លាំងធាតុទាំង​ ៤ គឺ ធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ របស់ជម្រៅលោកធម៌ ដែលជាអាថ៌កំបាំងគ្មាននរណាអាចដឹង ក្រៅពីព្រះទ្រង់ញាណជាម្ចាស់ ទ្រង់សម្តែងបើកវែកផ្ងារនូវអ្វីនោះ ឲ្យមើលឃើញជាក់ស្តែង ដើម្បីប្រោសដល់សត្វលោក ក្នុងការរំដោះខ្លួនចេញពីការយល់ច្រឡំ យល់ខុសមិនត្រង់តាមសច្ចៈធម៌ ម្លោះហើយអ្វីៗទាំងអស់ ចេះតែមានឡើងនាំឲ្យកើតអ្វីៗដទៃគ្រប់យ៉ាង ដូចជាមានភពផែនដី ឬចក្រវាលត្រូវវិនាស ហើយកើតឡើងវិញ​ ព្រមទាំងសព្វសត្វមានជីវិត និងរបស់អ្វីច្រើមប្រការ ឋិតនៅជំុវិញខ្លួន សម្រាប់បម្រើសេចក្តីត្រូវការរបស់សត្វ។

សម្លឹងឃើញក្នុងការពិចារណា តាមអាយតនៈ តាមធាតុ តាមបដិច្ចសមុប្បាទ ថា របស់ទាំងអស់ដែលមាន ព្រោះអាស្រ័យពីអវិជ្ជាធាតុ ជាអ្នកច្នៃប្រឌិតនូវអ្វីៗ ទាំងឡាយ សម្រាប់ចិញ្ចឹមក្រុមគ្នាគេមានកិលេស តណ្ហា ទិដ្ឋិ មានះ ប្រចាំវដ្តទុក្ខនេះ តាំងពីអតីតមិនដឹងខាងដើមពីត្រឹមណារហូតមកដល់សព្វថ្ងៃ ក៏មិនទាន់យល់ដឹងនៅងឿងឆ្ងល់នៅឡើយ ហើយក៏យកការយល់ ភ័ន្ដច្រឡំនោះ ធ្វើជាមិត្តរួមរក្សប្រចាំថ្ងៃថាត្រឹមត្រូវហើយ។

ការយល់ថាអ្វីមាន ទើបមានសត្វបុគ្គល មានផែនដី ឬចក្រវាលសម្រាប់សត្វអាស្រ័យនៅ នេះជាតួអវិជ្ជាធាតុ បង្កើតឡើងនូវតណ្ហានិស្ស័យ និងទិដ្ឋិនិស្ស័យ ដែលខ្ញុំបានលើកយកមកជម្រាបជូន ដោយប្រការដូចតទៅ។

សម័យកាលផែនដីត្រូវចម្រើនឡើងវិញ

ដំណើរទិដ្ឋិ យល់ថា មានអ្នករៀបចំចាត់ចែងលោក ព្រមទាំងអ្វីៗ សព្វគ្រប់ទាំងអស់។

នៅពេលបានដឹងថា សង្ខារទាំងឡាយទាំងពួងមិនទៀង គេក៏បោះបង់ការស្វែងរកកាមនិងភពដូចពីមុនតទៅទៀត ហើយត្រលប់ចិត្តមកខំប្រឹងស្វែងរកធម៌វិញ ព្រោះការមិនទៀងរបស់សង្ខារ ជាចលនាមួយចាប់អង្រួនទាញ កន្រ្តាក់ នូវអ្វីៗទាំងអស់ក្នុងលោក ធ្វើឲ្យមានសភាពប្រែប្រួល មិនចេះចប់ក្នុងរូបរាងកាយនៃយើងនិងសរសៃឈាមរីកទូលាយ បើកឱកាសដល់តំណក់ឈាមរត់យ៉ាងស្រួល មិនរអាក់រអួលស្ទះរារាំងនៅស្ងៀម ដូចសសរគោល ឬភ្នំសិនេរុ ដើម្បីសុខភាពនៃជីវិត ព្រមទាំងចិត្ត ៨៩ ឬ ១២១ ដួង បំបែកចេញជា កុសល អកុសល និងអព្យាកតៈ ដូចមានឈ្មោះផ្សេងៗ ហៅថា មនៈ មានសៈ ហទយៈ បណ្ឌរៈ មនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណក្ខន្ធ (ដកស្រង់ចេញពីខុទ្ទកនិកាយ មហានិទ្ទេស បិដកលេខ ៦៦/១៤)។ សង្ខារទាំងនោះមិនក្រៅអ្វីពី រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សម្តែងនៅក្នុង សំយុត្តនិកាយ ខន្ធវារវគ្គ បិដកលេខ ៣៣/៣២១ ថា ម្នាលភិក្ខុទាំងឡាយ រូបដូចជា ដុំនៃពពុះទឹក វេទនាដូចជា ក្រពេញទឹក សញ្ញាដូចជា ព្រេញថ្ងៃ​ សង្ខារដូចជា ដើមចេក វិញ្ញាណដូចជា កិច្ចកលមាយា។


បុគ្គលក្រឡេកមើលដោយប្រការណាណារំលែកពិចារណាដោយឧបាយដោយប្រការនោះបុគ្គលណាឃើញនូវខន្ធបញ្ចកៈដោយឧបាយខាន់បញ្ញាស័កនោះជារបស់សូន្យទទេដែលប្រាកដដល់បុគ្គលនោះដោយថាផ្ដុំនូវប្រភពទឹកមានរាងជាគំនូរគណៈសញ្ញាត្រូវបែកធ្លាយទៅវិញអាវក្រពេញទឹកកើតចេញរួចរួចត្រូវរលាយក្នុងទឹកទៅវិញដូចគ្នាចំណែកវិញថ្ងៃឬថ្ងៃបណ្ដាលកូនក៏មានអ្វីជាក់លាក់គ្រាន់តែដើរទៅជិតក៏បាត់អស់រលីងដែរ។យ៉ាងណាដើមចេកក្រមុំមានតែស្រទាប់គ្មានបណ្ដូលឬខ្ញុំនៅខាងក្នុងក៏មិនអាចពឹងពាក់ពំនាក់អាស្រ័យបានចំពោះវិញ្ញាណដូចកលមាយាព្រោះនៅស្ងៀមចេះតែភ្លេចដូចឬដូចសត្វស្វាលក់ខ្លះម្ដងទៅលិចម្ដងទៅកើតជូនទៅត្បូងទៅជើងយ៉ាងដូច្នេះការមិនទៀងគ្មានដំណឹងច្បាស់លាស់នេះតែងកៀបសង្កត់ច្របាច់ច្របូលច្របល់នៅធម្មជាតិទាំងឡាយឲ្យតម្រូវតាមសេចក*ីប្រាថ្នាមួយគ្រាតូចរួចក៏រលំរលាយបាត់ទៅវិញដូចក្មេងក្មាងលេងល្បែងបាយឡុកបាយឡឬដូចលេងដីខ្សាច់ដែលកសាងជាកូនសំណង់ផ្សេងៗជាដើម។

ដំណើរនេះព្រោះហេតុអ្វី

ព្រោះព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងថាចាប់តាំងពីបឋមកប្បមានសម័យដែលផែនដីចម្រើនឡើងមានសត្វប្រយុទ្ធចាក់សារព្រំព្រោះអស់អាយុឬអស់បុណ្យមកកាន់ភពជាមនុស្សកើតឡើងដោយសារជាអ្នកមានបីតិជាអាហារនិងមានពន្លឺភ្លឺចេញពីខ្លួនឯងស្រាប់អាចត្រូវទៅក្នុងឱកាសបានដែលមានសំដែងនៅក្នុងទីឃនិកាយបាដិកវគ្គអគ្គសូត្របិដកលេខ 18 លើ 173 បានសេចក**ីថាមិនមែនព្រហ្មជាអ្នកបង្កើតលោកទេ។ សម័យហ្នឹងឯងសែនកោដិចក្រវាឡក្លាយជាទឹករលាយចូលគ្នានិងមិត្ត 1000 ពុំមានព្រះអាទិត្យព្រះចន្ទសម្រាប់បំភ្លឺឡើយ។ លុះកន្លងយូរមកផែនដីមានរស់់់អណ្ដើកលើទឹកដូចទឹកដោះខ្លាឬខាប់មានសម្បុរសធុំក្លិនក្រអូបមានរសផ្អែមឆ្ងាញ់ពិសាដូចទឹកឃ្មុំតូចឃ្មុំផ្លិតដែលឥតទោសគ្មានកូន។ គ្រានោះះអែងសត្វម្នាក់យកទាំងអស់ដៃឆ្កឹះផែនដីមានរសផ្អែមឆ្ងាញ់់់មកលិតលក់លើមើលស្រាប់តែរសជាតិនោះជ្រាបចូលទៅក្នុងខ្លួនសព្វសរសៃឈាមក៏នាំគ្នាផ្អើលឈូឆរការយកផែនដីជាពំនូតទុកធ្វើជាអាហារសំរាប់បរិភោគអែតពន្លឺដែលកើតចេញពីខ្លួនក៏បាត់អស់ទៅដែរកាលរបស់ពន្លឺចេញពីខ្លួនព្រះអាទិត្យនិងព្រះចន្ទព្រមទាំងជោតិកៈភាពផ្សេងៗកើតឡើងនៅថ្ងៃខែឆ្នាំំំរដូវបានប្រាកដឡើងដែរអស់កាលជាយូរអង្វែងសត្វទាំងនោះមានរាងកាយមាំមួនមានពណ៌សម្បុរល្អខ្លះអាក្រក់ខ្លះះែលជាហេតុនាំឲ្យមើលងាយគ្នាក៏រសជាតិិនៃផែនដីឲនោះត្រូវរលាយsamsung អស់ទៅវិញបន្ទាប់មកដុសក្រមរផែនដីកើតឡើងជំនួសមានរាងដូចផ្សិតមានក្លិនក្រអូបមានរសឆ្ងាញ់មានពណ៌ដូចសិប្បិសុទ្ធឬអ្នកវគ្គនិតិសុទ្ធលុះផុតពីក្រមុំផែនដីមានទារនិត្តាជាវល្លិដូចមាន់ត្រកួនមានរសឆ្ងាញ់ដូចថ្មផែនដីដែរក្រោយពីអស់អាហារទាំងបីមុខសម្រាប់ចិញ្ចឹមជីវិិតគឺរស់ផែនដី

ការណាណាឬមែនជាចលនាដោយឧបាយដោយប្រការនបុគ្គលណាឃើញនូវខន្ធបញ្ចកៈដោយឧបាយខាន់បញ្ញាស័កនោះជារបស់សូន្យទទេតែងប្រាកដដល់បុគ្គលនោះដោយថាដុំនៅកម្ពស់ទឹកមានរាងជាពំនូតគណៈសញ្ញារួចឬត្រូវបែកធ្លាយទៅវិញដែលក្រពេញទឹកកើតចេញពីទឹកក្រួចរួចត្រូវរលាយក្នុងទឹកទៅវិញដូចគ្នា។