Jump to content

ដំណើរផ្សងព្រេងរបស់ពីណូគីយ៉ូ

ពីវិគីភីឌា

ចំណងជើងដើមៈ Le Avvennture di Pinocchio
អ្នកនិពន្ធ Carlo Collodi

(១) ថ្ងៃមួយ ជាងឈើម្នាក់ឈ្មោះ Cherry(សឺរី) រើសបានឈើមួយដុំដែលចេះយំនិងសើចដូចកូនក្មេង

កាលពីព្រេងនាយ.....
- មានស្តេចមួយអង្គ! ប្អូនៗអ្នកអាននឹងពោលបន្ថថាដូចនេះ។
- មិនមែនដូចនេះទេ ប្អូនៗពិតជាច្រលំហើយ។ កាលពីព្រេងនាយមានដុំឈើមួយដុំ..... វាមិនមែនជាឈើប្រណីតទេ ប៉ុន្តែជាដុំឈើដែលគេរើសមកពីគំនរឈើធម្មតា ប៉ុណ្ណោះ។ គឺជាឈើដែលគេទុកសំរាប់ដុតកំដៅផ្ទះ ពេលរដូវរងានោះឯង។