ឌេណារី
ឌេណារី (អង់គ្លេស: Denarius, pronunciation: /deː.ˈnaː.rɪ.ʊs/) ជាកាក់ប្រាក់របស់រ៉ូម ដែលមានតម្លៃស្មើរនឹងកាក់ដ្រាក់ម៉ារបស់ក្រិក។ វាជាកាក់ប្រាក់ដែលបានចរាចរទូទាំងចក្រភពរ៉ូម ហើយត្រូវបានកត់ត្រាជាមួយគណនីសាធារណៈទាំងអស់។
នៅក្នុងប្រព័ន្ធរូបិយប័ណ្ណរ៉ូម ឌេណារីគឺជាកាក់ប្រាក់តូចមួយ ដែលាត្រូវបានធ្វើឡើងប្រហែលជាឆ្នាំ២១១មុនគ.ស ក្នុងអំឡុងសង្គ្រាមព្យូនីកទី២។[១] ពាក្យ dēnārius មានប្រភពមកពីពាក្យឡាតាំង dēnī មានន័យថា "មាន១០", គឺតម្លៃរបស់វាស្មើនឹង 10 assēs។ ឌេណារីជាប្រភពដើមនៃឈ្មោះជាច្រើនរបស់រូបិយប័ណ្ណដែលមានឈ្នោះថាឌីណារ (dinar) ដូចជា ឌេណារ៉ូ (denaro) ជាឈ្មោះរូបិយប័ណ្ណអ៊ីតាលី ឌីណារ (denar) ជាឈ្មោះរូបិយប័ណ្ណស្លូវ៉ានី ឌីណេរ៉ូ (dinheiro) ជាឈ្មោះរូបិយប័ណ្ណព័រទុយហ្គាល និង ឌីនើរ៉ូ (dinero) ជាឈ្មោះរូបិយប័ណ្ណអេស្ប៉ាញ។
ប្រវត្តិឌេណារី
[កែប្រែ]រូបិយប័ណ្ណដែលចរាចរមុនឌេណារី ត្រូវបានផលិតឡើងក្នុងឆ្នាំ២៦៧ មុនគ.ស គឺ៥ឆ្នាំមុនសង្គ្រាមព្យូនីក[2] ដែលមានទំងន់ជាមធ្យម 6.81 ក្រាម ឬ 1⁄48 នៃលុយផោនរ៉ូម៉ាំង។ រូបិយប័ណ្ណដែលចរាចរមុនឌេណារី មានលក្ខណៈដូចកាក់ប្រាក់របស់ក្រិក គឺស្ទើរតែដូចគ្នានឹងកាក់ដ្រាក់ និងកាក់ដ្រាក់ម៉ា ដែលត្រូវបានផលិតនៅក្រុង Metapontion និងក្រុងផ្សេងទៀតរបស់ក្រិក នៅអ៊ីតាលីភាគខាងត្បូង។ វាត្រូវបានប្រើនៅក្នុងការធ្វើពាណិជ្ជកម្ម ហើយកម្រប្រើនៅក្នុងរ៉ូមណាស់។
កាក់ប្រាក់ដំបូងរបស់រ៉ូម ផលិតឡើងក្នុងអំឡុងឆ្នាំ 226 មុនគ.ស។[3] ជួនកាលពួកប្រវិត្តិវិទូបុរាណហៅកាក់ទៅនេះថា ឌេណារីនាសម័យអតីតកាល។[4][5][6]
រ៉ូមបានផលិតកាក់ប្រាក់របស់ខ្លួនក្នុងអំឡុងឆ្នាំ 211 មុនគ.ស មានឈ្មោះថា victoriatus ដែលរូបិយវត្ថុនេះមានអាយុកាលប្រើប្រាស់តែមួយរយៈខ្លីប៉ណ្ណោះ។ ពួកគេក៏បានដាក់បញ្ចូលឌេណារីឲ្យប្រើប្រាស់ដែរ។ កាក់ប្រាក់ឌេណារីមានទម្ងន់ជាមធ្យម 4.5 ក្រាម ឬ 1⁄72 នៃប្រាក់ផោនរ៉ូម៉ាំង។. វាជាឆ្អឹងខ្នងនៃរូបិយប័ណ្ណរ៉ូមម៉ាំង ដែលបានចរាចរទូទាំងសាធារណរដ្ឋរ៉ូម។[7]
ឌេណារីបានចាប់ផ្ដើមធ្លាក់ចុះបន្តិចម្ដងៗ រហូតដល់ចុងបញ្ចប់នៃសម័យសាធារណរដ្ឋ។ ក្រោមការដឹកនាំរបស់អូគូស (ឆ្នាំ 63 មុន.គស-ឆ្នាំ 14) កាក់ប្រាក់ឌេណារីបានធ្លាក់ចុះរហូតដល់ 3.9 grams (ស្មើនឹង 1⁄84 នៃប្រាក់ផោនរ៉ំូម៉ាំង)។ រហូតមកដល់សម័យនេរ៉ូ (ឆ្នាំ 37-68) កាក់ប្រាក់ឌេណារីបានធ្លាក់មកដល់ 3.4 ក្រាម ឬ 1⁄96 នៃប្រាក់ផោនរ៉ូម៉ាំង។ ម្ងន់កាក់ប្រាក់នេះបានបន្តធ្លាក់ចុះ រហូតដល់ក្រោយសម័យនេរ៉ូ។ អធិរាជរ៉ូម៉ាំងក្រោយមកទៀតបានបញ្ចុះទម្ងន់កាក់ប្រាក់ឌេណារីដល់ 3 ក្រាម នៅចុងសតវត្សទី៣។[8]
តម្លៃរបស់ឌេណារីពេលចេញដំបូងស្មើនឹង 10 asses, ដូច្នេះហើយទើបឈ្មោះឌេណារីនេះមានន័យថា "មាន១០"។ នៅអំឡុងឆ្នាំ 141 មុនគ.ស ឌេណារីមានតម្លៃស្នើនឹង 16 asses។ ឌេណារីនៅតែជាកាក់ប្រាក់ដ៏សំខាន់របស់ចក្រភពរ៉ូម រហូតដល់ពាក់កណ្ដាលសតវត្សទី ៣ ដែលគេប្រើ antoninianus ជំនួសវិញ។ កាក់នេះចេញឲ្យប្រើប្រាស់ចុងក្រោយជាប្រភេទលង្ហិន ដោយ Aurelian ចន្លោះឆ្នាំ 270 និង 275 ក្នុងឆ្នាំដំបូងនៃរាជ្យស្ដេច Diocletian។[9][10][11][12][13][14][15][16][17]
ប្រើនៅក្នុងព្រះគម្ពីរ
[កែប្រែ]ឌេណារី ជាធម្មតាត្រូវបានគេស្គាល់ថាជាកាក់សម្រាប់បង់ពន្ធ ដែលព្រះយេស៊ូវកាន់ ហើយត្រូវប្រគល់ឲ្យសេសារ (ម៉ាថាយ 22:15-22 និង ម៉ាកុស 12:13-17)។
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដំណឹងល្អដែលនិយាយអំពីឌេណារី ជាថ្លែឈ្នួលប្រចាំថ្ងៃរបស់កម្មករធម្មតា មានម៉ាថាយ 20:2,[19] យ៉ូហាន 12:5).[20] នៅក្នុងកណ្ឌគម្ពីរវិវរណៈមានសរសេរថា ស្រូវសាលី១គីឡូ និងស្រូវបាឡេ៣គីឡូ ក៏ថ្លៃ១ឌេណារីដែរ។[21][22]
ឯកសារយោង
[កែប្រែ]- ↑ Crawford, Michael H. (1974). Roman Republican Coinage, Cambridge University Press, 2 Volumes.ISBN 0-521-07492-4