ឌែលឡាប៊ីយូធី និងហ្វេសសិន
ឌែលឡា (Della) ជាម៉ាកផលិតផលថែរក្សាសម្ផស្សក្នុងស្រុកដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ឌែលឡា ត្រូវបានង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយលោកស្រីលៀង សូរិយា ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត នៅប្រទេសអូស្ត្រាលី។ រាល់ផលិតផលរបស់ ឌែលឡា គឺផ្តោតលើសុវត្ថិភាពនិងប្រសិទ្ធភាពជាចំបង ដែលបានជួយដោះស្រាយរាល់បញ្ហារបស់ស្បែកមុខ និងស្បែកដងខ្លួន មានដូចជាស្បែកខ្មៅស្រអាប់មិនភ្លឺថ្លា ស្បែកមុខមុន ជាំអាចរុយម៍។
ប្រវត្តិនៃការកកើតម៉ាក ឌែលឡា
[កែប្រែ]ឌែលឡាប៊ីយូធី និងហ្វេសសិន (Della Beauty and Fashion) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយលោកស្រី លៀង សូរិយា ដោយដំបូងឡើយចាប់ផ្តើមពីការលក់តែសម្លៀកបំពាក់និងគ្រឿងប្រើប្រាស់របស់នារីតែប៉ុណ្ណោះ។ រហូតដល់ឆ្នាំ ២០១៩ ដោយសង្កេតឃើញថាតម្រូវការលើផលិតផលថែរក្សាសម្រស់មានការកើនឡើងរាល់ថ្ងៃ ក៏ឈានដល់ការពង្រឹកអាជីវកម្មបន្ថែមទៅលើផលិតផលថែរក្សាសម្ផស្សដែលផ្តោតសំខាន់លើធាតុផ្សំបែបធម្មជាតិ និងសារធាតុផ្សំកែឆ្នៃល្អៗជាច្រើនដោយមានការសិក្សា និងណែនាំយ៉ាងច្បាស់ពីអ្នកជំនាញ និងមន្ទីរពិសោធន៍ដែលមានវិជ្ជាជីវៈពិតប្រាកដ។
ផលិតផលរបស់ឌែលឡា
[កែប្រែ]ឌែលឡាប៊ីយូធី និងហ្វេសសិន (Della Beauty and Fashion) បានដាក់ចេញលក់ផលិតផលជាច្រើនប្រភេទរួមមានទាំងផលិតផលដែលជាម៉ាករបស់ឌែលឡាផ្ទាល់ ក៏ដូចជាផលិតផលដែលធ្វើការនាំចូលពីប្រភេទកូរ៉េ ជប៉ុន បារាំង និងអាមេរិកជាដើម។
ផលិតផលរបស់ឌែលឡា ផ្តោតសំខាន់ទៅលើលក្ខណៈព្យាបាលច្រើនជាងការចិញ្ចឹមថែបំប៉នដោយយើងសង្កេតឃើញពីបញ្ហាដែលកំពុងកើតមានឡើងលើអ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។ ផលិតផលរបស់ឌែលឡារួមមាន៖
ឌែលឡាស្តេមសែល
[កែប្រែ]Della Stem Cell Serum ជាប្រភេទសេរ៉ូមសម្រាប់ជួសជុលស្បែកមុខនិងព្យាបាលស្នាមជ្រីវជ្រួញ។ សេរ៉ូមនេះផ្សំចេញពីកោសិកាដើមឬស្តេមសែលរបស់មើមយិនសិនក្រហម ដែលមានសមត្ថភាពខ្ពស់ក្នុងការប្រឆាំងនឹងរោគសញ្ញាចាស់មុនអាយុ។ សេរ៉ូមនេះអាចចូលទៅព្យាបាល ស្បែកមុខដែលមានអាចរុយម៍ ជាំ ខ្មៅស្រអាប់ ស្បែកមុខដែលមានរន្ធរោមធំ អោយត្រឡប់មកតឹងម៉ត់រលោង ក្មេងជាងវ័យម្តងទៀត។
ឌែលឡាឈុតស្ក្រាប់ធម្មជាតិ
[កែប្រែ]Della Organic Scrub ត្រូវបានផ្សំឡើងពីធាតុផ្សំធម្មជាតិ១០០% រួមមានប្រេងធម្មជាតិ ជាង៣០មុខ ពន្លៃ និងកាហ្វេ ដែល មានមុខងារក្នុងការជម្រុះកោសិកា ចាស់ៗ ផ្តល់សំណើម និងជួយអោយស្បែកដងខ្លួនភ្លឺរលោង ហាប់តឹងណែន។
ឌែលឡាម៉ាសបិតមុខ
[កែប្រែ]Della Premium Whitening Mask ជាប្រភេទម៉ាសសន្លឹកដែលផ្សំចេញពីស្តេមសែលរបស់រុក្ខជាតិជាច្រើនមុខ ធ្វើឱ្យស្បែកសភ្លឺរលោង ដោយជួយបឺតជាតិពុលចេញពីផ្ទៃមុខរបស់អ្នក បំបាត់រោល ធ្វើអោយស្បែកមុខត្រជាក់ស្រស់ស្រាយត្រឡប់មកវិញ។
ឌែលឡាសាប៊ូលាងមុខ
[កែប្រែ]Della Coco Soap មានមុខងារលាងសម្អាតនិងជួសជុលកោសិកាស្បែកមុខនៅក្នុងផលិតផលតែមួយ ដោយលាងជំរះបាក់តេរីដែលតោងជាប់លើផ្ទៃមុខ របស់អ្នករយៈពេល មួយថ្ងៃពេញបានយ៉ាងជ្រៅ និងស្អាតល្អបំផុត ដែលប្រៀបបាននឹងការកម្ចាត់ឬសគល់នៃការឡើងមុន គ្រប់ប្រភេទផងដែរ។
ឌែលឡាគ្រីម SOS
[កែប្រែ]Della SOS Cream អាចនិយាយបានថាជាផលិតផលលក់ដាច់បំផុត របស់ម៉ាកឌែលឡា ដែលមុខងារផ្តោតសំខាន់លើការព្យាបាលរាល់បញ្ហាអាលែកហ្ស៊ីពីផលិតផលផ្សេងៗ ព្យាបាលបញ្ហាមុខមុនគ្រប់ប្រភេទ មុខដែលខូចធ្ងន់ធ្ងរដោយសារផលិតផលគ្មានស្តង់ដាអោយត្រឡប់មកជាស្អាតផូរផង់ដូចកាលវ័យ១៨ឆ្នាំ។
ឌែលឡាម៉ាសអប់មុខ
[កែប្រែ]Della Avococo Clay Mask ជាប្រភេទម៉ាសភក់ដែលផ្សំពីផ្លៃបឺធម្មជាតិ និងស្បារដូងមានមុខងារជួយបំប៉នមុខអោយតឹងរលោង សម៉ត់តាំងពីប្រើលើកដំបូង។
ឌែលឡាទូឆ្ពុង
[កែប្រែ]Della Steam Box ជាប្រភេទបន្ទប់ស្ទឹមចល័តដែលងាយស្រួលក្នុងការប្រើប្រាស់នៅតាមផ្ទះ មិនត្រឹមតែសន្សំសំចៃពេលវេលានិងថវិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអនាម័យ ផងដែរ។ មុខងារពិសេសរបស់ទូនេះគឺជួយកាត់បន្ថយស្ត្រេស បណ្តេញជាតិពុល និងប្រើជាម៉ាស៊ីន ថែរក្សាស្បែកផងដែរ។
ចំណែកទីផ្សារ
[កែប្រែ]ក្នុងការប្រើប្រាស់រុក្ខជាតិធម្មជាតិសុទ្ឌសាធមកធ្វើជារបស់ថែរក្សាសម្រស់ ឌែលឡាបានទទួលការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ច្រើនលើសលប់។ គ្រឿងសម្អាងបែបធម្មជាតិត្រូវបានចាប់ផ្តើមក្លាយជាទីពេញនិយមសម្រាប់អ្នកប្រើប្រាស់ក៏ដូចជាពិភពលោកទាំងមូលនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុនផ្ទាល់ក៏បានផ្តោតទៅលើការព្យាបាលបញ្ហាស្បែកដោយការប្រើប្រាស់ផលិតផលដូចជា ម៉ាសបិទមុខ សាប៊ូលាងមុខ ឡេលាបខ្លួន គ្រីមលាបមុខ សម្រាប់បញ្ហារៀងៗខ្លួន។ ផលិតផលមានចរាចរណ៍ក្នុងនិងក្រៅប្រទេស លើប្រព័ន្ធអនឡាញនិងតាមបណ្តាសាខានានា ពិតជាងាយស្រួលខ្លាំងណាស់សម្រាប់ការដាក់លក់ផលិតផលទាំងនោះគ្រប់កន្លែងបែបនេះ។ ម៉ាកមួយនេះ កំពុងបង្កើនការគាំទ្រ និងចំណាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ក៏ដូចជាពិភពលោកនូវខ្សែរផលិតផលដែលល្បីបំផុតរបស់ពួកគេ។ រូបមន្ត វត្ថុធាតុផ្សំគឺ ពិសេស សម្រិតសម្រាំង និងឆ្នៃបង្កើតឡើងដោយក្រុមអ្នកឯកទេសស្បែកដែលមានបទពិសោធន៍យូរឆ្នាំនៅក្នុងវិស័យគ្រៀងសម្អាង និងថែរក្សាសម្រស់នេះផងដែរ។
ការស្រាវជ្រាវនិងការច្នៃប្រឌិត
[កែប្រែ]“ទទួលបានភាពស្រស់ស្អាតតាមរបៀបធម្មជាតិនិងសុវត្ថិភាព” – ឌែលឡាប៊ីយូធី
រាល់ផលិតផលថែរក្សាស្បែកម៉ាកឌែលឡា ត្រូវបានផ្សំឡើងពី ធាតុផ្សំធម្មជាតិ ដែលចំណាយពេលនិងកំលាំងជាច្រើន រួមផ្សំនឹងសារធាតុផ្សំគីមីល្អៗមួយចំនួនដែលមិនមានការហាមឃាត់ជាអន្តរជាតិឡើយ។
ការអភិវឌ្ឍផលិតផលបែបនេះទាមទារអោយមានការស្រាវជ្រាវយ៉ាងខ្លាំង និងឆ្លងកាត់ការធ្វើតេស្តជាច្រើនលើកច្រើនសារទម្រាំទទួលបានផលិតផលសម្រេចចេញមក។ ផលិតផលរបស់ពួកគេ បានចម្រាញ់ជាពិសេសចេញពីធាតុផ្សំធម្មជាតិៗជាច្រើន ដែលអាចធ្វើអោយស្បែកទទួលយកបានយ៉ាងល្អ និងផ្តល់ប្រសិទ្ធភាពខ្ពស់បំផុត។ ពួគគេមានមោទនភាពជាខ្លាំងដែលបណ្តាផលិតផលរបស់ពួកគេអាចតម្រូវបានគ្រប់ប្រភេទស្បែក ដែលប្រើធាតុផ្សំពីធម្មជាតិ។
ផលិតផលដែលត្រូវបានបង្កើតតាមបែបធម្មជាតិច្រើនតែផ្តល់នូវការឆ្លើយតបវិជ្ជមានយ៉ាងច្រើនពីដោយសារតែប្រសិទ្ធភាពខ្ពស់ដែលគ្មានផលប៉ះពាល់ទៅថ្ងៃក្រោយសូម្បីមួយភាគរយ។ ពួកគេបានអះអាងថាវានឹងអាច រក្សា ការពារ សុខភាពស្បែកបានខ្ពស់ និង ផ្តល់ភាពស្រស់ស្អាតបានយ៉ាងពិតប្រាកដ។
មិនមានការសាកល្បងផលិតផលលើសត្វ
[កែប្រែ]រាល់ផលិតផលនិងរាល់ធាតុផ្សំទាំងអស់របស់ម៉ាកឌែលឡា មិនមានធ្វើការសាកល្បងលើសត្វនោះទេ។ នេះជាគោលការណ៍ របស់លោកស្រីលៀង សូរិយា ស្ថាបនិកម៉ាកឌែលឡា ប្រឆាំងនឹងការធ្វើទារុណកម្មលើសត្វ។
ការិយាល័យកណ្តាល
[កែប្រែ]ឌែលឡាប៊ីយូធី និងហ្វេសសិន (Della Beauty and Fashion) មានការិយាល័យកណ្តាលរបស់ខ្លួននៅផ្លូវលេខ ៥៦៦ ខណ្ឌទួលគោក រាជធានីភ្នំពេញប្រទេសកម្ពុជា
ទូរស័ព្ទ៖ +៨៥៥ ៩៦ ៦៩៥ ៩៥៥៥
គេហទំព័រ - http://www.della-beauty.com/ Archived 2020-08-22 at the វេយប៊ែខ ម៉ាស៊ីន.
ហ្វេសប៊ុក - http://www.facebook.com/dellabeautykh
Instagram - http://www.instagram.com/dellabeautykh
យូធូប - http://www.youtube.com/c/dellabeautykh
អាជីវកម្មហ្គូហ្គល - http://dellakh.business.site Archived 2020-06-28 at the វេយប៊ែខ ម៉ាស៊ីន.
វីគីអាល់ហ្វា - https://en.wikialpha.org/wiki/Della_Beauty[តំណភ្ជាប់ខូច]
វីគីគ្រប់គ្នា - https://en.everybodywiki.com/Della_Beauty
ឯកសារយោង
[កែប្រែ]1. https://menafn.com/1100240072/Get-Glowing-With-Della-Beauty-and-Fashion-Products
2. https://www.openpr.com/news/2066235/new-herbal-beauty-arrivals-for-this-summer-by-della
5. https://onlineprnews.com/news/1148098-1591021080-della-beauty-launches-its-new-exciting-cosmetic-range-coffee-mackeral-skin-care-kit.html/ Archived 2020-09-27 at the វេយប៊ែខ ម៉ាស៊ីន.