ណាប៉ូលេអុងទី៣
ណាប៉ូលេអុងទី៣ | |
---|---|
រូបគំនូរ ណាប៉ូឡេអុងទី៣ | |
រជ្ជកាល | ២ ធ្នូ ១៨៥២ – ៤ កញ្ញា ១៨៧០ |
ប្រធានគណៈរដ្ឋមន្ត្រី | មើលបញ្ជី |
ការកាន់តំណែង | ២០ ធ្នូ ១៨៤៨ – ២ ធ្នូ ១៨៥២ |
នាយករដ្ឋមន្រ្តី | មើលបញ្ជី |
រាជពន្ធភាព | Eugénie de Montijo (m. 1853) |
រាជបច្ឆាញាតិ | |
ល្វី ណាប៉ូឡេអុង, ព្រះអង្គម្ចាស់រាជាធិរាជ | |
ព្រះនាមពេញ | |
ល្វី-ណាប៉ូឡេអុង ប៉ូណាប៉ាត | |
វង្ស | ប៉ូណាប៉ាត |
បិតា | ល្វីទី១ នៃហូឡង់ |
មាតា | Hortense de Beauharnais |
ប្រសូត | ប៉ារីស, ចក្រភពបារាំង | 20 មេសា 1808
សុគត | 9 មករា 1873 Chislehurst, Kent, អង់គ្លេស, ចក្រភពអង់គ្លេស | (អាយុ 64 ឆ្នាំ)
ព្រះសុសាន | St Michael's Abbey, Farnborough |
សាសនា | រ៉ូម៉ាំងកាតូលិក |
ណាប៉ូលេអុងទី៣ (ឈ្មោះពេញ៖ សាល-ល្វី ណាប៉ូលេអុង បូណាប៉ាត) ប្រសូតនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ១៨០៨ និងសង្គតទៅវិញនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៨៧៣ គឺជាប្រធានាធិបតីដំបូងនៃប្រទេសបារាំងពីឆ្នាំ១៨៤៨ ដល់ឆ្នាំ១៨៥២ និងជាព្រះមហាក្សត្របារាំងចុងក្រោយគេពីឆ្នាំ១៨៥២ ដល់ឆ្នាំ១៨៧០។ ទ្រង់ជាប្រធានាធិបតីទីមួយនៃសាធារណរដ្ឋបារាំងទីពីរនៅក្នុងឆ្នាំ១៨៤៨ ព្រះអង្គបានឡើងកាន់អំណាចនៅឆ្នាំ១៨៥១; នៅពេលដែលទ្រង់មិនអាចបោះឆ្នោតបន្តកាន់អំណាចបាន, ទ្រង់ក៏បានប្រកាសខ្លួនក្លាយជាអធិរាជបារាំង។ ណាប៉ូឡេអុងទី៣ គឺជាអ្នកបង្កើតចក្រភពបារាំងទីពីរហើយជាមេដឹកនាំតែមួយគត់របស់ចក្រភពនេះរហូតដល់ការបរាជ័យនៃកងទ័ពបារាំងនៅក្នុងសង្គ្រាមបារាំង-ព្រុសនៃឆ្នាំ១៨៧០។ ព្រះអង្គបានធ្វើទំនើបកម្មសេដ្ឋកិច្ចបារាំង, ស្ថាបនិកទីក្រុងប៉ារីសសារឡើងវិញ, ពង្រីកដែនដីអាណានិគមបារាំង និងចូលរួមក្នុងសង្គ្រាមគ្រីមៀ និងសង្គ្រាមដើម្បីឯករាជ្យអ៊ីតាលីលើកទី២។