លោក ណាសសែរ មូហាមមេដ អាល់ អាហ៍មេដ អាល់ សាបាហ៍ (អារ៉ាប់: ناصر المحمد الأحمد الصباح) កើតឆ្នាំ១៩៤០ គឺជានាយករដ្ឋមន្ត្រីនៃរដ្ឋគុយវ៉ែត។ លោកត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០៦ ដោយព្រះមហាក្សត្រ។
លោក ណាសសែរ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យស៊ឺណែវ ប្រទេសស្វីស ផ្នែកវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច។ មុនពេលធ្វើជានាយករដ្ឋមន្ត្រី លោកណាសសែរបានបម្រើជាឯកអគ្គរាជទូតប្រចាំប្រទេសអ៊ីរ៉ាក់ និងប្រទេសអាហ្វហ្កានីស្តង់, ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន, ជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងការងារ, រដ្ឋមន្ត្រីក្រសួងការបរទេស និងជារដ្ឋមន្ត្រីភូមិន្ទតុលាការ។ លោកបានរៀបអាពាហ៍ពិពាហ៍ និងបានបុត្រាពីរនាក់, លោកនិយាយភាសាអារ៉ាប់, អង់គ្លេស, បារាំង និងពែរសាន បានយ៉ាងស្ទាត់ជំនាញ។
ព្រះមហាក្សត្រ បានតែងតាំងលោក ណាសសែរធ្វើជានាយករដ្ឋមន្ត្រីជាថ្មីកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០០៧។
- ១៩៥៥ ដល់ ១៩៥៩ G. C. E. – General Certificate of Education – ចក្រភពអង់គ្លេស
- ១៩៥៩ ដល់ ១៩៦០ សញ្ញាប័ត្រជាន់ខ្ពស់ភាសាបារាំង
- ១៩៦៤ បរិញ្ញាប័ត្រវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ពីសាកលវិទ្យាល័យស៊ឺណែវ ប្រទេសស្វីស
- ភាសា៖ អារ៉ាប់, បារាំង, អង់គ្លេស និងពែរសាន
- ១៥ សីហា ១៩៦៤៖ លេខាធិការទី៣ នៃក្រសួងការបរទេស
- ២ តុលា ១៩៦៤៖ ចូលរួមបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសគុយវ៉ែត ប្រចាំអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក
- ១ មិថុនា ១៩៦៤៖ ផ្ទេរពីស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសគុយវ៉ែត ក្នុងក្រុងញូវយ៉ក មកក្រសួងការបរទេស
- ៥ ធ្នូ ១៩៦៥៖ រដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេស
- ១៦ ធ្នូ ១៩៦៥៖ តំណាងទី១នៃរដ្ឋគុយវ៉ែតប្រចាំការិយាល័យទ្វីបអ៊ឺរ៉ុបនៃអង្គការសហប្រជាជាតិនាទីក្រុងស៊ឺណែវ
- មេសា ១៩៦៦៖ តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រទេសគុយវ៉ែត ប្រចាំក្រុងស៊ឺណែវ
- មិថុនា ១៩៦៦៖ កុងស៊ុលទី១នៃគុយវ៉ែតប្រចាំសហព័ន្ធស្វីសនៅស៊ឺណែវ
- ៦ តុលា ១៩៦៨៖ ឯកអគ្គរាជទូតវិសមញ្ញ និងស្ដីទីប្រចាំប្រទេសអ៊ីរ៉ាក់
- ១៩៧១៖ ឯកអគ្គរាជទូតប្រចាំប្រទេសអាហ្វហ្កានីស្តង់
- ១៩៧៥ ដល់ ១៩៧៩៖ ព្រឹទ្ថបុរសការទូតប្រចាំប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្កានីស្តង់
- ២២ ឧសភា ១៩៧៩៖ ផ្ទេរទៅកាន់ក្រសួងការបរទេស
- ១៩៧៩ ដល់ ១៩៨៥៖ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន
- ១៩៨៥ ដល់ ១៩៨៨៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ប្រធានក្រុមប្រឹក្សាជាតិដើម្បីវប្បធម៌, សិល្បៈ និងអក្សរសាស្ត្រ
- ១៩៨៨ ដល់ ១៩៩០៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងការងារ
- មិថុនា ១៩៩០ ដល់ មេសា ១៩៩១៖ មន្ត្រីរដ្ឋសម្រាប់កិច្ចការបរទេស
- ១៩៩១ ដល់ ២០០៦៖ រដ្ឋមន្ត្រីភូមិន្ទតុលាការ
- ចាប់តាំងពីថ្ងៃទី៧ កុម្ភៈ ២០០៦ ជានាយករដ្ឋមន្ត្រីនៃរដ្ឋគុយវ៉ែត, បង្កើតរដ្ឋាភិបាលអណត្តិទី២២, ២៣, ២៤ និង២៥
- នៅថ្ងៃទី៨ កុម្ភៈ ២០០៦ ព្រះមហាក្សត្រ អាល់ សាបាហ៍ បានតែងតាំងងារជា៖ “ព្រះអង្គម្ចាស់ ស្សេកហ៍ ណាសសែរ អាល់ មហាមមេដ អាល់ អាហ៍មេដ អាល់ ចាបែរ អាល់ សាបាហ៍”
លោកនាយករដ្ឋមន្ត្រី បានមកបំពេញទស្សនកិច្ចជាផ្លូវការក្នុង]]ព្រះរាជាណាចក្រកម្ពុជា]]ចាប់ពីថ្ងៃទី០៣ ដល់ ០៥ សីហា ឆ្នាំ២០០៨។
|
|