ខែតុលា
(ត្រូវបានបញ្ជូនបន្តពី តុលា)
Jump to navigation
Jump to search
ខែតុលាគឺជាខែទី ១០នៃឆ្នាំ ដែលគិតតាមប្រតិទិនសុរិយគតិ នៅបន្ទាប់ពី ខែកញ្ញា និងនៅពីមុខខែវិច្ឆិកា។ ខែនេះមានចំនួន៣១ ថ្ងៃ ដែលជាខែមួយស្ថិតនៅរដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើន។ ខែនេះតាមនៅចន្លោះ ខែភទ្របទ និង អស្សុជ តាមច័ន្ទគតិ។ នៅថ្ងៃទី១ គឺទិវាមនុស្សចាស់ និងជាខែដែលសំខាន់សំរាប់ ប្រជាជនខ្មែរប្រារពពិធីបុណ្យភ្ជំបិណ្ឌនៅថ្ងៃទី៨ ១៥រោចដាច់ខែ ភទ្របទ។ នៅថ្ងៃទី៥ ជាថ្ងៃទិវាគ្រូបង្រៀន ហើយក៏ជាខែមួយសំរាប់អ្នកបួសក្នុងពុទ្ធសាសនាចូលព្រះវស្សា និង ចេញព្រះវស្សា នៅថ្ងៃទី២៣ ត្រូវនិង ១៥កើត ខែអស្សុជពេញបូណ៌មី។ បន្ទាប់ពីចេញព្រះវស្សា បុណ្យកឋិនទានក៏ឈានមកដល់ និងជាថ្ងៃមួយដ៏វិសេសវិសាលបំផុត គឺជាថ្ងៃព្រះរាជពិធីឡើងគ្រងរាជសម្បត្តិ ព្រះករុណា ព្រះបរមនាថ នរោត្តម សីហនុ និង ថ្ងែទី ៣១ ព្រះរាជពិធីបុណ្យចំរើនព្រះជន្ម ព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ ។
មាតិកា
ព្រឹត្តិការណ៍ផ្សេងៗ និង ថ្ងៃឈប់សំរាក[កែប្រែ]
- កម្ពុជា ទិវាមនុស្សចាស់ ថ្ងៃទី ១តុលា
- កម្ពុជា ព្រះរាជពិធីកាន់បិណ្ឌ ថ្ងៃទី ៤តុលា
- កម្ពុជា ទិវាគ្រូបង្រៀន ថ្ងៃទី ៥តុលា
- កម្ពុជា ព្រះរាជពិធីចាក់ទឹកដូង ថ្ងៃទី៧តុលា
- កម្ពុជា បុណ្យភ្ជុំបិណ្ឌ ថ្ងៃទី ៨តុលា
- កម្ពុជា ទេសនាគាថាពាន់ និង ចេញព្រះវស្សា ថ្ងៃទី ២៣តុលា
- កម្ពុជា កឋិនកាល ១រោជខែអស្សុជ ថ្ងៃទី ២៤តុលា
- កម្ពុជា ព្រះរាជពិធីឡើងព្រះរាជសម្បត្តិ ព្រះករុណា ព្រះបរមនាថ នរោតម្ត សីហមុនី ថ្ងៃទី ២៩តុលា
- កម្ពុជា ព្រះរាជពិធីចំរើនព្រះជន្ម ព្រះវរាជបិតា សម្តេចនរោតម្ត សីហនុ ថ្ងៃទី ៣១តុលា
- ថ្ងៃឯករាជ្យភាពគ្មានអំពើហឹង្សា ថ្ងៃ ២តុលា[១]
- សមាគមន៍គ្រូបង្រៀនអន្តរជាតិ ថ្ងៃទី ៥តុលា
- ថ្ងៃឯករាជ្យជាតិ នីហ្គឺរៀរ(Nigeria) ថ្ងៃទី ៦តុលា
- ចំនីអាហារពិភពលោក ថ្ងៃទី ១៦តុលា
បញ្ញតិសាសនា[កែប្រែ]
- ខែប្រវត្តិសាស្ត្រ របស់សញ្ជាត្តិ ហ្វីលិពីនអាមេរិក(ក្នុងសហរដ្ឋអាមេរិក)
- គឺជាកំឡុងពេលនៃខែ ក្នុងការប្រារព្ធសិល្បៈជាតិ និង មនុស្សជាតិ(ក្នុងសហរដ្ឋអាមេរិក)
- មិនប្រើអំពើហឹង្សាក្នុងគ្រួសារ
ពិធីផ្សេងៗទាក់ទងនិងវប្បធម៌[កែប្រែ]
- ជាកំឡុងពេលដែលសញ្ជាតិ្ត អាឡឺម៉ង់-អាមេរិកទទួលនូវកេរ្តិ៍មរតក(ក្នុងសហរដ្ឋអាមេរិក)[២]
- ជាកំឡុងពេលដែលសញ្ជាត្តិ អីតាលី-អាមេរិកទទួលនូវកេរ្តិ៍មរតក និងជាកំឡុងពេលដែលពួកគេប្រារព្ធពិធីវប្បធម៌ផ្សេងៗ[៣]
សេចក្តីបញ្ជាក់[កែប្រែ]
- ↑ ចូតហ៊ូរី នីឡូវ៉ា(Chaudhury, Nilova). "ថ្ងៃទី២តុលា គឺថ្ងៃដែលគ្មានអំពើហឹង្សានៅក្នុងពិភពលោក"
- ↑ http://www.ancestry.com/learn/library/article.aspx?article=1048
- ↑ ^ http://www.italyculturemonth.org/about.htm Italian Heritage and Culture Month