Jump to content

តួនាទីអ្នកប្រវត្តិសាស្ត្រ

ពីវិគីភីឌា

ថ្មីៗនេះមាននិស្សិតប្រវត្តិវិទ្យាមួយចំនួនបានសាកសួរខ្ញុំថា តើការរៀនប្រវត្តិសាស្ដ្រមានប្រយោជន៌អ្វីខ្លះ? ហើយពួកគេអាចធ្វើអ្វីខ្លះបាន?
អត្ថបទនេះមិនព្យាយាមបំភ្លឺរាល់ចំងល់ទាំងនេះបានទេ ប៉ុន្តែគ្រាន់តែជាជំនួយសំរាប់ការគិតពិចារណាឡើងវិញអំពីតួនាទី និងអត្ថប្រយោជន៌របស់ប្រវត្តិសាស្ដ្រ។

តើអ្នកប្រវត្តិសាស្ត្រកំពុងព្យាយាមធ្វើអ្វីខ្លះ?

[កែប្រែ]

ចាប់តាំងពីពេលមនុស្សជាតិចេះបង្កើតអក្សរសរសេរ ពួកគេបានបន្សល់ទុកនូវកំណត់ត្រាស្តីអំពីចំណេះដឹង របស់ពួកគេជុំវិញពិភពលោក អំពីព្រឹត៉្តិការណ៍ដែលបានកើតឡើងនៅក្នុងជំនាន់របស់ពួកគេ និងអារម្មណ៍របស់ ពួកគេចំពោះព្រឹត្តិការណ៍នោះ។ តាមរយៈសិក្សាលើកំណត់ហេតុដែលមនុស្សជំនាន់មុនបានបន្សល់ទុក យើងអាចរក ឃើញនឹងយល់ដឹងពីជីវភាពរស់នៅរបស់ពួកគេ និងបញ្ហាដែលពួកគេបានជួបប្រទះ។ យើងអាចប្រើប្រាស់បទពិសោធន៍ របស់មនុស្សជំនាន់មុនសំរាប់ដោះស្រាយបញ្ហាដែលយើងកំពុងជួបប្រទះសព្វថ្ងៃ។ ទោះបីជាពិភពលោកដ៏ទំនើប សព្វថ្ងៃមានលក្ខណៈខុសប្លែកច្រើនពីសង្គមដែលដូនតារបស់យើងបានរស់នៅ បទពិសោធន៍ជោគជ័យនិងបរាជ័យ របស់ពួកគេគឺជាវិធានការណ៍តែមួយគត់ដែលយើងអាចប្រើប្រាស់ដើម្បីថ្លឹងថ្លែងពីគុណភាពនៃជីវិតរបស់យើង និង ភាពជោគជ័យក្នុងការរៀបចំសង្គមរបស់យើងនាពេលបច្ចុប្បន្ននេះ។

មនុស្សយើងគ្រប់រូបសំលឹងមើលទៅក្នុងអតីតកាលម្តងហើយម្តងទៀត។ យើងអានប្រលោមលោក ប្រវត្តិសាស្ត្រ ឬសៀវភៅដែលនិយាយពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ យើងសំលឹងមើលរូបថតចាស់ៗមិនដាក់ភ្នែក ឬ ជក់ចិត្តស្តាប់រឿងរ៉ាវដែលជីដូនជីតារបស់យើងរៀបរាប់ប្រាប់។ យ៉ាងណាម៉ិញ អ្នកប្រវត្តិសាស្ត្រ គឺជាអ្នកដែលខិតខំ ធ្វើការសិក្សាពីព្រឹត៉្តិការណ៍អតីតកាល ដោយយកចិត្តទុកដាក់ និងដោយមានក្បួនខ្នាតនិងប្រព័ន្ធត្រឹមត្រូវ ហើយ ពួកគេក៏ព្យាយាមប្រើប្រាស់ចំណេះដឹង ដែលពួកគេមានដើម្បីជួយពន្យល់ពីលក្ខណៈរបស់មនុស្ស និងកិច្ចការរបស់ ពួកគេ។ អ្នកប្រវត្តិសាស្ត្រអាជីពចំណាយពេលពេញមួយជីវិតរបស់ពួកគេ ដើម្បីស្វែងរកអត្តន័យពីអតីតកាលសំរាប់ បច្ចុប្បន្នកាល។ ចំពោះអ្នកប្រវត្តិសាស្ត្របែបកំសាន្តឬតាមចំណូលចិត្ត (មៅតារ៉េស) ការស្រាវជ្រាវប្រវត្តិសាស្ត្រ គឺគ្រាន់តែជាចំណង់ចំណូលចិត្តសំរាប់ពួកគេប៉ុណ្ណោះ ប៉ុន្តែការដែលពួកគេស្វែងរក ឬការចង់ចេះចង់ដឹងពីអតីតកាល ក៏អាចចូលរួមចំណែកស្តារឡើងនូវចំណេះដឹងអំពីមនុស្សជាតិ និងអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតរបស់ពួកគេ។ ការសិក្សានិងការស្រាវជ្រាវរបស់អ្នកក្នុងឋានៈជានិស្សិត អាចធ្វើឱ្យអ្នកក្លាយជាអ្នកអ្នកប្រវត្តិសាស្ត្របែបកំសាន្ត ឬ តាមចំណូលចិត្ត។ កិច្ចការប្រលងរបស់អ្នកពីអតីតកាល គឺជាផ្នែកមួយនៃការស្វះស្វែងរកចំណេះដឹង ដែលត្រូវ បានផ្ទេរពីជំនាន់មួយទៅជំនាន់មួយ។

ស្រាតសៀមរាប

[កែប្រែ]


អ្វីៗដែលមានវត្តមាននៅក្នុងពេលបច្ចុប្បន្ននេះបានវិវត្តន៍កើតចេញពីពេលអតីតកាល មិនថាអ្វីទាំងអស់ នោះមានលក្ខណៈ រូបរាង ទ្រង់ទ្រាយថ្មី ឬចម្លែកយ៉ាងណា ពួកវាពិតជាបានរក្សាទុក ឬនៅសល់លក្ខណៈពីអតីត។ ឧទាហរណ៍មួយដ៏ល្អ គឺការវិវត្តន៍នៃស្នាដៃសិល្បៈខ្មែរ។ រចនាបថថ្មីត្រូវបានកែច្នៃចេញពី រចនាបថចាស់។ ដូចគ្នានេះដែរ តន្ត្រីញាក់ថ្មីបំផុតនៃក្រុមសម័យថ្មីគឺជាលទ្ធផលនៃការវិវត្តន៍ចេញពីស្ទីលតន្ត្រីក្រុមមុនៗ ដោយសារ ឥទ្ធិពលនិងឱ្យស្របទៅតាមទំនោរនិងបរិយាកាសសង្គម។ ប្រហែលជាស្ទីលរបស់ពួកគេវវិវត្តន៍ចេញពីស្ទីលតន្ត្រីរ៉ក ជាមួយនឹងក្រុម Beatle ឬ វិវត្តន៍ចេញពីស្ទីលរបស់ Bob Dylan។ ដោយឡែក សិល្បៈករ Bob Dylan ក៏យកស្ទីលចេញពី Woody Guthie ដែលបានតែងចំរៀងរបស់គាត់នៅទសវត្សឆ្នាំ ១៩៣០ ហើយដែលខ្លួនគាត់ ផ្ទាល់ ក៏យកស្ទីល ឬទទួលមរតកពីតន្ត្រីប្រពៃណីអាមេរិកកាលពីសតវត្សទី ១៩ ដែលបាននាំចូលលពី ប្រទេសអង់គ្លេស និងស្កុតឡែន ហើយដែលមានប្រភពមកពីមជ្ឈឹមសម័យ។ តន្ត្រីហ្សាស់សម័យ ដូចជាតន្ត្រីរបស់ Duke Ellingtonnig និង Billie Holiday ឬតន្ត្រីនាពេលថ្មីៗនេះ ដូចជា Miles Davis, Chick Corea និងnig Pat Metheny សុទ្ធតែបានវិវិត្តន៍ចេញពីតន្ត្រីរបស់សហគមន៍ពួកស្បែកខ្មៅនៅអាមេរិច និងតំបន់ការីប៊ីន ។ ពួកទាសករស្បែកខ្មៅបាននាំតន្ត្រីទាំងនោះមកពីទ្វីបអាព្រិចតាំង ពីសតវត្សទី ១៨ និងសតវត្សទី ១៩។ ដូច្នេះ អ្នកអាចឃើញថា ផ្ទះនាពេលបច្ចុប្បន្នកាលត្រូវបានបំពេញដោយបង្អួច អតីតកាល។


ឡានដែលអ្នកជិះ ទោះបីជាវាត្រូវបានគេរចនាឡើងនៅប៉ុន្មានឆ្នាំមុននេះក៏ដោយ ក៏វានៅប្រើប្រាស់គ្រឿង ឬឧបករណ៍នៃ“រទេះគ្មានសេះ- Horseless Carriage បច្ចេកពាក្យសំរាប់រទេះដែលដំណើរការដោយម៉ាស៊ីនជាលើកដំបូង ជំនួសឱ្យសត្វសេះ ដែលធ្លាប់តែអូសរទេះបែបនោះ។ កាលពីដើមសតវត្សទី ២០។ ឡានរបស់អ្នកមានដំណើរការ ដោយសារមនុស្សចេះពីវិធីធ្វើរទេះ កង់ និងម៉ាស៊ីន ហើយមានគំនិតយកគ្រឿងទាំងអស់នេះផ្គុំគ្នាបង្កើតបានជា ទោចក្រយានយន្តជាលើកដំបូង។ ចំណេះដឹងដែលចាំបាច់សំរាប់បង្កើតរទេះ និងកង់ តាមពិតទៅបានមកពីការច្នៃ ប្រឌិតបង្កើតឡើងកាលពីពេលមុននោះដែរ។ អ្វីៗផ្សេងទៀត ក៏ដូចជាកង់ដែរមានប្រភពកំណើតតាំងពីបុរាណកាល នៃប្រវត្តិសាស្ត្រមនុស្សម្លេះ។


អ្វីទាំងអស់តែងមានប្រវត្តិផ្ទាល់របស់វា។ យ៉ាងហោចណាស់ ចម្លើយនៃសំណួរ និងចម្ងល់ស្តីពីពិភពលោក សព្វថ្ងៃអាចនិងទទួលបាន បន្ទាប់ពីយើងសិក្សាដំណើរដើមទង ស្ថានការណ៍ពីអតីតភ្ជាប់រហូតមកដល់កំឡុងពេល បច្ចុប្បន្ន។ បញ្ហាដែលត្រូវស្វែងរកគឺ ព្រឹត្តិការណ៍អតីតកាល កំលាំង ការរៀបចំ ទស្សនៈផ្សេង ឬការពិតដែលជះ ឥទ្ធិពលលើស្ថានការណ៍បច្ចុប្បន្ន ដែលអ្នកតែងតែមានចម្ងល់។ បើអ្នកយល់ពីអំពីឥទ្ធិពលពីអតីតកាលកាន់តែច្រើន នោះអ្នកកាន់តែចេះដឹងអំពីស្ថានការណ៍បច្ចុប្បន្នដែលអ្នកចង់ដឹង។

ប្រវត្តិសាស្ត្រ និងពិភពលោកបច្ចុប្បន្ន

[កែប្រែ]


មនុស្សយើងគ្រប់គ្នាតែងមានចម្ងល់មិនចេះអស់មិនចេះហើយ។ កាលពីពេលយើងនៅក្មេង យើងតែតែសួរ ឪពុកម្តាយយើងជាច្រើន ក្នុងនោះមានសំនួរដែលចាប់ផ្តើមដោយពាក្យថា “ហេតុអ្វី?”។ លុះដល់ពេលយើងធំ យើង នៅតែបន្តសួរសំណួរប្រហាក់ប្រហែលគ្នានេះ ព្រោះថាយើងទាំងអស់គ្នាចង់ដឹងចង់យល់អំពីអ្វីៗដែលមាននៅជុំវិញ ខ្លួនយើង ក៏ដូចជាអាថ៌កំបាំងនៅលើពិភពលោកយើងនេះ។ ដោយសារតែអ្វីគ្រប់យ៉ាងមានប្រវត្តិ កំណើតដើមទង របស់វា អ្នកប្រវត្តិសាស្ត្រអាចមានចម្លើយសំរាប់ ភាគច្រើននៃចម្ងល់ និងសំណួរអំពីពិភពលោកនេះ តាមរយៈការ សិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ។

តើប្រវត្តិវិទូបំពេញកិច្ចការរបស់ខ្លួនយ៉ាងដូចម្តេច?

[កែប្រែ]


កិច្ចការដែលប្រវត្តិវិទូត្រូវធ្វើមិនមែនជាការងាយស្រួលប៉ុន្មាននោះទេ។ ពួកគេព្យាយាមប្រើប្រាស់ការ ស្រាវជ្រាវ និងអង្កេតរបស់ពួកគេលើហេតុការណ៍ប្រវត្តិសាស្ត្រ ដើម្បីដោះស្រាយបញ្ហានានា នាពេលបច្ចុប្បន្ន ឬ នាពេលអនាគត។ ដូចត្រូវបានបញ្ជាក់ខាងលើ ប្រវត្តិវិទូព្យាយាមស្វែងរកចម្លើយសំរាប់ចម្ងល់នានា។ តើជាកិច្ចការ របស់ពួកគេឬ ក្នុងការឆ្លើយនឹងសំណួរដូចជា “តើខ្ញុំជាមនុស្សគួរឱ្យស្រលាញ់ដែរឬទេ?” “តើនរណាជាមនុស្សឆ្លាត ជាងគេនៅក្នុងពិភពលោកនេះ?” ... ? ទេ ទាំងនេះមិនមែនជាកិច្ចការរបស់ប្រវត្តិវិទូទេ ព្រោះវាជារឿងឥត ប្រយោជន៍ ថែមទាំងជាសំណួរឡប់ៗទៀតផង។


ដូចនេះ ប្រវត្តិវិទូមិនត្រឹមតែខិតខំព្យាយាមរកចម្លើយដោះស្រាយបញ្ហាប៉ុណ្ណោះទេ ពួកគេថែមទាំងត្រូវ គិតគូរថា តើបញ្ហាមួយណាដែលសំខាន់ និងផ្តល់អាទិភាពដល់បញ្ហាដែលសំខាន់ជាងគេ។ ជម្រើសសំរាប់បែងចែក អាទិភាពសំរាប់បញ្ហាទាំងអស់នេះ គឺអាស្រ័យទៅលើគុណតម្លៃផ្ទាល់ខ្លួន. ការយកចិត្តទុកដាក់ពីមនុស្សដែលគាំទ្រ កិច្ចការរបស់ពួកគេ. កាលៈទេសៈដែលប្រវត្តិវិទូនោះកំពុងជួបប្រទះ ឬរស់នៅ ឬក៏ការរួមផ្សំនៃកត្តាទាំងអស់នេះ។ ប្រវត្តិវិទូក៏ត្រូវពិចារណាផងដែរទៅលើភស្តុតាង ឬសាក្សី ដែលខ្លួនជ្រើសយកសំរាប់ការសិក្សាស្រាវជ្រាវ។ ឧទាហរណ៍ ៖ តើភស្តុតាងទាំងនោះ គួរឱ្យជឿជាក់បានដែរឬទេ? តើវាមានភាពត្រឹមត្រូវកំរិតណា ហើយមានភាព លំអៀងកំរិតណាដែរ? ក្នុងករណីមានឯកសារដែលនិយាយខុសគ្នាលើបញ្ហាតែមួយ គេត្រូវគិតថា តើមួយណាត្រឹម ត្រូវ (ឬត្រឹមត្រូវជាង)?

ឯកសារយោង

[កែប្រែ]


ដកស្រង់ពីឯកសារបង្រៀនស្តីពី វិធីសាស្ដ្រស្រាវជ្រាវបែបប្រវត្តិវិទ្យា ដោយ [១] Archived 2011-07-22 at the វេយប៊ែខ ម៉ាស៊ីន. [២] Archived 2008-12-04 at the វេយប៊ែខ ម៉ាស៊ីន. [៣]