តេង សុធា

ពីវិគីភីឌា
តេង សុធា
TENG SOTHEA
កើត10 កក្កដា 1982

ប្រវត្តិរូប[កែប្រែ]

លោក តេង សុធា (អង់គ្លេស: TENG SOTHEA ) ជាសហគ្រិន វិនិយោគិន ជនជាតិខ្មែរ លោកគឺជាស្ថាបនិក នាយក​ប្រតិបត្តិ សមាគមសប្បុរសធម៍ មេត្តា ចាប់ពីឆ្នាំ ២០២២។ លោក តេង សុធា កើតថ្ងៃ ទី 10 ខែ កក្កដា ឆ្នាំ 1982 ក្នុងខេត្តកំពត ក្នុងប្រទេសកម្ពុជា។ សព្វថ្ងៃលោកគឺជាប្រធានសមាគមសប្បុរសធម៍ មេត្តា ដែលបង្កើតឡើងក្នុងឆ្នាំ 2022 ក្នុងគោលបំណងប្រមូលផ្តុំនូវថវិកាជួយទៅដល់ ចាស់ជរា សិស្សសាលាមានជីវភាពខ្វះខាត និងក្មេងកំព្រានៅតាមមណ្ឌលកុមារកំព្រា។ សព្វថ្ងៃលោកមានគ្រួសារនិងកូនហើយពួកគាត់បានស្នាក់នៅភ្នំពេញដើម្បីគ្រប់គ្រងអាជីវកម្មរបស់គាត់។

ការងារ​សង្គម[កែប្រែ]

លោកបានចូលរួមការងារក្នុងសង្គមផងដែរជាមួយនិង សមាគមសប្បុរសធម៌ មេត្តា META Charity Association របស់លោក។ META Charity Association សមាគមសប្បុរសធម៌ មេត្តា ជាសមាគមន៏ដែលលោកបានបង្កើតឡើងដើម្បីរ៉ៃអង្គាសថវិការជួយ ចាស់ជរា បរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា កុមារកំព្រា កុមារមានរាងកាយមិនគ្រប់គ្រាន់ និងជាពិសេសគឺផ្តល់អាហាររូបករណ៏ដល់សិស្សសាលាដែលមិនមានថវិការមិនគ្រប់គ្រាន់។ជារៀងរាល់ឆ្នាំ គ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ តែងតែកើតមាននៅក្នុងប្រទេសកម្ពុជា ដូចច្នេះហើយភាពទាំងនេះវាពិតជាប៉ះពាល់យ៉ាងខ្លាំងទៅលើកុមារ ជាពិសេសកុមារកំព្រា ពិការ អ្វីដែលពួកគាត់ត្រូវការគឺ អាហារ ការព្យាបាល ការសិក្សារ ការស្នាក់នៅ របស់របរប្រើប្រាស់ បែបនេះហើយទើប លោក តេង សុធា លោក សុខ ប៊ុនឆេង និង លោក អៀប សំនៀងខេមរា បានសហការណ៏គ្នាបង្កើតអង្គការសប្បុរសធម៌ មេត្តានេះឡើង។ សមាគមសប្បុរសធម៌ មេត្តា ជាអង្គការមិនស្វែងរកប្រាក់ចំនេញ។ ជារៀងរាល់សប្តាហ៍ អង្គការនេះតែងតែប្រមូលថវិការពីមហាជនដើម្បីប្រមូលទិញអាហារ និងរបស់របរប្រើប្រាស់ដើម្បីចែកជូនកុមារនៅតាមមណ្ឌលកុមារកំព្រា។

គោលបំណង[កែប្រែ]

សមាគមសប្បុរសធម៌ មេត្តា ដែលលោក តេង សុធា បង្កើតឡើងក្នុងគោលបំណង

  1. ផ្តល់អាហាររូបករណ៏ដល់សិស្ស និស្សិត
  2. ផ្តល់សម្ភារះសិក្សា អាហារ និង​សុខុមាលភាព ដល់ កុមារកំព្រា កុមារពិការ និងជនក្រីក្រនៅក្នុងសហាគមន៍។

ឯកសារយោង[កែប្រែ]

  1. [១]
  2. [២]
  3. [៣]
  4. [៤]
  5. [៥]
  1. លោក តេង សុធា លោក អៀប សំនៀងខេមរា និង ក្រុមការងាររបស់ សមាគមសប្បុរសធម៌ មេត្តា – META Charity Association បាននាំយកនៅគ្រឿងបរិភោគ អំនោយយកទៅចែកជូន កុមារជាច្រើននាក់នៅក្នុងមណ្ឌល សមាគមន៍ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ Archived 2022-12-14 at the វេយប៊ែខ ម៉ាស៊ីន. ចេញផ្សាយដោយ www.csnews-live.com ថ្ងៃទី 14 ខែ ធ្នូរ ឆ្នាំ 2022
  2. សមាគមសប្បុរសធម៍ មេត្តា បានដឹកនាំក្រុមការងារពាំនាំយកអំណោយចែកជូនដល់មណ្ឌលកុមាកំព្រា (មណ្ឌលកុមារមែកឈើ) Archived 2022-12-14 at the វេយប៊ែខ ម៉ាស៊ីន. December 14, 2022
  3. សមាគមសប្បុរសធម៌ មេត្តា META Charity Association ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2022 by Pich News 14/12/2022
  4. META Charity Association distributes food to many children in the New Smile of Hope Children Association ByGetNews in digitaljournal.com Published (December 12, 2022)
  5. សមាគមសប្បុរសធម៌ មេត្តា META Charity Association ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2022 ក្នុងគោលបំណងជួយទៅដល់កុមារកំព្រានៅតាមមណ្ឌល Archived 2023-01-03 at the វេយប៊ែខ ម៉ាស៊ីន. by នុត ច័ន្ទបញ្ញា December 14, 2022 in ព័ត៌មានជាតិ