Jump to content

តេមិយជាតក

ពីវិគីភីឌា

រឿងតេមិយជាតក មានន័យសេចក្ដីសង្ខេបថា: ក្នុងកាលកន្លងទៅហើយ មានក្សត្រមួយអង្គព្រះនាមកាសិករាជ និងអគ្គមហេសីព្រះនាមចន្ទា សោយរាជ្យនៅនគរពារាណសី។អស់រយៈពេលកន្លងផុតទៅព្រះអង្គពុំមានបុត្រមួយឡើយធ្វើឲ្យអ្នកនគរមានការភ័យខ្លាចបាត់បង់រាជវង្សទើបព្រះអង្គបានឲ្យស្នំ១ម៉ឺន៦ពាន់ និងមហេសីបួងសួងសុំបុត្រ ។ ដោយអំណាច បារមីនៃការបួងសួង ហើយព្រះបាទមទ្ទរាជ ជាព្រះបិតានាងចន្ទា ជាអ្នកកាន់នូវឧបោសថទើបព្រះអង្គទទួល បាន បុត្រាមួយអង្គព្រះនាមតេមិយ។ កាលព្រះពោធិសត្វចម្រើនវ័យបាន ១ខែ ពួកស្នំបានយកព្រះអង្គទៅគាល់ ព្រះរាជានៅទីន័ង្គ វិនិច្ឆ័យទោសចោរ៤នាក់ ។ ចោរមា្នក់តូ្រវវាយដោយផ្ដៅខ្វាប់ ចោរម្នាក់ដាក់ច្រវាក់ក្នុងពន្ធធនាគារចោរម្នាក់ ត្រូវសម្លាប់ដោយលំពែង ហើយម្នាក់ទៀតដោតឆ្កាងនឹងអណ្តោត ។ ក្រោយព្រះសណ្នាប់ព្រះរាជកុមារមាន ការ ភ័យក្លាចទើបព្រះបិតាយកព្រះអង្គទៅផ្ដេកក្នុងមហាមន្ទីរក្រោមស្វេតច្ឆត្រ នៅពេលឃើញស្វេតច្ឆត្រព្រះ ពោធិសត្វ មានការភ័យក្លាចដោយស្សរញ្ញាណ ដោយសារការសោយរាជ្យ និងអំពើដែលជានរកបានធ្វើឲ្យព្រះអង្គធ្លាក់ក្នុងឋាននរកអស់រយៈពេល៨ម៉ឺនឆ្នាំ ។ ក្នុងកាលនោះមានទេវតារក្សាស្វេតច្ឆត្រ ដែលជាអតីតមាតា បានបញ្ចេញនូវកលកិច្ចប្រាប់ព្រះពោធិសត្វ ដោយឲ្យព្រះអង្គមិនខ្វិន ត្រូវធ្វើខ្វិន មិនថ្លង់ ត្រូវធ្វើថ្លង់ មិនគត្រូវធ្វើគ ទោះអ្នកទាំងពួងថា ព្រះអង្គល្ងង់ក៏ដោយចុះនោះព្រះអង្គនឹងបានសេចក្ដីចម្រើនដល់អ្នកដោយ វិធីយ៉ាងនេះ។ ព្រះរាជាទ្រង់ជ្រាបថាបុត្រមិនមានចលនាទើបហៅព្រាហ្មណ៍ទាំងឡាយមកប្រជុំប៉ុន្តែព្រាហ្មណ៍ ទាំង នោះយល់ថា ជើងមិនខ្វិន ចង្ការមនុស្សគក៏មិនមែន ត្រចៀកមនុស្ស ថ្លង់ក៏មិន មែន ឃើញដូចនេះទើប ព្រះអង្គពិសោធន៍ដោយវិធី១៦ប្រការគឺ:

១.ការពិសោធដោយ ចំណីអាហារ

២.ការពិសោធដោយ ផលានុផល

៣.ការពិសោធដោយ គ្រឿងកីឡា

៥.ការពិសោធដោយ ភ្លើងឆេះផ្ទះ

៦.ការពិសោធដោយ ដំរីចុះប្រេង

៧.ការពិសោធដោយ ពស់

៨.ការពិសោធដោយ មហោស្រព

៩.ការពិសោធដោយ គ្រឿងអាវុធប៉ារ៉ាម៉ាណូ

១០.ការពិសោធដោយ សូរស័ព្ទត្រៃស័ង្ខ

១១.ការពិសោធដោយ សូរស័ព្ទស្គរ

១២.ការពិសោធដោយ ពន្លឺភ្លើងប្រទីប

១៣.ការពិសោធដោយ រុយ

១៤.ការពិសោធដោយ គ្រឿងសម្អុយ

១៥.ការពិសោធដោយ ដុតភ្លើងឆ្អើរ

១៦.ការពិសោធដោយមាតុគ្រាម

តេមិយកំពុងលើករទេះនៅមុខនាយសារថី ជារូបភាពនៅវត្តមួយនៃខេត្តក្រចេះ

គំនិត ហើយព្រះមហាក្សត្របានប្រជុំព្រាហ្មណ៍៍ទាំងអស់មកបន្ទោស ដោយប្រការផ្សេងៗ ពួកព្រាហ្មណ៍ទាំងនោះមានការអាក់អន់ចិត្ត ទើបទាយថាព្រះរាជ កុមារ ជា ”កុមារកាឡណ្ណី” ។ ការបើទុកក្នុងព្រះនគរ នឹងនាំឲ្យមានក្ដីវិនាសអន្តរាយត្រូវតែយកទៅកប់ចោល ក្នុងព្រៃដើម្បីសម្លាប់ចោល។ ប៉ុន្តែព្រះនាងចន្ទាអង្វរឲ្យព្រះស្វាមីឲ្យព្រះរាជបុត្រឡើងសោយរាជ្យ បានត្រឹមតែ ៧ ថ្ងៃក៏បានទើបព្រះរាជាអនុញ្ញាតឲ្យឡើងសោយរាជ្យ ។ លំដាប់ក្រោយមកព្រះបាទកាសិករាជ បានឲ្យសារថី ទឹមរទេះអព្វមង្គលដឹកនាំព្រះរាជាទៅទិសខាងលិច ។ ប៉ុន្តែដោយអំណាចបារមីរបស់ព្រះពោធិសត្វទេវតាបាន ប្រែក្លាយជារទេះទឹមដោយមង្គល ហើយធ្វើដំណើរទៅទិសខាងកើត។ នៅពេលនាយសារថីកំពុងជីករណ្តៅ នោះព្រះពោធិសត្វបានក្រោកច្របាច់ព្រះហត្ថាឆ្វេងស្ដាំ និងព្រះបាទា ហើយស្រដីទៅនាយសារថីថា ព្រះអង្គ មិនមែនខ្វិន មិនគ មិនថ្លង់ឡើយ នាយសារថីមានការត្រេកអរ ហើយឲ្យព្រះរាជាទៅនគរវិញតែត្រូវព្រះ ពោធិ សត្វបដិសេធ ដោយសុខចិត្តនៅក្នុងព្រៃសន្សំកុសលផលបុណ្យ ជាអ្នកមានព្រហ្មចរិយាធម៌ និងចាកផុត ចេញពីភាពភិតភ័យដោយអំពើនរកនិងរាជ្យសម្បត្តិ។ ដោយស្តាប់បន្ទូលយ៉ាងក្បោះក្បាយនាយសារថីបានសុំបួសក្នុងព្រះរាជដំណាក់ ព្រះអង្គតែព្រះអង្គមានបន្ទូលថា នាយសារថីចូរអ្នកប្រគល់រថ ហើយធ្វើឲ្យខ្លួនអស់ បំណុលសិនទើបបានសម្រេចបាននូវបព្វជា្ជព្រោះបព្វជា្ជ រមែងសម្រេចដល់បុគ្គលមិនមានបំណុល ជាកម្ម ដែលពួកឥសីសរសើរ។ កាលនោះនាយសារថីបាននាំដំណឹងទៅដល់ព្រះរាជា និងព្រះមហេសីទើបព្រះអង្គទ្រង់យាង មកទតព្រះរាជបុត្រដោយផ្ទាល់។ លុះមកដល់ព្រៃព្រះពោធិសត្វ ធ្វើបដិសណ្ឋារកិច្ចចំពោះមាតាបិតា ហើយឲ្យ ព្រះមាតាបិតាគង់លើស្លឹកឈើដោយសោយព្រះឧណ្ណោទក ដែលដោយស្ងោរស្លឹកឈើមិនមានរសជាតិប្រៃ ។ តែព្រះរាជាមានបន្ទូលថា “ ខ្ញុំមិនបរិភោគទេខ្ញុំបរិភោគតែបាយស្រូវសាលីដោយសាច់ដ៏ល្អនោះសេចក្ដីអស្ចារ្យ នឹងកើតមានដល់ខ្ញុំ ចូរកូនសោយរាជ្យចុះ ។ “ ប៉ុន្តែព្រះពោធិ សត្វមានបន្ទូលថា « អាត្មាភាព នឹងប្រព្រឹត្ត ព្រហ្ម ចរិយាធម៌ពុំត្រូវការរាជសម្បត្តិទេ ព្រោះក្មេងៗ ក៏គង់តែស្លាប់យប់ថ្ងៃកន្លងផុតទៅ ទឹកដែលហូរហើយមិនវិល ត្រលប់ ហើយអាយុជីវិតមនុស្សក៏យ៉ាងនេះដែរ។ ជាងនេះភរិយាក៏គង់តែ ស្លាប់ផ្លែឈើទាំងឡាយក៏គង់តែជ្រុះ ជនខ្លះដែលឃើញតែពេលព្រឹកមិនឃើញពេលល្ងាចឯខ្លះទៀតឃើញតែពេលល្ងាចមិនឃើញពេលព្រឹកសេចក្ដីព្យាយាម ក្នុងកុសល គេគួរធ្វើក្នុងថ្ងៃនេះឯងបុគ្គលណា ដឹងថា”សេចក្ដីស្លាប់នឹងមានក្នុ្ងងថ្ងៃស្អែក”។» “អាត្មា ភាពផុតស្រលះហើយអំពីចំណង់ គឺការប្រាថ្នាទ្រព្យមិនត្រូវការរាជ្យសម្បត្តិទេ សុខចិត្តនៅក្នុងព្រៃបួសធ្វើអំពើ ជាកុសល ប្រព្រឹត្តព្រហ្មចរិយាធម៌ ។ ”កាលនោះព្រះបាទកាសិករាជ និងព្រះនាងចន្ទាព្រមទាំងស្នំ១ម៉ឺន៦ពាន់ហើយព្រមទាំងបរិវារសព្វព្រះហឫទ័យ នឹងទ្រង់សាងផ្នួសទើបទ្រង់ឲ្យចំហរទា្វរឃ្លាំងទាំងអស់ និងទ្វារផ្សារហើយទៅកសាងបុណ្យ កុសល នៅពេញអាស្រមមានចម្ងាយ៣យោជន៍បានសម្រេចនូវសមាបត្តិ៨ និងអភិញ្ញាណ៥ទាំងអស់គ្នា។ ហើយបានសម្រេចនូវសមាបត្តិដូចគ្នាលុះស្លាប់ទៅបានកើតជាទេវតានៅធក្កមាវចរសួគ៌ ហើយអ្នកទាំងឡាយ ដែលបានបួសរៀនគឺជាពុទ្ធបរិស័ទនៃព្រះពោធិសត្វ។

ឯកសារយោង

[កែប្រែ]