Jump to content

តោ

ពីវិគីភីឌា

ទំព័រគំរូ:Ficha de taxón

តោ ​សិង្ហ (អង់គ្លេស: Lion ) គឺ ចម្លាក់តោភាគច្រើននៅក្នុងរចនាបថកោះកេរ បដិមាត្រូវបានគេឆ្លាក់ពីថ្មភក់ យើងកម្រឃើញមានរូបធ្វើអំពីសំរឹទ្ធណាស់។ ចម្លាក់សត្វតោធ្វើអំពីសំរឹទ្ធឈរលើទម្ររាងមូលភ្ជាប់ជាមួយសត្វតោតែម្តង។ តោមានភ្នែកក្រឡោតមូល រោមចិញ្ជើមក្រាស់ បង្ហាញចង្កូមនិងធ្មេញយ៉ាងមុតស្រួច សក់រួញធ្លាក់ចុះដូចទឹករលកតាមថ្នាក់ៗ បង្កើតបាននូវគំរូមួយពីដងខ្លួនលោង ហើយចម្លាក់តោដើរតួនាទីយ៉ាងសំខាន់ជាឆ្មាំការពារប្រាសាទនៃលំនៅស្ថានរបស់អាទិទេព សត្វនេះជានិមិត្តរូបនៃភក្តីភាព ជំនឿដែលពាក់ព័ន្ធទេវកថាឥណ្ឌារវាងព្រះមហឹង្ស កើតឡើងដោយភ្លើងកំហឹងរបស់អាទិទេពទាំងអស់ ដើម្បីសម្លាប់អសុរៈក្បាលក្របី។ គេតែងតែឆ្លាក់សត្វគ្រប់ប្រភេទហាមាត់បញ្ចេញសូរសំឡេងគ្រហឹម បង្អើលសត្វនិងបណ្តាលឧបទ្រព្យទាំងឡាយ។ ជើងមុខទាំងពីរប្រកបដោយក្រចកយ៉ាងមុតលើឡើងខ្ពសើជាងកាយវិការហាក់ដូចជាសង្ក្រប់អ្វីមួយជាលក្ខណៈចាំវាយប្រហារសត្រូវ។ លក្ខណៈបែបនេះឆ្លុះបញ្ចាំងពីសត្វមានចលនា ដែលបង្ហាញពីរបាំខ្មែរហើយនៅតែជាវប្បធម៌សំខាន់រហូតដល់ពេលបច្ចុប្បន្ន។ ក្នុងរបាំងខ្មែរមានប្រវត្តិយូរលង់មុនសម័យអង្គរ(សតវត្សរ៍ទី៦-៨)មកម្ល៉េះ ការសម្តែងតាមរយៈកាយវិការនិងឥរិយាបថដងខ្លួន តែងតែបង្ហាញតាមចម្លាក់ខ្មែរ។ សិលាចារឹកខ្មែរជាអនេករៀបរាប់អំពីដង្វាយ ជាអ្នករាំ អ្នកច្រៀង និងតន្ត្រីថ្វាយដល់ទេពផ្សេងៗនៅតាមប្រាសាទ[]

កំណត់

[កែប្រែ]
  1. Emma C.Bunker & Douglas Latchford,2011,Khmer Bronzes,p.152