Jump to content

តំបន់ការពារធម្មជាតិ

ពីវិគីភីឌា

ក្រសួងបរិស្ថានបានសហការណ៍ជាមួយក្រសួងពាក់ព័ន្ធ និងអង្គការអន្តរជាតិមួយដោយបានជួយគាំទ្រពីថ្នាក់ដឹកនាំ ហើយបានបង្កើតឡើងនូវតំបន់ធម្មជាតិចំនួន ២៣កន្លែង និងបានចុះហត្ថលេខាដោយ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ ដោយមានកិច្ចសហការពីអន្តរជាតិ និងមានការផ្តល់យោបល់ពីស្ថាប័នពាក់ព័ន្ធ បានចែកចំណាក់ថ្នាក់តំបន់ការពារធម្មជាតិជា ០៤ក្រុមធំៗរួមមានដូចជា[]

  1. ចំណាត់ថ្នាក់ឧទ្យានជាតិមានចំនួន ០៧កន្លែងគឺ គីរីរម្យ បូកគោ រាម កែប វីរៈជ័យ ភ្នំគូលែន និងបុទុមសាគរ ដែលមានផ្ទៃដីសរុបចំនួន ៨៧១​២៥៩ ហត។
  2. ចំណាក់ថ្នាក់តំបន់ដែនជំរកសត្វព្រៃចំនួន ១០កន្លែងគឺ ភ្នំឱរាល់ ភ្នំសំកុស ពាមក្រសោប រនាមដូនសំ គូលែនព្រហ្មទេព បឹងពែរ លំផាត់ ភ្នំព្រេច ស្នួលនិងភ្នំនាមលៀវ ដែលមានផ្ទៃដីសរុប ២០៥០០០០ហត។
  3. ចំណាត់ថ្នាក់តំបន់ការពារទេសភាពមានចំនួន ០៣កន្លែងគឺ តំបន់អង្គរ បន្ទាយឆ្មារ និងតំបន់នៅជាប់ព្រំដែនខេត្តព្រះវិហារ ដែលមានផ្ទៃដីសរុបចំនួន ៩៧០០០ហត។
  4. ចំណាត់ថ្នាក់តំបន់ប្រើប្រាស់ច្រើនយ៉ាងមានចំនួន ៣កន្លែងគឺ នៅដងពែងក្នុងខេត្តកោះកុង សំឡូត និងបឹងទន្លេសាប ដែលមានផ្ទៃដីសរុបចំនួន ៤០៣៩៥០ហត។

ឯកសារយោង

[កែប្រែ]
  1. បណ្ឌិត គឹម ប៊ុនណារ៉ា បណ្ឌិត ឯក រដ្ឋា អនុបណ្ឌិត​ ឯក ខេឌី អនុបណ្ឌិត សាំង ចន្ធូ សៀវភៅ អេកូទេសចរណ៍ ភ្នំពេញ ឆ្នាំ២០១០ ទំព័រទី៥០