ត្រសក់
Appearance
![](http://upload.wikimedia.org/wikipedia/commons/thumb/3/31/114_Cucumis_sativus_L.jpg/220px-114_Cucumis_sativus_L.jpg)
ត្រសក់ ឬ តាសក់ គឺជាឈ្មោះវល្លិដំណាំមានផ្លែជាអាហារសំរាប់មនុស្សនិងសត្វ ត្រសក់មានច្រើនប្រភេទគឺ តាសក់ស្រូវ, តាសក់ផ្អរ។ ត្រសក់គឺជាវល្លិដែលដុះចាក់ឬសនៅក្នុងដី ហើយដុះឡើងជាទ្រនុង ឬ រុំជុំវិញជំនួយដោយសរសៃពួរពណ៌ស្តើងស្ថិតព័ទ្ធជុំវិញជារាងវង់។ រុក្ខជាតិនេះក៏អាចចាក់ឬសនៅក្នុងមជ្ឈដ្ឋានដែលដីមានជីវជាតិល្អធំទូលាយ ដែលវានឹងលាតសន្ធឹងតាមផ្ទៃដី ឬ ទ្រើង(ឫស្សី) ជំនួសឱ្យរចនាសម្ព័ន្ធទ្រទ្រង់របស់ត្រសក់។
![](http://upload.wikimedia.org/wikipedia/commons/thumb/d/d7/Cucumbers_1.jpg/220px-Cucumbers_1.jpg)
ផ្លែឈើ នៃពូជត្រសក់ធម្មតាគឺមានរាងជាស៊ីឡាំង ប៉ុន្តែត្រូវបានពន្លូតដោយចុងស្តើង ហើយអាចមានទំហំធំរហូតដល់ ៦២ សង់ទីម៉ែត្រ (២៤អ៊ីញ) និង ១០សង់ទីម៉ែត្រ (៤ អ៊ិន្ឈ៍) នៅក្នុងអង្កត់ផ្ចិតវា។ ផ្លែត្រសក់មានទឹក៩៥%ជាដំណាំហូបដ៏សំខាន់សំរាប់មនុស្សក្នុងការរស់នៅ។