Jump to content

ត្រស្តិសង្ក្រាន្ត

ពីវិគីភីឌា

ត្រស្ដិ ( ន. ) [ត្រស់ ] ឈ្មោះ​ព្រះ​រាជ​ពិធី​មួយ​ប្រភេទ ធ្វើ​ក្នុង​វេលា​យប់ ១៤ រោច​ខែ​ផល្គុន; ក្នុង​រជ្ជកាល​ពី​បុរាណ​ហៅ​ថា ពិធី​បញ្ជាន់​ត្រស្ដិ, សម័យ​ឥឡូវ​ហៅ​ថា ពិធី​ភាណយក្ខ ឬ ពិធី​សូត្រ​ភាណយក្ខ ។ ពាក្យ​ថា ត្រស្តិ នេះ ក្លាយ​មក​ពី​ភាសា​សំស្រ្កឹត​ថា ត្រុដ កិ. “កាត់, ផ្ដាច់”; ត្រុដិ ន. “ដំណើរ​កាត់, ការ​ផ្ដាច់”; ក្នុង​ព្រះ​រាជ​ពិធី​នេះ​ សំដៅ​យក​សេចក្ដី​ថា “ដំណើរ​ផ្ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី”; មាន​ទំនង​ជា​លំអាន​ឲ្យ​យល់​បាន​ថា កាល​ពី​ក្នុង​សម័យ​បុរាណ​លោក​ហៅ​ព្រះ​រាជ​ពិធី​នេះ​ថា ពិធី​ត្រុដិ ឬ ពិធី​បញ្ជាន់​ត្រុដិ ព្រោះ​សព្វ​ថ្ងៃ​នេះ បណ្ដា​ជន​ក្នុង​ខែត្រ​សៀមរាប នៅ​ហៅ​ភ្លេង, ចម្រៀង​មួយ​ប្រភេទ​ថា ភ្លេង​ត្រុដិ, ច្រៀង​ត្រុដិ (ត្រុត), គេ​លេង​តែ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី, ស​ហេតុ​ឲ្យ​យល់​ច្បាស់​ថា ត្រុដិ នេះ​ហើយ​ក្លាយ​មក​ជា​ពាក្យ​ថា ត្រស្ដិ ។ ពិធី​បញ្ជាន់​ត្រស្ដិ​នេះ​ពី​បុរាណ​ជាន់​ដើម ចួន​ណា​លោក​ហៅ​ថា ពិធី​សម្ពច្ឆរច្ឆិន្ន ឬ​សម្ពច្ឆរច្ឆិន្ន​ពិធី “ពិធី​ផ្ដាច់​ឆ្នាំ” ។ []

ឯកសារយោង

[កែប្រែ]
  1. "ត្រស្តិ". Chuon Nath's Khmer-Khmer Dictionary. 1993.