ត្រឡាច

ពីវិគីភីឌា

ត្រឡាច គឺជាវល្លិស្រុកមួយប្រភេទ មានផ្លែប្រើជាបន្លែក៏បាន ធ្វើតំណាប់ក៏បាន ជាដំណាំមានប្រយោជន៍ដ៏សំខាន់ក្នុងប្រទេសឥណ្ឌូចិន។ ត្រឡាច ជារុក្ខជាតិវល្លិផ្លែវាអាចមានទម្ងន់ ពី ១- ៦គីឡូ រាងធំមូលវែង ហើយគេដាំវាដើម្បីធ្វើជាបន្លែ។ ប៉ុន្តែ គេដឹងថាក្នុងត្រឡាចស្រស់ អាចមានសារធាតុគីមីមួយចំនួនដូចជា ជាតិទឹក៦៧,៤% សារធាតុប្រូទីត០,៤% សារធាតុលីពីត០,១% សារធាតុសែលុយឡូស០,៧%។ ចំពោះវីតាមីនវិញ នៅក្នុងផ្លែត្រឡាច មានការ៉ូទីន ០,០១មិល្លីក្រាម វីតាមីន B1 ០,០១ មិល្លីក្រាម វីតាមីន B2 ០,០២មិល្លីក្រាម វីតាមីន P.P ០,០៣ មិល្លីក្រាម និង វីតាមីន C ១៦ មិល្លីក្រាម។ ការញ៉ាំត្រឡាចចំនួន ១០០ ក្រាម វាផ្ដល់ ថាមពលបាន ១២ កាឡូរី។ [១]

រូបភាពនៃផ្លែត្រឡាច

ដំណាំត្រឡាច គឺជាប្រភេទដំណាំ វាលើដីក៏បាន ឬឡើងទ្រើងក៏បាន គេនិយមចូលចិត្តដាំ និងយកទៅធ្វើជាបន្លែ។គេអាចដាំបានគ្រប់រដូវ ការជ្រើសរើសរដូវដាំដុះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដាំដុះដំណាំគ្រប់ ប្រភេទ ទាំងអស់មិនថា ដំណាំណានោះទេ។ ដោយសារតែ ការដំាដុះនៅរដូវក្តៅ វាមានបញ្ហា ច្រើន ដែលប្រឈមមុខ ដូចជា កត្តាសត្វល្អិត បាក់តេរី វីរុស និងពពួកផ្សិត។

សូមមើលផងដែរ[កែប្រែ]

ឫស្សី

ផ្សិតចំបើង

ពោត

កៅស៊ូ

ដូងប្រេង

ផ្ការំដួល

ផ្កាកុលាប

ឯកសារយោង[កែប្រែ]

  1. "Winter melon (ត្រឡាច) -Hellokrupet". Hello Krupet. 2019-05-10. Retrieved 2023-09-19.