ត្រាខេត្តក្រចេះ
ត្រាខេត្តក្រចេះ ឬ និមិត្តសញ្ញាខេត្តក្រចេះ គឺជាត្រាប្រចាំខេត្តក្រចេះដែលមានទទឹកស្មើនឹង២ ភាគ ៣ នៃបណ្តោយត្រូវយោងប្រកាសលេខ២០៤០ ប្រកាស.ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវនិមិត្តសញ្ញាខេត្តក្រចេះ ។ និមិត្តសញ្ញាខេត្តក្រចេះមានរាង ខ្នាត និងរូបភាពដែលត្រូវបានកំណត់ដូចខាងក្រោម៖
-ទម្រង់រួម៖ រាងត្របកឈូកតំណាងឱ្យអត្តសញ្ញាណជាតិ និងជាប្រទេសគោរពព្រះពុទ្ធសាសនា
- គ្រុឌ៖ តំណាងឱ្យសភាវៈល្អ គ្រប់គ្រងដែនដី ក្លាហាន ការពារធម្មជាតិ និងខ្យល់
- នាគ៖ តំណាងឱ្យសភាវៈល្អ ភាពត្រជាក់ត្រជុំ គ្រប់គ្រងព្រះគង្គា ព្រះភិរុណ និងព្រះអគ្គី
- បល្ល័ង្គ៖ តំណាងឱ្យអរិយធម៌ជាតិ តាមរចនាបថភ្នំដា ក្បាច់ត្របកឈូកអង្គរឆែក
- ក្បាច់រចនា៖ តំណាងឱ្យវប្បធម៌ខ្មែរដ៏រុងរឿង
- ពណ៌មាស៖ តំណាងឱ្យភាពសំបូររុងរឿង (សុវណ្ណភូមិ)
- ពណ៌ដីលែង៖ តំណាងឱ្យធាតុថ្មរឹងមាំ - ពណ៌បៃតង៖ តំណាងឱ្យការអភិវឌ្ឍ ។ [១]
ឯកសារយោង
[កែប្រែ]- ↑ https://www.kratie.gov.kh/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%81%E1%9F%81%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%94%E1%9E%B6%E1%9E%8F%E1%9F%8B%E1%9E%8A%E1%9F%86%E1%9E%94%E1%9E%84