ត្រឹង ថាវី

ពីវិគីភីឌា
កែ ច័ន្ទមុនី
សមាជិករបស់Parliament
សម្រាប់ខេត្ត​ក្រចេះ
ក្នុងការិយាល័យ
២០១៣
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត (1951-04-04) 4 April 1951 (អាយុ 73)
ស្រុក​សំបូរ ខេត្ត​ក្រចេះ
គណបក្ស​នយោបាយគណបក្សប្រជាជនកម្ពុជា


លោក​ជំទាវ ត្រឹង ថាវី​ គឺ​ជា​​តំណាង​រាស្ត្រ មណ្ឌលក្រចេះ របស់​គណបក្សប្រជាជនកម្ពុជា នៅ​អណត្តិ​​ទី៤-ទី៥។

ប្រវត្តិ[កែប្រែ]

លោក​ជំទាវ ត្រឹង ថាវី កើត​នៅ​ថ្ងៃ​ទី០៤ ខែ​មេសា ឆ្នាំ​១៩៥១ នៅភូមិ​សណ្ដាន់ ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្ត​ក្រចេះ។

ការ​សិក្សា[កែប្រែ]

   ១៩៩៧ : វិញ្ញាប័ត្រ​បញ្ជាក់​ការ​សិក្សា​វគ្គ​សុក្រិត្យការ​មន្ត្រី​ជាន់​ខ្ពស់ សាលា​ភូមិន្ទ​រដ្ឋបាល ភ្នំពេញ
   ១៩៧៥ : វៀន​នៅ​មហាវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​មហាវិទ្យាល័យ​ឱសថ​សាស្ត្រ ភ្នំពេញ

ឡើង​កាន់​តំណែង[កែប្រែ]

លោក​ជំទាវ ត្រឹង ថាវី គឺ​ជា​តំណាង​រាស្ត្រ មណ្ឌលក្រចេះ របស់​គណៈបក្ស​ ប្រជាជន​កម្ពុជា នៅ​អណត្តិ​ទី​​៤ ពី​ឆ្នាំ​២០០៨ ដល់​២០១៣ និង​ជាលេខាធិការ​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍។

តំណែង​នានា[កែប្រែ]

   ១៩៩៦-២០០៤ : នាយ​ខុទ្ទកាល័យ​សាលា​ខេត្ត​ក្រចេះ
   ១៩៩៨ : សមាជិក​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ក្រចេះ ទទួល​បន្ទុក​កិច្ចការ​រដ្ឋបាល

ជីវិត​គ្រួសារ[កែប្រែ]

លោក​ជំទាវត្រឹង ថាវី​ រៀប​អាពាហ៍​ពិពាហ៍ និង​មាន​កូន​ចំនួន​២​នាក់។

មើលផងដែរ[កែប្រែ]

ឯកសារយោង[កែប្រែ]