Jump to content

ថាតអ៊ីនហាង

ពីវិគីភីឌា

(ភាសាឡាវ: ພຣະທາດອີງຮັງ, ព្រះធាតុអីងហ័ង ; ភាសាអង់គ្លេស: That I ng Hang) មានទីតាំងស្ថិតនៅស្រុក Kayasone Phomvihane ខេត្ត​សុវណ្ណខេត្តប្រទេសឡាវ។

ទោះបីជាបច្ចុប្បន្នប្រាសាទត្រូវបានកែប្រែជាចេតិយក៏ពិតមែនប៉ុន្តែវត្ថុខ្មែរនៅតែត្រូវបានរកឃើញ។ នៅឆ្នាំ១៩១១គេបានរកឃើញផ្ដែរចនាបថថាឡាបរិវ៉ាត់-សំបូរព្រៃគុកតែបច្ចុប្បន្នវាបានបាត់ហើយ។ គេក៏ឃើញចម្លាក់ទេពប្រហែលក្នុងរចនាបថកំពង់ព្រះវាក៏បានបាត់ផងដែរ។ អ្វីដែលឃើញគឺចម្លាក់តោស្រដៀងនឹងតោនៅវត្តសរសរមួយរយដែរ។

ក្រៅពីថាតអ៊ីងហាងក៏មានថាតផងនិងប្រាសាទហឿនហិនដែលសល់រូបរាងជាប្រាសាទខ្មែរមាននៅខេត្តនេះផងដែរ។