Jump to content

ថ្នាំ Kanamycin

ពីវិគីភីឌា

(Kanamycin, Kanamycine, Kanacin, Kamycin, Kantrex...)

លក្ខណៈទូទៅ

[កែប្រែ]

Kanamycin ជាប្រភេទថ្នាំពណ៌ស រលាយក្នុងទឹក តែមិនរលាយក្នុងអាល់កុល aceton, benzen ទេ។ សូលុយស្យុងថ្នាំមាន pH ប្រហែល ៧,៨-៨,២ (បាស)។ Kanamycin ពុលតិចជាង Steptomycin និងប្រភេទAminosid ផ្សេងទៀត។

ក្រោយពេលចាក់១-២ ម៉ោង កំហាប់ជាតិថ្នាំនៅក្នុងឈាមមានកំរិតខ្ពស់ ហើយរក្សាប្រសិទ្ធិភាពក្នុងរយៈពេល ១២-១៨ ម៉ោង។

Kanamycin បញ្ចេញមកក្រៅជាសំខាន់ គឺតាមទឹកនោម និងតាមទឹកប្រមាត់។ ថ្នាំនេះមិនជ្រាបចូលក្នុងបំពង់រំលាយអាហារទេ ហេតុនេះបានជាគេប្រើជាប្រភេទចាក់សរសៃ ឬសាច់ដុំ ដើម្បីព្យាបាលជំងឺ (មិនមែនតាមផ្លូវរំលាយអាហារ)។

ប្រសិទ្ធភាព

[កែប្រែ]

Kanamycin មានប្រសិទ្ធភាពក្នុងការសម្លាប់ មីក្រុបទាំង Gram (+) និង Gram (-) ជាពិសេសមានប្រសិទ្ធភាពលើមីក្រុប Microbacterium, Tuberculosis (របេង), Escherichia Coli, Enterobacteria, Staphylococcus, Proteus, Salmonella, Klebsiella, Shigella។ ថ្នាំនេះក្នុងកំហាប់ទាបមានប្រសិទ្ធភាពទប់ទល់​មីក្រុបមិនឲ្យរីកដុះដាល។

កាលណាប្រើប្រភេទផឹក ថ្នាំនេះមិនជ្រាបតាមផ្លូវរំលាយអាហារទេ ដូច្នេះអាចប្រើក្នុងការព្យាបាលជំងឺផ្លូវពោះវៀន។

មុខសញ្ញាប្រើ

[កែប្រែ]

គេប្រើ Kanamycin ក្នុងការព្យាបាលជំងឺដូចតទៅនេះ ៖

ជំងឺមានមីក្រុបរាតត្បាត