Jump to content

ទន្លេបាទី

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ទនេ្លបាទី)

ទន្លេបាទីមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នុង ស្រុកបាទី ខេត្តតាកែវ។ ទន្លេបាទីមានចម្ងាយ៣៥.៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ រួចបត់ស្តាំចូលផ្លូវលំចម្ងាយប្រហែល២គីឡូម៉ែត្រ។ ទីនេះ​ជា​កន្លែង​ទេសចរ​មួយ​យ៉ាងសំខាន់​ក្នុង​ខេត្តតាកែវ ហើយក៏​ជា​កន្លែង​សក្ការបូជា​មួយ ផងដែរ ដែលមាន​ប្រាសាទបុរាណ២គឺ​ប្រាសាទតាព្រហ្ម ដែល​សាងសង់ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី៧ ដើម្បីឧទ្ទិស​ថ្វាយដល់​ព្រះពុទ្ធសាសនា​មហាយាន និង​មួយទៀត​គឺ​ប្រាសាទយាយពៅ ដែលមាន​ចម្ងាយ ១០០ម៉ែត្រ​ពី ប្រាសាទតាព្រហ្ម កសាងឡើង​ក្នុង​សតវត្ស​ទី១២ ទំហំ៧ម៉ែត្រ×៧ម៉ែត្រ។