ទន្លេព្រហ្មបុត្រ
ទន្លេព្រហ្មបុត្រ (ទេវនាគរី: ब्रह्मपुत्र ផ្រៈមៈពុត្រៈ; អង់គ្លេស: Brahmaputra) ជាទន្លេដ៏សំខាន់មួយរបស់ទ្វីបអាស៊ី មានបណ្ដោយ 2,900 គីឡូម៉ែត្រ មានប្រភពពីទិសអាគ្នេយ៍នៃខេត្តស្វយ័តទីបេ សាធារណរដ្ឋប្រជាជនចិន ដោយមានឈ្មោះជាភាសាទីបេថា "ទន្លេយ៉ារ៍ឡុងសាងប៉ូ (Yarlung Tsangpo)" [មានន័យថា ឈាមខត្តិយៈ]។បន្ទាប់មកហូរកាត់តំបន់ភាគខាងត្បូងទីបេ មានឈ្មោះហៅថា "ទន្លេឌីហាង (Dihang)" រួចហូរកាត់ជួរភ្នំហិម៉ាល័យ ក្នុងជ្រោះដ៏ធំ ហូរបត់ទៅទិសនិរតីឆ្លងកាត់ជ្រលងភ្នំអ័សស័ម ហូរទៅខាងត្បូងកាត់ប្រទេសបង់ក្លាដេសដែលត្រូវបានហៅថា "ទន្លេយមុនា (Jamuna)" រួចហូរមករួមជាមួយទន្លេគង្គា បង្កើតបានជាដីសណ្ដរដ៏ធំ ដែលគេចាត់ទុកជាតំបន់ស្រោចស្រប់ និងគមនាគមន៍ដ៏សំខាន់មួយ។
ទន្លេភាគច្រើនរបស់ឥណ្ឌា និងបង់ក្លាដេសតែងតែមានឈ្មោះជាភេទស្រី តែទន្លេព្រហ្មបុត្រមានឈ្មោះជាភេទប្រុស ក្នុងភាសាសំស្រ្កឹត ពាក្យថា "ព្រហ្មបុត្រ" ប្រែថា ឧរសរបស់ព្រះព្រហ្ម។ នៅក្នុងភាសាអាហុមហៅទន្លេព្រហ្មបុត្រថាទឹកផ្កាយខ្មោច រឺ ពន្លឺផ្កាយ
ប្រភពឯកសារយោង
[កែប្រែ]ព្រហ្មបុត្រ ព្រហ្មបុត្រ ព្រហ្មបុត្រ ក្រុម:ទន្លេនានាក្នុងទ្វីបអាស៊ី