ទិវាពិភពលោកគ្មានថ្នាំជក់
ទិវាពិភពលោកគ្មានថ្នាំជក់ (World No Tobacco Day) | |
---|---|
ចានកន្ទុយបារី ជាមួយផ្កាស្រស់ គឺជានិមិត្តិសញ្ញានៃទិវាពិភពលោកគ្មានថ្នាំជក់ | |
ប្រារព្ធដោយ | គ្រប់រដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ |
កាលបរិច្ឆេទ | ៣១ ឧសភា |
ទិវាពិភពលោកគ្មានថ្នាំជក់ (អង់គ្លេស: World No Tobacco Day អក្សរកាត់ WNTD) ត្រូវបានប្រារព្វឡើងទូទាំងពិភពលោកជារៀងរាល់ឆ្នាំនៅថ្ងៃទី ៣១ ឧសភា។ ទិវានេះមានគោលបំណងលើកទឹកចិត្តមិនឲ្យមានវត្តមាននៃថ្នាំជក់ ទោះបីជាក្នុងទម្រង់ ឬរូបភាពបែបណា ទូទាំងសកលលោកក្នុងរយៈពេល២៤ម៉ោង។ ទិវានេះក៏មានបំណងចង់ទាញចំណាប់អារម្មណ៍ជាសកលទៅលើការរីកដុះដាលដ៏គួរឲ្យព្រួយបារម្ភនៃការប្រើប្រាស់ថ្នាំជក់ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដែលសព្វថ្ងៃនេះបណ្ដាលឲ្យមានអ្នកស្លាប់ជាង ៥.៤លាននាក់ជារៀងរាល់ឆ្នាំ ទូទាំងសកលោក។ រដ្ឋជាសមាជិកនៃអង្គការសុខភាពពិភពលោក (WHO) បានបង្កើតនិងប្រារព្វ ទិវាពិភពលោកគ្មានថ្នាំជក់ នៅឆ្នាំ១៩៨៧។ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ទិវានេះបានជួបប្រទះទាំងកាអបអររគាំទ្រ ក៏ដូចជាការរិះគន់ ទួទាំងសកលលោក ពីសំណាក់រដ្ឋាភិបាល អង្គការសុខភាពសាធារណៈ ក្រុមអ្នកជក់ ក្រុមអ្នកដាំ និងឧស្សាហកម្មថ្នាំជក់ផងដែរ។
អង្គការសុខភាពពិភពលោក (WHO) និងទិវាពិភពលោកគ្មានថ្នាំជក់
[កែប្រែ]ទិវាពិភពលោកគ្មានថ្នាំជក់ (WNTD) គឺជាយុទ្ធនាការមួយក្នុងចំណោមយុទ្ធនាការផ្លូវការទាំង៨ ស្ដីអំពីសុខភាពសាធារណៈជាសកល ដែលប្រារព្វអបអរសាទរឡើងដោយអង្គការសុខភាពពិភពលោក (WHO), ដែលក្នុងនោះរួមមាន ទិវាសុខភាពពិភពលោក, World Blood Donor Day, World Immunization Week, World Tuberculosis Day, World Malaria Day, World Hepatitis Day, និងទិវាជម្ងឺអេដស៍ពិភពលោក។[១]
ឯកសារយោង
[កែប្រែ]- ↑ World Health Organization, WHO campaigns.