Jump to content

ទិវាអក្ខរកម្មអន្តរជាតិ

ពីវិគីភីឌា
ទិវាអក្ខរកម្មអន្តរជាតិ
ប្រារព្ធដោយរដ្ឋសមាជិកស.ប.ទាំងអស់
កាលបរិច្ឆេទ៨ កញ្ញា

ថ្ងៃទី៨ ខែកញ្ញា ត្រូវ​បាន​ប្រកាស​ជាទិវាអក្ខរកម្មអន្តរជាតិ​ដោយ​អង្គការយូណេស្កូនៅ​ថ្ងៃទី១៧ វិច្ឆិកា ១៩៦៥។ ទិវានេះត្រូវ​បាន​ប្រារព្ធ​ឡើងជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៦៦ ក្នុង គោល​បំណង​ ​ដើម្បី​លើក​យក​និងផ្សព្វផ្សាយអំពីសារៈ​សំខាន់​នៃ​អក្ខរភាព​ទៅដល់សាធារណៈជន ​សហគមន៍​និង​សង្គមនានានៅជុំវិញពិភពលោក​។ រៀងរាល់ឆ្នាំ នៅ​ទិវាអក្ខរកម្មអន្តរជាតិ ​អង្គការយូណេស្កូបាន​រំលឹក​ជូន​សហគមន៍​អ​ន្ដ​រ​ជាតិទាំងឡាយ អំពីស្ថានភាព​នៃ​អក្ខរកម្ម​ និងការសិក្សារបស់​មនុស្ស​ពេញវ័យ ទូទាំងសកលលោក​។ ការ​ប្រារព្ធ​ទិវាអក្ខរកម្មអន្តរជាតិនេះ ត្រូវបានធ្វើឡើងតាមបណ្ដាប្រទេសនានានៅ​ជុំវិញ​ពិភពលោក​។ []

មនុស្សពេញវ័យប្រមាណ ៧៧៥លាននាក់ កំពុងប្រឈមនឹងបញ្ហា​ខ្វះ​ជំនាញអប្បបរមា​ផ្នែកអក្ខរកម្ម​។ មាន១នាក់ ក្នុងចំណោមមនុស្សពេញវ័យ​៥នាក់ កំពុងស្ថិតនៅក្នុងអនក្ខរភាព មិនចេះអក្សរ ហើយក្នុងនោះ ២ភាគ៣ គឺជាស្ត្រី។[] មានកុមារជាង ៦០.៧ លាន​នាក់ កំពុងមានបានចូលរៀននៅក្នុងសាលា​ ហើយក៏មានកុមាររាប់លាននាក់ដទៃទៀតដែលទៅរៀនមិនបានទៀងទាត់ ឬឈប់រៀន។[]

យោង​ទៅ​តាម "របាយការណ៍​ត្រួតពិនិត្យ​ជា​សកល​ស្តី​ពី​ការ​អប់រំ​សម្រាប់​ទាំង​អស់គ្នា (ឆ្នាំ ២០០៦​)​" នៃអង្គការយូណេស្កូ [] តំបន់​ទ្វីបអាស៊ីខាងត្បូង​និង​ភាគ​ខាងលិច ​​មាន​​អត្រា​​អក្ខរកម្ម​នៃមនុស្ស​ពេញវ័យទាប​បំផុត​នៅក្នុងតំបន់ (៥៨,៦​%​) តាមដោយតំបន់ អនុសាហារ៉ា នៃទ្វីប​អា​ហ្រ្វិ​ក (៥៩,៧​%​) និង​រដ្ឋ​អារ៉ាប់ (៦២,៧​%​) ។ បណ្ដា​ប្រទេស​ដែល​មាន​អត្រា​​អក្ខរកម្ម​ទាប​បំផុតនៅ​ក្នុង​ពិភពលោក​គឺ ប្រទេស បូគីណាហ្វាសូ (១២,៨%​)​, នីហ្សេ (១៤,៤%​) និង​ម៉ាលី (១៩%​) ។ របាយការណ៍​នេះ​ក៏បានបង្ហាញផងដែរអំពីទំនាក់ទំនងរវាង​អនក្ខរភាពនិងភាពក្រីក្រធ្ងន់ធរនៅតាម​ប​ណ្តា​ប្រទេស​នានា ​ហើយ​រវាង​អនក្ខរភាព​ និង​ការរើសអើង​ប្រឆាំង​នឹង​ស្រ្តី​។

ការ​ប្រារព្ធ​ពិធី​ទិវាអក្ខរកម្មអន្តរជាតិ​បាន​រួម​បញ្ចូល​ប្រធានបទជាក់លាក់​ដែលស្របគ្នា​ជាមួយ​នឹងគោលដៅ '​ការ​អប់រំ​សម្រាប់​ទាំង​អស់គ្នា' ​និងកម្មវិធីដទៃ​ផ្សេង​ទៀត​នៃ​អង្គការ​សហ​ប្រជាជាតិ​ ​ដូច​ជា​ កម្មវិធីអង្គការ​សហ​ប្រជាជាតិ​​ មួយទសវត្សរ៍​នៃអក្ខរកម្មរ​។ ប្រធានបទនៃការប្រារព្វទិវានេះ​សម្រាប់​ឆ្នាំ ២០០៧ និង​ឆ្នាំ ២០០៨ នោះ​គឺ "អក្ខរកម្ម​និង​សុខភាព​" ជាមួយ​នឹង​ការ​ផ្ដល់ជូនពាន​រង្វាន់​ទៅ​ឱ្យ​អង្គការនានាដែល​ឈាន​មុខ​គេ​នៅក្នុងវិស័យ​ការ​អប់រំ​សុខភាព​។[] នេះ​ក៏​ជា​ការ​សង្កត់ធ្ងន់​ទៅតាម​ខ្លឹមសារ​ប្រចាំឆ្នាំ ២០០៧-២០០៨ នៃ​កម្មវិធីអង្គការ​សហប្រជាជាតិ ​មួយ​ទសវត្សរ៍​នៃអក្ខរកម្ម​។ [] ជាពិសេស ទិវា​​អក្ខរកម្ម​អ​ន្ដ​រ​ជាតិ​ឆ្នាំ ២០០៨ បាន​ផ្ដោត​សំខាន់យ៉ាងខ្លាំងនៅ​លើ​អក្ខរកម្ម​និង​ការ​ទប់ស្កាត់​ការ​រីក​រាលដាលនៃជំងឺ ​ដោយ​ផ្តោ​ត​លើ​ជំងឺឆ្លង​ដូចជា​អេដស៍​ របេង ​និង​គ្រុនចាញ់​ ព្រមទាំងបញ្ហាដ៏គួរឲ្យព្រួមបារម្ភមួយចំនួនដទៃទៀតក្នុងវិស័យ​សុខាភិបាល​សាធារណៈ​ទូទាំងពិភពលោក។ សម្រាប់ឆ្នាំ ២០០៩-២០១០ ប្រធានបទបានសង្កត់ធ្ងន់នៅ​លើ "អក្ខរកម្ម​និង​ការ​ពង្រឹង​អំណាច​" [] ជាមួយ​នឹង​ការយកចិត្តទុកដាក់ជាពិសេស​លើ​សមភាព​យែ​ន​ឌ័​រ ​និង​ការ​ពង្រឹង​សិទ្ធិ​អំណាច​​ស្ត្រី​។ ប្រធានបទ​នៃ​ការ​ប្រារព្ធ​ទិវាឆ្នាំ ២០១១-២០១២ គឺ "អក្ខរកម្ម​និង​សន្តិភាព​" ។[]

ដើម្បី​លើក​កំពស់​ការ​យល់ដឹង​ជា​សាធារណៈ​នៃ​តម្លៃ​ដ៏វិសេសនៃអក្សរសាស្ត្រ ​និង​ភាព​ចាំបាច់​ដើម្បី​លើក​កំពស់​អក្ខរកម្មក្នុងសង្គម ​មាន​អ្នក​និពន្ធមួយចំនួនដែលមាន​រាយនាមដូច​ខាង​ក្រោម​ បានចូលរួមជាមួយអង្គការយូណេស្កូ តាម​រយៈ​គម្រោងផ្ដួចផ្ដើម អ្នកនិពន្ធ​ដើម្បីអក្ខរភាព​:[] Margaret Atwood, Paul Auster, Philippe Claudel, Paulo Coelho, Philippe Delerm, Fatou Diome, Chahdortt Djavann, Nadine Gordimer, Amitav Ghosh, Marc Levy, Alberto Manguel, Anna Moi, Scott Momaday, Toni Morrison, Erik Orsenna, Gisèle Pineau, El Tayeb Salih, Francisco Jose Sionil, Wole Soyinka, Amy Tan, Miklós Vámos, Abdourahman Waberi, Wei Wei, Banana Yoshimoto. ។ ​មិន​ត្រឹម​តែអ្នក​និពន្ធប៉ុណ្ណោះទេដែលបានចូល​រួម​ចំណែក​ដល់​ការ​បង្កើន​ការ​យល់​ដឹង​អំពី​បញ្ហា​​អនក្ខរភាព លើពីនេះក៏មានក្រុមហ៊ុន​និង​អង្គការ​សប្បុរស​ធម៌ជាច្រើន​ ​បានចូលរួមនិង​ជួយ​គាំទ្រ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អនក្ខរភាព​នេះ ​រួម​មាន៖ Global Development Research Center, Montblanc, the National Institute for Literacy, និង Rotary International.​។

មើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. [១]
  2. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2012-07-28. Retrieved 2013-09-08.
  3. [២]
  4. [៣]
  5. [៤]
  6. [៥]
  7. [៦]
  8. [៧]
  9. [៨]

តំណភ្ជាប់ខាងក្រៅ

[កែប្រែ]